ព័ត៌មានថ្មីៗ

- ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ​ពង្រឹង​កិច្ចការ​ជំនាញ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​!

​នា​រសៀល ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កិច្ចប្រជុំ​ចង្អៀត ជំនាញ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស ដែល​សមាសភាព​ចូលរួម​មាន​លោក​មេបញ្ជាការរង​ទទួល​ជំនាញ លោកនាយ​សេនាធិការ ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស ប្រធាន​មន្ទីរ​ផែនការ​ប្រតិបត្តិការ​និង​ហ្វឹកហ្វឺន នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន នាយការិយាល័យ​ព្រហ្មទណ្ឌ និង​នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស ក្នុង​គោលបំណង​ដក​បទពិសោធន៍​កិច្ចកា​រ​ជំនាញ…

អានត

- ព័ត៌មានជាតិ

​ក្រុមការងារ អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ម្តាយ​របស់​លោក​ទទួលមរណៈភាព​!

នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២៤ លោក​វរសេនីយ៍ត្រី ហង្ស ណា​រិទ្ធ មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ បាន​ចាត់​ក្រុមការងារ​នាំយក​ថវិកា​ដែល​បាន​ចូលរួម​ពី នាយ​-​នាយរង នៃ​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ក្នុង​ស្មារតី​សាមគ្គីភាព សរុប​ចំនួន ៤,០៤០,០០០​រៀល ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ដល់​គ្រួសារ លោក​អនុសេនីយ៍ទោ ស៊ុយ សុ​ី​ដឿ​ន ជំនួយការ​ខណ្ឌ ដែល​ម្តាយក្មេក​របស់​លោក​ទទួល​មរណៈភាព ដោយ​រោគាពាធ…

អានត

- ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភ​ក្ត្រា ស្នើ​ដល់​ក្រុមហ៊ុន Marketing Solutions Asia, Ltd MSA ជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​នៅ​កម្ពុជា​ចូលរួម​ក្នុង​ផលិត​ស្ពត​អប់រំ​ពី​បញ្ហា​គ្រឿងញៀន ដើម្បី​ផ្សព្វផ្សាយ​និង​បញ្ជ្រាប​ចំណេះដឹង​និង​ជំរុញ​ចលនា​ជាតិ

ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​ជា​ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​ផ្សព្វផ្សាយ​អប់រំ​នៃ​គណៈ​បញ្ជាការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​បាន​ស្នើ​ដល់​ក្រុមហ៊ុន Marketing Solutions Asia, Ltd MSA ជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​នៅ​កម្ពុជា​ចូលរួម​ក្នុង​ផលិត​ស្ពត​អប់រំ​ពី​បញ្ហា​គ្រឿងញៀន ដើម្បី​ផ្សព្វផ្សាយ​និង​បញ្ជ្រាប​ចំណេះដឹង​និង​ជំរុញ​ចលនា​ជាតិ​ចូលរួម​បង្ការ ទប់ស្កាត់​និង​លុបបំបាត់​គ្រឿងញៀន​ចេញពី​កម្ពុជា ដើម្បី​អនុវត្ត​ឱ្យ​សម្រេច​នូវ​ការប្តេជ្ញាចិត្ត «​កម្ពុជា​ជា​ប្រទេស​គ្មាន​គ្រឿងញៀន និង​រក្សា​គ្រួសារ​នី​មួយៗ ជា​គ្រួសារ​ស្អាតស្អំ គ្មាន​គ្រឿងញៀន តាម​ទស្សនវិស័យ​ចូលរួម​ទាំងអស់​គ្នា​ដើម្បី​ជីវិត និង​សហគមន៍​គ្មាន​គ្រឿងញៀន​»​។​ ​ការស្នើ​ឡើង​នេះ​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​ឯកឧត្តម…

អានត

- ព័ត៌មានជាតិ

វគ្គ​គាំទ្រ​សាលារៀន​គោលដៅ ក្រោម​ការអនុវត្ត​វិធានការ​គន្លឹះ ក្នុង​វិស័យ​អប់រំ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា​(​គ​.​វ​.​អ​)

ខេត្ត​កណ្ដាល​៖ គណៈ​គ្របគ្រង​សាលា លោកគ្រូ​-​អ្នកគ្រូ និង​សហគមន៍ នៃ​សាលា​គោលដៅ​ចំនួន​៥ ក្នុង​ខេត្ត​កណ្ដាល ទទួលបាន​វគ្គ​គាំទ្រ​សាលារៀន​គោលដៅ ក្រោម​ការអនុវត្ត​វិធានការ​គន្លឹះ ក្នុង​វិស័យ​អប់រំ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា​(​គ​.​វ​.​អ​) ក្រោម​អធិបតីភាព ឯកឧត្តម ពេ​ជ សោ​ភ័ន ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​លេខាធិការដ្ឋាន គ​.​វ​.​អ នៅ​សាលប្រជុំ​សាលា​ស្រុក​អង្គស្នួល នា​ព្រឹក​ថ្ងៃទី​២៥…

អានត

- ព័ត៌មានជាតិ

​ចោរលួច​ម៉ូតូ​ម្នាក់ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​!

​កាលពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៤ មាន​ក្រុម​ជនសង្ស័យ​ចំនួន ០៣​នាក់ បានធ្វើ​សកម្មភាព​លួច​ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា​ប៊ីត ស្លាក​លេខ​កណ្តាល 1AH-5621 នៅ​ចំណុច ជិត​ហាង​ម៉ី​ម៉ី​សាឡ​ន ច្រកចូល​ផ្សារ​បន្លែ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។ ក្រោយពេល​ទទួល​ពាក្យបណ្ដឹង កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ បាន​ចុះ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​។…

អានត

- ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន អញ្ជើញ​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៤ ដោយ​មាន​អ្នកចូលរួម​ជាង ២.៦០០​នាក់​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៤ ឆ្នាំ​២០២៤​នេះ ដែល​មាន​សមាជិក​សមាជិកា​ចូលរួម​ប្រមាណ​ជាង ២.៦០០​នាក់ មកពី ស្រុក ក្រុង​ទាំង​៨ របស់​ខេត្ត និង​បាន​ជួបជុំគ្នា​នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃ​សុក្រ…

អានត

- ព័ត៌មានជាតិ

អាវុធហត្ថ​រាជធានី​ភ្នំពេញ បំផុស​នូវ​បច្ចេកទេស​ហាត់ប្រាណ​បែប​ថ្មី ដើម្បី​ពង្រឹង​កាយសម្បទា​កងកម្លាំង​!

​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តែងតែ​គិតគូរ​ពី​សុខភាព​កាយសម្បទា​របស់​កម្លាំង​ក្រោម​ឱវាទ​ជា​អាទិភាព​ចម្បង​។ ដូច្នេះហើយ​បានជា កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តែងតែ​ធ្វើ​ការហ្វឹកហាត់​ជាប់​ជាប្រចាំ​ដើម្បី​ពង្រឹង​កាយសម្បទា តាមរយៈ​ការ​ហាត់ប្រាណ​តាម​វិធីសាស្ត្រ​ចម្រុះ ដើម្បី​បង្កើន​សមត្ថភាព ក្នុង​ប្រតិបត្តិការ លើ​ការងារ បង្ការ បង្ក្រាប និង​សង្គ្រោះ​។​…

អានត

- ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​សន្និសីទ ស្ដី​ពី​អនាគត​កម្ពុជា​គ្មាន​អំពើ​ប្រល័យ​ពូជសាសន៍ នៅ​អតីត​សាលាក្តី​ខ្មែរក្រហម​

នៅ​ព្រឹក​ថ្ងៃ​ពុធ ១៥​កើត ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​សន្និសីទ​ស្ដី​ពី​អនាគត​កម្ពុជា​គ្មាន​អំពើ​ប្រល័យ​ពូជសាសន៍ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សកល​អំពី​ដំណើរការ​នៃ​សាលាក្តី​ខ្មែរក្រហម​អស់​រយៈពេល ១៦​ឆ្នាំ ព្រមទាំង​ភារកិច្ច…

អានត

- ព័ត៌មានជាតិ

អគ្គលេខាធិការរង អង្គការសហប្រជាជាតិ​៖ ជោគជ័យ​របស់​កម្ពុជា​នៃ​ដំណើរការ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​.) និង ការទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍ គឺជា​មេរៀន​ពិសោធ​ដ៏​ល្អ​សម្រាប់​ប្រជាជាតិ នៅលើ​ពិភពលោក​

នា​ព្រឹក​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោកស្រី Alice Wairimu Nderitu អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និង​ជា​ទីប្រឹក្សា​ពិសេស​ទទួលបន្ទុក​កិច្ចការ​បង្ការ​អំពើ​ប្រល័យ​ពូជសាសន៍ និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​…

អានត

- ព័ត៌មានជាតិ

​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១៣ កើត ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោកជំទាវ ដេ​វីយ៉ា​នី អ៊ុតាំ ខូ​ប្រា​ហ្គេ​ត (Devyani…

អានត