(ក្រចេះ)÷សេចក្ដីរាយការណ៍បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៩ ខែគុម្ភះ ឆ្នាំ២០២០នេះ មានអគ្គីភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ចំនួន២ខ្នងទាំងស្រុង និង១ខ្នងអស់មួយចំហៀងផ្ទះ ធ្វើឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋ និងអាជ្ញាធរ ដ៍ដូចជាសមត្ថកិច្ចកំពុងជួយអន្តរាគមន៍ពន្លត់ដោយប្រើរថយន្ដពន្លត់អគ្គីភ័យជាច្រើនគ្រឿង នៅចំនុចភូមិ ឈ្នៃ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។
លោក ឆុងតូរ៉ាន់ អធិការនគរបាលស្រុកឆ្លូងបានបញ្ជាក់ឲ្យដឹងថា ហេតុការណ៍នេះកើតឡើងដោសាឆ្លងចរន្ដអគ្គីសនី ពេលម្ចាស់ផ្ទះមិននៅផ្ទះ ហើយក្នុងហេតុការ អគ្គីភ័យឆាបឆេះនេះដោយយករថយន្ដពន្លត់អគ្គីភ័យចំនួន៤គ្រឿងជួយអត្តរាគមន៍ពន្លត់ ដោយយករថយន្ដអគ្គីភ័យស្នងការដ្ឋាននគរបាលខេត្តក្រចេះ ចំនួន២គ្រឿង រថយន្ដពន្លត់របស់អធិការដ្ឋានស្រុកឆ្លូង១គ្រឿង និងរថយន្ដអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំចំនួន១គ្រឿងកំពុងតែជួយពន្លត់។
ម្ចាស់ផ្ទះទី១ឈ្មោះ ហុក វុទ្ធា ប្រពន្ធឈ្មោះគ័ម សេង ផ្ទះមានទំហំ៧ម៉ែត្រ គុណ១២ម៉ែត្រ ឆេះអស់ទាំងស្រុង ផ្ទះទំហំ៧ម៉ែត្រ គុណ ១២ម៉ែត្រ ឆេះអស់ទាំងស្រុងសរុបទឹកប្រាក់អស់មាស២០ដំឡឹង ប្រាករៀលចំនួន២០លានរៀល ,ម៉ូតូ៦គ្រឿង ,និងសម្ភារះផ្សេងៗទៀតអស់ទ្កប្រាក់ប្រហែល៦ម៉ឺនដុល្លាទៀត ។
ម្ចាស់ផ្ទះទី២ ឈ្មោះ អ៊ុច សុភក្រ័ ភេទស្រីអាយុ៦៦ឆ្នាំ(មេម៉ាយ) ឆេះផ្ទះទំហំ៧ម៉ែត្រគុណ២០ម៉ែត្រ ឆេះខូចខាតទាំងស្រុង អស់ទឹកប្រាក់សរុបប្រហែល៥ម៉ឺនដុល្លា ។
ម្ចាស់ផ្ទះទី៣ឈ្មោះ នង វ៉ាន់ ភេទប្រុសអាយុ៦៧ឆ្នាំ ឆេះអស់ជញ្ជាំងមួយចំហៀង ។
លោកអធិការរូបនោះបន្តទៀតក្នុងហេតុការណ៍នេះ កម្លាំងនគរបាល រួមនិងអាជ្ញាធរ ចុះជួយអន្តរាគមន៍ពន្លត់ដោយ ប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យ អស់ទឹកចំនួន៤រថយន្ដទើបរលត់ទាំងស្រុង។






