ខេត្តក្រចេះ ៖ តាំងពីថ្ងៃទី 1រហូតដល់ទី12 ខែ ឧសាភា ឆ្នាំ 2020 លោកភារម្យជាមេឈ្មួញដឹកជញ្ជូនឈើយ៉ាងសកម្មចេញពីឃុំស្រែឈូកស្រុកកែវសីមាឆ្ពោះមកឃុំក្រញូងសែនជ័យស្រុកស្នួលយកទៅលក់តាមច្រកប៉ុស្តិ៍នគរបាលការពារព្រំដែនគោក 16 គេហៅថាជ្រោះជ្រៅ យ៉ាងរលូនមិនមានរំខានពីសំណាក់សមត្ថកិច្ចដែលកំពុងឈរជើងជ្រោះជ្រៅវស្ថិតនៅក្នុងឃុំក្រញ៉ូងសែនជ័យស្រុកស្នួលនោះទេ។ជាក់ស្ដែងកម្លាំងរាជអាវុធហត្ថដែលកំពុងឈរជើងមានដូចជាកម្លាំងសហការ 709 និងកម្លាំងរបស់បញ្ជាការរាជអាវុធហត្ថខេត្តក្រចេះឈរជើងនៅគោលដៅនេះមិនត្រឹមតែប៉ុណ្ណោះមានទាំងជំនាញរដ្ឋបាលព្រៃឈើកម្លាំងយោធានិងប៉ូលីសការពារព្រំដែនគោកនិងទាហានការពារព្រំដែនគោកដែលបានឈរជើងតាមគោលដៅចាំបង្ក្រាបបទល្មើស។
បែបជាលោក ភារម្យ កំពុងតែដឹកជញ្ជូនឈើយ៉ាងសកម្មឆ្លងទៅប្រទេសវៀតណាមយ៉ាងអនាធិបតេយ្យទៅវិញសូមបញ្ជាក់ផងដែរនៅត្រង់ចំណុចភូមិឃុំដូចខាងលើនេះមិនមានតែឡានគោយន្តកែច្នៃរបស់លោកភារម្យនោះទេមានក្រុមឈ្មួញជាច្រើននាក់ដឹកជញ្ជូនឈើតាមម៉ូតូកែច្នៃចេញពីភូមិឃុំដូចខាងលើនឹងចូលទៅតាមទីតាំងដូចខាងលើនោះផងដែរ។
ប្រជាពលរដ្ឋដាក់សំណួរសួរទៅមន្ត្រីដែលឈរជើងនៅក្នុងឃុំក្រញូងសែនជ័យព្រំប្រទល់ស្រុកស្នួលនិងស្រុកកែវសីមា.ថាលោកមេបញ្ជាការអាវុធហត្ថខេត្តក្រចេះនិងថ្នាក់ដឹកនាំកំពូលនៅក្នុងខេត្តក្រចេះបានដាក់ឲ្យអស់លោកឈរជើងតាមគោលដៅធ្វើការបង្ក្រាបនិងទប់ស្កាត់មិនឲ្យក្រុមឈ្មួញបន្តដឹកជញ្ជូនឈើឆ្លងទៅប្រទេសវៀតណាមទៀតទេ។
តែបែបជាអស់លោកដែលកំពុងតែមកនៅទីតាំងដូចខាងលើនេះ ធ្វើមិនដឹងមិនឮមិនស្ដាប់បទបញ្ជានោះទេ។
អោយតែបានលុយដាក់ហោប៉ៅយកធ្វើមានបាននាំគ្នាលាក់បាំងពីថ្នាក់ដឹកនាំខេត្តក្រចេះ
រាល់ជុំវិញរឿងជញ្ជូនឈើឆ្លងទៅប្រទេសវៀតណាមរៀងរាល់ថ្ងៃនេះក្រុមការងារបណ្ដាញព័ត៌មានថ្មីសុំធ្វើការបំភ្លឺពីកម្លាំងរាជអាវុធហត្ថមិនបាននោះទេព្រោះដោយសារចុចទូរសព្ទគ្មានអ្នកទទួលពិសេសគេដូចយប់ថ្ងៃទី 11 ត្រូវនឹងម៉ោង 10:30 ខែ ឧសាភា ឆ្នាំ 2020 ក្រុមការងារបានរាយការណ៍ទៅលោកតោជាមន្ត្រីស្នាក់ការ 709 ថាក្រុមឈ្មួញដឹកជញ្ជូនឈើទៀតហើយតែបែបជាគ្មានអ្នកណាទទួទូរសព្ទនោះទេ ។
ចុងក្រោយ ប្រជាពលរដ្ឋនៅក្នុងឃុំក្រញូងសែនជ័យសូមសំណូមពរដល់ឯកឧត្តមអភិបាលខេត្តក្រចេះរួមទាំងឯកឧត្តមមេបញ្ជាការរាជអាវុធហត្ថខេត្តជួយដល់ពួកគាត់ផងព្រោះអីឡានដឹកជញ្ជូនឈើនិងម៉ូតូដឹកជញ្ជូនឈើឆ្លងទៅប្រទេសវៀតណាមនេះពុំមានបំពង់ស៊ីម៉ាង់ត្រឹមត្រូវនោះទេតែងតែរំខានដល់ពួកគាត់ដេកពួននៅពេលយប់. ៕







