- សន្តិសុខ សង្គម

បុរស​ចិត្តខ្លាំង ខឹង​សុំលុយ​ប្រពន្ធ​ទៅ​ស្រុក​មិន​បាន ក៍​វាយតប់​ប្រពន្ធ​រួច ក៍​សម្រេច​ដុត​ផ្ទះ ដុត​ទាំង​ខ្លួនឯង​ចោល​

ខេត្ត​ក្រចេះ ៖ បុរស​ម្នាក់​ចិត្តខ្លាំង​សុំ​លុយ​ប្រពន្ធ​២០​ម៉ី​ន​រៀល​ទៅ​លេង​ស្រុក តែ​ប្រពន្ធ​គ្មាន​លុយ​ឲ្យ ទៅរក​ឯ​ណា​បាន​ឲ្យ​ព្រោះ​គ្មាន ក៍កើត​ក្តៅក្រហាយ​កម្រោលចូល​ខ្លួន ប្រើ​អំពើហឹង្សា​វាយ​ប្រពន្ធ​ចាស់ដៃ ដេញ​ឲ្យទៅ​រក​លុយ​ឲ្យ​ខ្លួន ក្រោយ​ពេល​ប្រពន្ធ​ចុះ​រត់​ចេញពីរ​ផ្ទះ ក៍​សម្រេច​ដុត​ផ្ទះ ដុត​ទាំង​ខ្លួនឯង​ផង ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០២០ នៅ​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ​។​

​បើ​តាម​ការរៀបរាប់​ស្ត្រី​ជា​កូន​បានឲ្យ​សមត្ថកិច្ច​ដឹងថា​: មុនពេល​កើតហេតុ​បុរស់​ឈ្មោះ​(​ឌី​) ត្រូវ​ជា​ឪពុកចុង ប្តី​ក្រោយ​របស់​ម្តាយ​ខ្លួន​នោះ បាន​ឈ្លោះប្រកែក​គ្នា​នឹង​ម្តាយ រឿង​សុំ​លុយ​ម្តាយ​ចំនួន​២០​ម៉ី​ន​រៀល​ថា​ទៅ​ស្រុក តែ​ម្តាយ​ខ្លួន​មាន​តែ​១០​ម៉ី​ន​រៀល​ទេ ២០​ម៉ី​ន​គ្មាន​ទេ​ទៅ​រក​ឯណា​បាន រួច​ឈ្មោះ​(​ឌី​)​នោះ​ក៍កើត​ក្តៅក្រហាយ វាយតប់​ទៅលើ​ម្តាយ​ខ្លួន ក្រោយមក​ម្តាយ​ក៍​រត់​ចេញពីផ្ទះ មិន​បាន​ប៉ុន្មាន​នាទី​ផង ស្រាប់តែ​មាន​ភ្លើង​ឆេះ​ផ្ទះ​ខ្លួន​តែម្តង រួមទាំង​ជន​បង្ក​ស្លាប់​នៅលើ​ផ្ទះ​នេះ​តែម្តង​។​

​ស្ត្រី​ជា​កូន​បញ្ចាក់​ថា​: ផ្ទះ​នេះ​មាន​ទំ​ហ៊ុំ​៨​ម៉ែត្រ គុណ ៩,៥​ម៉ែត្រ ប្រក់​ស័ង្កសី ផ្ទះ​នេះ​ធ្វើឡើង​ដោយ​ខ្ចី​លុយ​អង្គការ​មក​ធ្វើ បច្ចុប្បន្ន​នៅ​ជំពាក់​គេ​៥​ពាន់​ដុល្លា​ទៀត បង​ជា​អ្នករក​សង​បង់​រំ​លោះ តែ​ឥលូវ​ឆេះ​អស់​ហើយ​ដោយសារ​ឪពុកចុង ចិត្ត​តិរិ​ឆ្ឆាន​នេះ​។​

​សូម​រំលឹក​ថា​:​ស្ត្រី​ជា​កូន​បាន​លើកដៃ​សុំ​អំពាវ​វ​នាវ ដល់​សព​បុរស​ជន​ជិត​ឆ្ងាយ សូម​ជួយ​ដល់​គាត់​ផង​ម្តាយ​រងរបួស​ធ្ងុន គ្មាន​ថ្នាំង​ព្យាបាល ផ្ទះ​ក៍​ឆេះ​អស់ គ្មាន​អ្វី​ទីពឹង​ទេ កូនចៅ​ច្រើន ដូចជា​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​លោក​អភិបាល​នៃ​គណ​:​អភិបាលខេត្ត សូមមេត្តា​ជួយ​ដល់​គ្រួសារ​គាត់​ផង​ទាន​។​

Leave a Reply

Your email address will not be published. Required fields are marked *