- ព័ត៌មានជាតិ

​ពលរដ្ឋ​ជិត​១០០​គ្រួសារ នៅ​ភូមិ​ឡៅ​កា បាន​ប្រមូលផ្ដុំ​គ្នា​ទាមទា​រក​យុត្តិធម៌ ករណី​មន្ត្រី​បរិស្ថាន ដុត​ផ្ទះសំបែង​ពួកគាត់​អស់​ចំនួន​១​ខ្នង​

ខេត្ត​មណ្ឌលគិរិ ៖ សមត្ថកិច្ច​ឱ្យដឹងថា ពលរដ្ឋ ជិត​១០០​គ្រួសារ​បាន​ប្រមូលផ្ដុំ​គ្នា​ទាមទា​រក​យុត្តិធម៌ ករណី​មន្ត្រី​បរិស្ថាន ដុត​ផ្ទះសំបែង​ពួកគាត់​អស់​ចំនួន​១​ខ្នង កាលពី​ថ្ងៃ​ទី​២៧​មេសា​ឆ្នាំ​២០២០ នៅ​ភូមិ​ឡៅ​កា សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី​។

​ករណីនេះ សមត្ថកិច្ច​បាន​បន្ត​ឱ្យដឹង​ទៀត​ថា​ប្រជាពលរដ្ឋ ចំនួន ៨០ ក្រួសារ /​ស្មើ និង ចំនួន​មនុស្ស ១៥៨​នាក់​/​ស្រី ៧៣​នាក់ ធ្វេី​ការត​វ៉ារក​យុត្តិធម៏ ជូន​ក្រួសារ​ជនរងគ្រោះ ដោយសារ ការដុត​បំផ្លាញ ផ្ទះសំបែង ប្រជាពលរដ្ឋ ចំនួន​មួយ​ខ្នង​ផ្ទះ ដែល​មាន​ប្រវែង ទទឹង ៩​ម៉ែត្រ បណ្ដោយ​១២​ម៉ែត្រ (​ផ្ទះ​ខ្ពស់​ផុតពី​ដី​)​ដែល​ល ម្ចាស់ផ្ទះ ឈ្មោះ ម៉ែ​វ កុក (​ប​). ជនជាតិ ភ្ន​ង មុខរបរ ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ ឡៅ​កា ។

​ជុំវិញ​ព័ត៌មាន​ខាងលើ​នេះ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី លោក កែវ សុ​ភក៌ មិនអាច​សុំ​ការពន្យល់​បាន​នៅឡើយ​ទេ ដោយ​ទូរស័ព្ទ​ចូល​ច្រើនដង​ពុំ​មាន​អ្នកទទួល​។​

​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០២០ ពលរដ្ឋ​ភូមិ​ឡៅ​កា ដែល​ប្រមូលផ្តុំ​គ្នកា​លពី​ម្សិល​មិញ​បាន​មក​សុំ​អោយ​អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ ជួយ​ដោះស្រាយ ពាក់ព័ន្ធ​ករណី​មន្ត្រី​បរិស្ថាន​ដុត​ផ្ទះ​១​ខ្នង​របស់​ប្រជាពលរដ្ឋ​នៅ​ដីស្រែ​ម្អែ​ល ស្ថិតក្នុង​ភូមិ​ឡៅ​កា សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ជាថ្មី​ម្តងទៀត ជា​លទ្ធផល តប​តាម​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ លោក ឡុង វិបុល​អភិបាលក្រុង​សែន​មនោ​រម្យ បាន​ឆ្លើយបំភ្លឺ​អោយ​ប្រជាពលរដ្ឋ​ជ្រើសរើស​ដំណាង​១០​នាក់​រងចាំ​ការដោះស្រាយ​៕

Leave a Reply

Your email address will not be published. Required fields are marked *