- ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ​ខេត្ត​ក្រចេះ ប្រារព្វ​ខួប​លើក​ទី ១០៩ ទិវា​អន្តរជាតិ ៨ មីនា ២០២០ ក្រោម​ប្រធានបទ “ មាន​សន្តិភាព មាន​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ ”

ខេត្ត​ក្រចេះ ៖ ថ្នាក់ដឹកនាំ​ខេត្ត​ក្រចេះ ប្រារព្វ​ខួប​លើក​ទី ១០៩ ទិវា​អន្តរជាតិ ៨ មីនា ២០២០
​ថ្នាក់ដឹកនាំ​ខេត្ត​គ្រប់​លំដាប់ថ្នាក់​ជា​នារី បាន​ប្រារព្វ​ខួប​លើក​ទី ១០៩ ទី​វា​អន្តរជាតិ ៨ មីនា ២០២០ ក្រោម​ប្រធានបទ “ មាន​សន្តិភាព មាន​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ ” អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​អនុ​ស្សាវ​រី​នេះ មាន​ឯកឧត្តម ហឿ ស៊ី​យ៉ែម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោកជំទាវ និង​ឯកឧត្តម វ៉ា ថន អភិបាល​នៃ គណៈ​អភិបាលខេត្ត និង​លោកជំទាវ នៅ​ព្រឹក​ថ្ងៃទី ០៤ មីនា ២០២០ ។​

​នៅក្នុង​ឱកាស​នោះ លោកស្រី ខាំ សុភាព អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​សាខាសមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត បាន​អាន​ព្រះរាជសារ សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះ វ​រាជមាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ក្រោម​ប្រធានបទ “ មាន​សន្តិភាព មាន​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ ” ជូន​ដល់​អង្គពិធី ដោយ​បញ្ជាក់​ពី​សេចក្តីក្លាហាន និង​ការខិតខំ​តស៊ូ​រប​ស់បុ​ព្វ​បុរស​ជា​ស្ត្រី​ទូទាំង​សកលលោក ដើម្បី​សិទ្ធិ សេរីភាព និង​តួនាទី ស្មើគ្នា រវាង​បុរស និង​ស្ត្រី​នៅក្នុង​សង្គម ។ សំខាន់​ជាង​នេះ​ទៀត ឆ្លុះបញ្ចាំង និង​អបអរសាទរ ចំពោះ​សមិទ្ធផល​ទាំងឡាយ​ដែល​សម្រេចបាន​ក្នុង​ការលើកកម្ពស់​ការ​ចូលរួម​របស់​ស្ត្រី​នៅ​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​សង្គម រួមមាន សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និង​នយោបាយ ។​

​មានប្រសាសន៍​គាំទ្រ​ពី​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ៖ ក្នុង​នាម​ថ្នាក់ដឹកនាំ​លើ​ប្រធានបទ “ មាន​សន្តិភាព មាន​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ ” បាន​រំលេច​ពី​តម្លៃ​សុខសន្តិភាព និង​អរគុណ​សន្តិភាព ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​នឹង​កំពុង​ថែរក្សា​សន្តិភាព​ឲ្យនៅ​គង់វង្ស​យូរអង្វែង​ឆ្ពោះទៅមុខ​ទៀត ។

​លើសពីនេះ​ទៀត ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទេស​កម្ពុជា បាន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ថែរក្សា​សុខសន្តិភាព និង​ស្ថិរភាព​នៅលើ​ពិភពលោក និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេសជិតខាង​ជាប់​ព្រំដែន កសាង​តំបន់​ព្រំដែន ជា​តំបន់​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​អភិវឌ្ឍន៍ ។ និង​បាន​ចូលរួម​ចំណែក​គាំទ្រ​កិច្ចការ​មនុស្សធម៌ ការលើកកម្ពស់​សមត្ថ​ភាព ជីវភាព​សិទ្ធិ ឋានៈ តួនាទី សុខុមាលភាព​ស្ត្រី និង​ការទប់ស្កាត់​អំពើហឹង្សា និង​ដោះស្រាយ​ជម្លោះ​នានា​ដោយ​សន្តិវិធី ។

​ឯកឧត្តម​បាន​ធ្វើ​ការអំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ទាំងអស់​ជា​ស្ត្រី ៖ ត្រូវតែ​បន្ត​ពង្រឹងសមត្ថភាព នៃ​ការដឹកនាំ គ្រប់គ្រង​ធ្វើ​យ៉ាង ណា​ឲ្យ​ស្ត្រី​ក្លាយជា​អ្នកដឹកនាំ​ដ៍​វៃ ឆ្លាត ពោ​ពេញ​ដោយ​សមត្ថភាព និង​ត្រូវ​ចូលរួម​ធ្វើ​ការទប់ស្កាត់ នឹង​លុបបំបាត់​អំពើហិង្សា​លើ​ស្ត្រី ព្រមទាំង​ដោះស្រាយ​ជម្លោះ​នានា​ដោយ​សន្តិវិធី ។​

​ក្នុងឱកាស​នោះ​ឯកឧត្តម និង​លោកជំទាវ បាន​អញ្ជើញ​ចែក​ជូន​នូវ​អំណោយ​អនុស្សាវរីយ៍ ជូន​ដល់​បងប្អូន​ជា​នារី ដែល​បាន​ចូលរួម​ទាំងអស់​នោះ​ផងដែរ​៕

 

Leave a Reply

Your email address will not be published. Required fields are marked *