- ព័ត៌មានជាតិ, រាយការណ៍ពិសេស

​រដ្ឋបាល​ព្រៃឈើ​ស្រុក​បន្ទាយ​អំពិល មិនមែន​ដេកលក់​ទេ​គឺ កំពុង​ដេក​សំងំ​ប្រ​ម៉ូ​ល​ប្រាក់​ពី​ឈ្មួញ​ដឹក​ធ្យូង​នាំចេេញ​ទៅ​ប្រទេ​ថៃ

ខេត្ត​ឧត្ដរមានជ័យ​÷ នៅ​ថ្ងៃ​ទី​២៨​ខែ​ឧសភា​ឆ្នាំ​២០១៩​នេះ​មាន​សេចក្ដីរាយការណ៍​មក​ថា​÷ ផ្នែក​រដ្ឋបាល​ព្រៃឈើ​និង សង្កាត់រដ្ឋបាល​ព្រៃឈើ ប្រចាំ​ស្រុក​បន្ទាយ​អំពិល​ខេត្ត​ឧត្ដរមានជ័យ​។​

​កំពុងតែ​មាន​ការឃុបឃិត​គ្នា​ជាមួយ មេ​ឈ្មួញ​ជាច្រើន​នាក់ នាំ​ព្យូង​ចេញ​ទៅ​ប្រទេស​ថៃ តាម​ច្រករបៀង​តា​ម៉ាង គ្របគ្រង​ដោយ​លោក​វរ​:​សេនីយ៍​ឯក ឡុង​សំណាង មេបញ្ជាការ​នគរបាល​វរ​:​ការពារ​ព្រំដែន​គោក​លេខ​៨០៧ ក្នុង​ឃុំ​គោ​រមៀត​ស្រុក​ថ្មពួក​ខេត្ត​បន្ទាយមានជ័យ​។​

​ជាក់ស្ដែង​ជា​រាងរាល់ថ្ងៃ មាន​គោយន្ដ​កន្ដ្រៃ រថយន្ដ​ឆ្នៃ និង​រថយន្ដ​កូរ៉េ ជាច្រើន​គ្រឿង ដឹកជញ្ជូន​ធ្យូង​ចេញពី​ខេត្ត​ឧត្ដរមានជ័យ ឆ្លងកាត់ ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃ​និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​បន្ទាយ​អំពិល រាប់​សិប​គ្រឿង​ក្នុង​មួយ​ថ្ងៃៗ ហើយ​ចូល​ទៅ​បង់​ប្រាក់​នៅ​តាម​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ទាំងអស់​។​

​ប្រភព​បាន​បង្ហើប​ថា បើ​ឈ្មួញ​នាំ​ធ្យូង​ទៅ​លក់​ប្រទេស​ថៃ​ណា​ម្នាក់​ចរចារ​មិន​ត្រូវរ៉ូវ​គ្នា​ជាមួយ​និង​រដ្ឋបាល​ព្រៃឈើ​ស្រុក​បន្ទាយ​អំពិល​ទេ​នោះ​គឺ​មិន​អាច​ដឹក​ជញ្ជូន​ធ្យូង​ទៅ​លក់​នៅ​ប្រទេ​ថៃ​បាន​ឡើយ​។​

​ជុំវិញ​ករណី​ខាងលើ​ក្រុម​ការងារ​យើង​មិន​អាច​ស្វែងរក​សុំ​ការបំភ្លឺ​ពី​ខាង​សង្កាត់​និង​ផ្នែរ​ដ្ឋ​បាល​ព្រៃឈើ​ស្រុក​បន្ទាយ​អំពិល​បានទេ​ព្រោះ​គ្មាន​លេខ​ទូ​សព្ទ័​ធ្វើ​ការទំនាក់ទំនង​។​

​លោក​សូត​ស៊ី​សុខ​ឃាង ប្រធាន​មន្ទី​កសិកម្ម​ខេត្ត​ឧត្ដរមានជ័យ​បានអោយ​ដឹង​តាម​ទូ​សព្ទ័​ថា លោក​មិន​បានដឹង​រឿ​ទាំងនោះ​ទេ ព្រោះ​មិន​ដែន​មាន​មន្ដ្រី​ណា​ម្នាក់​រាយការណ៍​ជូន​លោក​៕ ប៉ែន នួន​

Leave a Reply

Your email address will not be published. Required fields are marked *