ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមានសុខភាពល្អបរិបូរណ៍ និងឆាប់ជាសះស្បើយពីជំងឺសូមសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឧត្តមភរិយាដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ…
ព័ត៌មានជាតិ
លោកហ៊ុលម៉ូរ៉ានាយកដែនជំរកសត្វព្រៃភ្នំឱរ៉ាល់នៅតែបន្តការបើកសញ្ញាភ្លើងខៀវ ឱ្យក្រុមឈ្មួញដឹកជញ្ជូនអុសម៉ែត្រស្រស់ៗឬក៏ឈើខ្នាតស្រស់ៗដឹកជញ្ជូនផលអនុផលព្រៃឈើចម្រុះប្រភេទផ្សេងៗទៀត បងកាត់តាមស្នាក់ការរបស់គាត់យ៉ាង គគ្រេងគគ្រេង តែដដែល មិនចាត់វិធានការបង្ក្រាបនោះឡើយ.០២.០២.២០២៤
ក្រុមឈ្មួញបានកំពុងតែចាប់ផ្ដើមធ្វើសកម្មភាពដឹកជញ្ជូនអុសខ្នាតស្រស់ៗឬក៏ឈើខ្នាតស្រស់ៗចេញពីក្នុងព្រៃតំបន់ដែនជម្រកភ្នំឱរ៉ាល់ ដោយពួកគេទាំងនោះបានធ្វើចរាចរណ៍ដឹកជញ្ជូនផលអនុផលព្រៃឈើតាមរថយន្តសាំយ៉ុងនឹង តាមរថយន្តកូរ៉េខ្នាតធំៗ ឆ្លងកាត់តាមស្នាក់ការបរិស្ថានដែនចំរុកសត្វព្រៃភ្នំឱរ៉ាល់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកហ៊ុលម៉ារ៉ា នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រនៃឃុំសង្កែស្រទបស្រុកឱរ៉ាល់ និងឆ្លងកាត់តាមរង្វង់មូលផ្សារកន្ទួត សំដៅមកកាន់ក្រុងច្បារមនខេត្តកំពង់ស្ពឺ យ៉ាងគឃ្លើន ដោយផ្គើនក៏នឹងច្បាប់ជា អញ្ចឹងអនាធិបតេយ្យ ទៅតាមតែអំពើចិត្តរបស់ពួកគេទាំងនោះ ក្រោមកាឃុបឃិតគ្នា និងបើកសញ្ញាភ្លើងខៀវយ៉ាងពេញទំហ៊ឹងដោយស្ងាត់ៗ ពីសំណាក់អស់លោកមន្ត្រីបរិស្ថាន មួយចំនួនដែលបានកំពុងតែឈរជើងប្រចាំការនៅស្នាក់ការដែនជ្រមកសត្វព្រៃភ្នំឱរ៉ាល់ ដែលមានទីតាំងនៅចំណុចដូចបានលើកឡើងខាងលើនោះ និងអស់លោកប្រធានស្នាក់ការ តងបរិស្ថាន…
រឿងរ៉ាវដែលឃាតករដៃដល់ ដែលបានរួមភេទជាមួយស្ត្រីរងគ្រោះមានផ្ទៃពោះប្រាំខែនៅក្នុងផ្ទះសុះណាក់ រួចហើយឌុបយកទៅសម្លាប់ចោលនឹងចាក់សាំងស្រោចលើសពរបស់ជនរងគ្រោះដុត ដើម្បីវត្តបំបាត់វត្ថុតាងចោលនោះ ត្រូវបានលាតត្រដាងការពិតចេញមកហើយ ក្រោយពីកម្លាំងកងរាជអាវុធហត្ថស្រុក អង្គស្នួល និងកម្លាំងអធ្យាស្ថាននគរបាលស្រុក បានសហការគ្នា ធ្វើការស្រាវជ្រាវយ៉ាងដុតដៃដុតជើង រហូតឈានទៅដល់ការចាប់ខ្លួនឃាតករដៃដល់រូបនោះបាន ០២.០២.២០២៤
អង្គ.កណ្តាល .ស្ត្រីរងគ្រោះដែលមានផ្ទៃពោះ ៥ ខែ ត្រូវបានឃាតករដៃដល់ ដឹកយកទៅសម្លាប់ចោល នៅក្នុងព្រៃមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រនៃភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី ១៤ មករា ២០២៤ កន្លងមកថ្មីៗនោះ ត្រូវបានបែកធ្លាយ លាតត្រដាងការពិត ឱ្យមហាជនអស់ការមុនទិលសង្ស័យនៅក្នុងរឿងរ៉ាវនៃអំពើឃាតកម្មដ៏សាហាវឃោរឃៅនោះជាបន្តទៅទៀតហើយ ក្រោយពីកម្លាំងសមត្ថកិច្ចនៃកងរាជអាវុធហត្ថស្រុកអង្គស្នូល…
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែកភេសជ្ជៈដែលទទួលបានពីសប្បុរសជន ដល់អង្គភាពចំណុះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ!
នៅថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ឲ្យក្រុមការងារធ្វើការបែងចែកភេសជ្ជៈ ដែលទទួលបានការឧបត្ថម្ភពីសប្បុរសជន ជូនដល់តំណាងតាមបណ្តាមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ ក៏ដូចជាអង្គភាពចំណុះសម្រាប់យកទៅចែកជូនបន្តដល់ បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយម្នាក់ៗទទួលបានភេសជ្ជៈចំនួន ០១កេស ដូចៗគ្នា។…
ឃាតកដៃដល់ដ៏សាហាវឃោរឃៅ ដែលបានរំលោភហើយសម្លាប់ស្ត្រីរងគ្រោះមានផ្ទៃពោះប្រាំខែ ហើយយកសាំងមកចាក់ដុតសាកសពរបស់ស្ត្រីរងគ្រោះដើម្បីបំបាត់វត្ថុតាមចោល ត្រូវបានគេប្រទះឃើញនៅក្នុងព្រៃមួយកន្លែង ស្ថិតនៅក្នុងភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល នោះ បានកម្លាំងសមត្ថកិច្ចអង្គស្នួលសហការជាមួយនឹងកម្លាំងសមត្ថកិច្ចអធិការរដ្ឋាននគរបាលស្រុកធ្វើការស្រាវជ្រាវដុតដៃដុតជើងចាប់ខ្លួនបានហើយ.០១.០២.២០២៥
អង្គស្នួល កណ្ដាល ៖ ឈាមស្រែកស្បែកហៅគេច ខ្លួនមិនបានប៉ុន្មានថ្ងៃផងនោះ ឃាតករដៃដល់ចិត្តសាហាវព្រៃផ្សៃ ដែលបានរំលោភ ហើយ សម្លាប់នារីរងគ្រោះមានផ្ទៃពោះ ៥ ខែ រួចទៅយកសាំងចាក់ដុតចាក់ សពរបស់ជនរងគ្រោះដើម្បីបំបាត់វត្ថុតាង ដែលត្រូវបានគេប្រទះឃើញ សាកសពរបស់សត្រីរងគ្រោះ ឃាតករដៃដល់ ចិត្តសាហាវឃោរឃៅរូបនោះ ដុតរូលឡើងខ្លោចនៅក្នុងព្រៃមួយកន្លែង ស្ថិតនៅក្នុងភូមិសាស្ត្រនៃភូមិ រំលេច…
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាឲ្យ លោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ( AmCham Cambodia) ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព
សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា គឺជាអង្គការឯករាជ្យមិនស្វែងរកប្រាក់ចំណេញ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ដោយមានទាំងក្រុមហ៊ុនអាមេរិក និងកម្ពុជា ជាសមាជិក ដែលបានសហការគ្នាក្នុងការលើកកម្ពស់កាលានុវត្តភាពធុរកិច្ច, វិនិយោគ និង ពាណិជ្ជកម្ម, ក៏ដូចជាការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក។ កាលពីថ្ងៃទី២២ កញ្ញា ២០២៣ សភាពាណិជ្ជកម្មអាមេរិក ក៏បានសហការជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំនូវវេទិកាធុរកិច្ចអាមេរិក-កម្ពុជា នៅទីក្រុងញ៉ូវយ៉ក…
អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមរើគំនរថ្ម និងរៀបចំជួសជុលប្រព័ន្ធបង្ហូរទឹកបុរាណឡើងវិញ នៅប្រាសាទបាយ័ន..០១.០២.២០២៤
សៀមរាប..ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានរើគំនរផ្ទាំងថ្មជាច្រើនរយដុំ ដែលអ្នកអភិរក្សជំនាន់បារាំងនាដើមសតវត្សទី២០ ដើម្បីជួសជុលកម្រាលដែលស្រុត ព្រមទាំងរៀបចំប្រព័ន្ធបង្ហូរទឹកបុរាណឡើងវិញ នៅរោងទងទី១ ផ្នែកខាងត្បូងឆៀងខាងលិចរបស់ប្រាសាទបាយ័ន។ ស្ថាបត្យករ និងជាអ្នកគ្រប់គ្រងការដ្ឋានប្រាសាទបាយ័ន កញ្ញា ម៉េង សុវណ្ណលីលីន ឱ្យដឹងថា បច្ចុប្បន្ន កម្រាលថ្មរបស់រោងទងទី១ ផ្នែកខាងត្បូងឆៀងខាងលិច នៃប្រាសាទបាយ័នបានស្រុត ហើយទាមទារឱ្យក្រុមការងារត្រូវតែរុះរើផ្ទាំងថ្មចេញសិន…
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤
នៅព្រឹកថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»។…
ខ្លោងទ្វារខាងលិចនៃប្រាសាទបន្ទាយក្តី បានបញ្ចប់ការជួសជុលជាស្ថាពរហើយ
តាមរយៈក្រុមអ្នកជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ជាស្ថាពរ នូវការងារជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី ដោយបានរៀបផ្គុំថ្មទៅតាមលំនាំរូបរាងដើមនៃខ្លោងទ្វារឡើងវិញ ដើម្បីលើកតម្លៃសំណង់បុរាណ។ លោកស្រី នេត ស៊ីមន បុរាណវិទូ និងជាអ្នកមើលការខុសត្រូវនៅការដ្ឋានជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី បានឱ្យដឹងថា ការងារជួសជុលនៅខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តីនេះ ត្រូវបានអនុវត្តចំនួនពីរដំណាក់កាល។ ដំណាក់កាលទីមួយ នៅក្នុងឆ្នាំ២០២០ ដោយចាប់ផ្តើមប្រមូលឯកសារ សិក្សាអំពីរូបរាង សម្រង់ប្លង់…
ថវិកាចំនួនពីរលើក ស្មើនឹង១៥០០០ដុល្លារ មកហើយដែល ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយកជាអំណោយចុះសួរសុខទុក្ខដល់មេបញ្ជាការរង ដែលកំពុងមានជំងឺធ្ងន់ ម្តងហើយម្តងទៀត ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់!
នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី គង់ គីនី មេបញ្ជាការរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានជំងឺធ្ងន់ សម្រាកព្យាបាលនៅមន្ទីរពេទ្យ ហ្វឺសូខេម ដោយមានការអមដំណើរពី…










