- ព័ត៌មានជាតិ

សមត្ថកិច្ច​ចម្រុះ​ខេត្ត​មណ្ឌលគិរី បាន​ធ្វើ​ការរុករក​និង​បង្ក្រាប​បាន​ឈើ​ល្មើស​ចំនួន​៥៥​កំណាត់ ដែល​ក្រុម​ជន​មិន​ស្គាល់​មុខ​យក​មក​លាក់ទុក​នៅ​ភូមិ​ពូ​ហ្យា​ម​ឃុំ​សែន​មនោ​រម្យ​

សមត្ថកិច្ច​ចម្រុះ​ខេត្ត​មណ្ឌលគិរី បាន​ធ្វើ​ការរុករក​និង​បង្ក្រាប​បាន​ឈើ​ល្មើស​ចំនួន​៥៥​កំណាត់ ដែល​ក្រុម​ជន​មិន​ស្គាល់​មុខ​យក​មក​លាក់ទុក​នៅ​ចំណុច​ផ្លូវ​ឆ្ពោះ​ទៅ​ក្រុម​រកា ស្ថិតនៅ​ភូមិ​ពូ​ហ្យា​ម​ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែ​មិនា​ឆ្នាំ​២០២០​នេះ​។

​សមត្ថកិច្ច​ឱ្យដឹងថា ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទល្មើស​ឈើ​ខាងលើនេះ សមត្ថកិច្ច​បាន​ធ្វើ​ចំនួន​២​ទីតាំង ប្រមូល​ឈើ​បាន​៥៥​កំណាត់ប្រគា​ល់​អោយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ ដើម្បី​យកទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​អូររាំង​។

​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ឈើ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤​នេះ​មាន​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន រួមមាន​កម្លាំង​កងរាជអាវុធហត្ថ​ដឹកនាំ​ដោយ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ស្នងការ​ខេត្ត​មណ្ឌលគិរី លោក ឡោ សុខា នាយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី លោក អ៊ុំ​វណ្ណ​សុ​ភៈ រួម​និង​អាជ្ញធ​នៅ​មូលដ្ឋាន​ស្រុក​អូររាំងជា​ច្រើន​នាក់​ទៀត​។

​នាយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី លោក អ៊ុំ វណ្ណ​សុភៈ ឱ្យដឹងថា ករណី​នេះ​ពុំមែន​ជា​បទល្មើស​ឈើ​ថ្មី​នោះ​ទេ កំណាត់ឈើ​ទាំងនេះ​ត្រូវ​បាន​ជនសង្ស័យ​យក​មក​លាក់ទុក​ក្នុង​ព្រៃ ពុំមែន​ឈើ​កាប់ អា​ថ្មីៗ​នោះទេ បច្ចុប្បន្ន​កំណាត់ឈើ​ទាំង​ត្រូវ​បាន​យក​មក​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​អូររាំង​។
​សុំ​បញ្ជាក់​ផងដែរ​ថា នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ក្រុម​សមត្ថកិច្ច​ចម្រុះ​ក៏បាន​ចុះ​ស្រាវជ្រាវ​រុករក​បទល្មើស​ឈើ​តាម​ខ្សែ​ក្រវ៉ា​ត​ព្រំដែន​ក្នុង​ស្រុក​អូររាំង​ផងដែរ ជា​លទ្ធផល​សមត្ថកិច្ច​រក​ពុំ​មាន​បទល្មើស​នោះទេ​៕

 

Leave a Reply

Your email address will not be published. Required fields are marked *