ថ្ងៃទី០១ ខែមីនា គឺជាថ្ងៃដ៏មានសារៈសំខាន់ ដែលយើងទាំងអស់រំលឹកខួបទី២៥ នៃការចូលជាធរមានរបស់អនុសញ្ញាអូតាវ៉ា។ អនុសញ្ញាដែលគួរកត់សំគាល់នេះ បានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ពិភពលោក ក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ចប់គ្រោះថ្នាក់ដែលបង្កឡើងដោយគ្រាប់មីនប្រឆាំងមនុស្ស។ ការចាប់ផ្តើមនៃអនុសញ្ញា បានបង្កើតនូវកំនត់ត្រាមួយនៅក្នុងប្រវត្តិសាស្ត្ររួមរបស់មនុស្សជាតិ ក្រោមគោលដៅការពារអាយុជីវិត លើកកម្ពស់សន្តិភាព និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ក្នុងរយៈពេល២៥ឆ្នាំកន្លងមក ស្មារតីមនុស្សធម៌នេះបានបំផុសគំនិតឱ្យប្រទេស អង្គការ និងបុគ្គលនានាជុំវិញពិភពលោក ធ្វើការដោយមិនខ្លាចនឿយហត់ឆ្ពោះទៅរកការលុបបំបាត់គ្រាប់មីន ដែលជារឿយៗប្រឈមនឹងបញ្ហា និងឧបសគ្គដ៏ធ្ងន់ធ្ងរ។…
ព័ត៌មានជាតិ
អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ!
នៅថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បានចាត់ក្រុមការងារជាតំណាង នាំយកថវិកាចំនួន ប្រាំលាន ប្រាំសែន ប្រាំម៉ឺនរៀល (៥,៥៥០,០០០រៀល) អង្ករចំនួន ២៥ការុង…
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងមហាផ្ទៃ
នៅរសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ។ យោងតាមរបាយការណ៍ របស់ឯកឧត្តមអភិសន្តិ ស…
ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសាររំលែកទុក្ខ ថ្វាយសម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការយាងចូលព្រះទិវង្គតរបស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស
ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានផ្ញើសាររំលែកទុក្ខថ្វាយសម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការយាងចូលព្រះទិវង្គតរបស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស នៅថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ…
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញតាមបណ្តាខណ្ឌទាំង១៤ បានធ្វើការផ្លាស់ប្តូរគ្នា ហ្វឹកហាត់បំប៉នជាប្រចាំ
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញតាមបណ្តាខណ្ឌទាំង១៤ បានធ្វើការផ្លាស់ប្តូរគ្នា ហ្វឹកហាត់បំប៉នជាប្រចាំនូវមេរៀនប្រើប្រាស់កាំភ្លើង វែង ខ្លី កាន់តែស្ទាត់ជំនាញ យុទ្ធវិធីបាញ់ឈរ អង្គុយ ក្រាប យុទ្ធវិធីកាច់ឃ្លេ និងមេរៀនដទៃផ្សេងៗទៀត ដើម្បី បង្ការ បង្ក្រាប សង្គ្រោះ បានទាន់ពេលវេលា និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ៕
ពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ របស់សាលាអនុគណស្រុកខ្សាច់កណ្តាល
ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សាលាអនុគណស្រុកខ្សាច់កណ្តាល បានរៀបចំពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ របស់សាលាអនុគណស្រុកខ្សាច់កណ្តាល ក្រោមព្រះវត្តមាន និងវត្តមាន សម្តេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភា ព្រះអគ្គារធិការង និងជាព្រះមេគណខេត្តកណ្តាល និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល…
លោកណុប ដារា អភិបាលរងខេត្តកណ្ដាលបានអញ្ជើញជាអធិបតីនៅក្នុងពិធីទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ លើកទី៥ ឆ្នាំ២០២៤ ២៧.០២.២០២៤
ខេត្តកណ្ដាល៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានជំរុញដល់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តខេត្តកណ្ដាល សហការជាមួយស្នងការដ្ឋាននគរបាលខេត្ត ត្រូវរៀបចំប្រភពផ្គត់ផ្គង់ទឹកឱ្យបានល្អ នៅតាមបណ្តាគោលដៅដែលផ្តល់លក្ខណៈងាយស្រួលក្នុងប្រតិបត្តិការអន្តរាគមន៍ ដើម្បីបង្ការ ទប់ស្កាត់ ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានអគ្គីភ័យណាមួយកើតឡើង។ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល…
ពិធីបិទវគ្គបណ្តុះបណ្តាលលើសៀវភៅណែនាំ ស្តីពីការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព”
ខេត្តកណ្តាល៖ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពក្នុង ពិធីបិទវគ្គបណ្តុះបណ្តាលលើសៀវភៅណែនាំ ស្តីពីការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ” ដោយមានការចូលរួមពី…
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥
នៅថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅនៅការិយាល័យ ៣០០១ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន…
ថវិកាចំនួន ២០,០០០ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែងប្រគល់ជូនដល់ ឧត្តមសេនីយ៍ត្រី គង់ គីនី ដែលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យជាបន្តបន្ទាប់!
(កំពង់ចាម) ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាត់ឲ្យ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំក្រុមការងារ នាំយកថវិកា ចំនួន ៥,០០០ដុល្លារ រួមនឹង ទឹកសុទ្ធ…










