ព័ត៌មានថ្មី

- ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា មាន​ក្រុម​ឈ្មួញ​មួយចំនួន​បាន​នឹង​កំពុង​តែ​ដឹក​ជញ្ជូន​ធ្យូង​យកមក គរ​ទុក នៅក្នុង​ភូមិសាស្ត្រ ភូមិ​ទ្រាប​សណ្តាយ ឃុំ ស្រែ​ឈូក ស្រុក កែវ​សី​ម៉ា ត្រៀម​នឹង​ដឹកជញ្ជូន​ឆ្លងដែន​យកទៅលក់​នៅ​ក្នុង​ប្រទេស វៀតណាម​

មណ្ឌលគិរី : បច្ចុប្បន្ន​នេះ​ការផលិត​ធ្យូង​យកទៅលក់​នៅ​ក្នុង​ប្រទេស​វៀតណាម កំពុង​តែ​ជា​ក្ដីបារម្ភ​របស់​ប្រជាពលរដ្ឋ ហើយក៏​ជា​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សម្បត្តិ​ធម្មជាតិ​(​ព្រៃឈើ​ចម្រុះ​តូចធំ​)​ដោយសារតែ​ការកាប់បំផ្លាញ​ព្រៃឈើ​ចម្រុះ​ក្នុង​នោះ​រួម​ទាំង​ឈើ​មិន​ទាន់​គ្រប់​អាយុ​ផង​នោះ​យកមក​ដុត​ឲ្យក្លាយ​ទៅ​ជា​ធ្យូង​នេះហើយ ទើប​បណ្ដាល​ឲ្យ​ព្រៃឈើ​ចម្រុះ​នៅក្នុង​តំបន់​អភិរក្ស​ដែន​ជម្រក​សត្វ ព្រៃ​កែវ​សី​ម៉ា​រលាយ​ហិនហោច​ពីមួយថ្ងៃ​ទៅ​មួយ​ថ្ងៃ​យ៉ាង​ដូច្នេះ ។ ​យោង​ទៅតាម​ប្រភព័ត៌មាន​ពី​ប្រជាព​លរ​ដ្ឋ​រស់នៅ​ឃុំ​ស្រែ​ឈូក​បានឲ្យដឹងថា : ពួកគាត់​បាន​សង្កេតឃើញ​មាន​ធ្យូង​រាប់រយ​បាវ​ដែល​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ចេញពី​តាម​បណ្ដាឡ​នានា​យក​មក​ស្តុក​ទុក​នៅ​ក្នុង​ភូមិសាស្ត្រ​ភូមិ​ត្រៀប​សណ្ដាយ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សី​ម៉ា ខេត្ត​មណ្ឌលគិរី ដើម្បី​រងចាំ​ឱកាសល្អ​នឹង​ដឹកជញ្ជូន​បន្ត​ឆ្លងដែន​យកទៅលក់​នៅ​ក្នុង​ប្រទេស​វៀតណាម ។ ​ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ​ពួកគាត់​ក៏​បាន​សង្កេតឃើញ​ក្រុម​អ្នក​ប្រកប​របរ​ធ្វើ​ឡធ្យូង​ជាច្រើន​ក៏​មមាញឹក​ក្នុងការ​សម្រុកចូល​ទៅ​កាប់​ចូលទៅ​អារ​ដើមឈើ​ចម្រុះ​តូចធំ​នៅក្នុង​តំបន់​អភិរក្ស​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា​ដើម្បី​យក​មក​ដុត​ឲ្យក្លាយ​ទៅ​ជា​ធ្យូង ដោយ​មិន​គិត​ខ្វល់​ពី​ការវិនាសហិហោច​នៃព្រៃ​ឈើ​នោះ​ឡើយ ។​…

អានត

- ព័ត៌មានជាតិ

ប្រកាស​គាំទ្រ​ប្រសាសន៍​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត កំណត់​យក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ «​ជា​ទិវា​សន្តិភាព​នៅ​កម្ពុជា​»

(​ភ្នំពេញ​)៖ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រកាស​គាំទ្រ​ពេញទំហឹង​នូវ​ប្រសាសន៍​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា កំណត់​យក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ «​ជា​ទិវា​សន្តិភាព​នៅ​កម្ពុជា​»​។​ ​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ជើងឯក កាលពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៣​កន្លងទៅនេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត…

អានត

- ព័ត៌មានជាតិ

អាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​ការពារ​សន្ដិ​សុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព ជូន​ពលរដ្ឋ​មក​កម្សាន្ដ​ក្នុង​ពិធី​អបអរសាទរ «​ខួប​លើក​ទី​២៥ នៃ​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​»

(​ភ្នំពេញ​)៖ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចូលរួម​ជាមួយ​សមត្ថកិច្ច​ចម្រុះ ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់ និង​សង្គ្រោះ​បន្ទាន់​ជូន​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ អន្តរជាតិ ដែល​បាន​មក​ចូលរួម​កម្សាន្ដ ក្នុង​ពិធី​អបអរសាទរ «​ខួប​លើក​ទី​២៥ នៃ​ការបញ្ចប់​សង្គ្រាម​ស៊ីវិល នៅ​កម្ពុជា និង​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ នយោបាយ​ឈ្នះ​ឈ្នះ និង​ខួប​៥​ឆ្នាំ នៃ​ការកសាង​វិមាន​ឈ្នះ​ឈ្នះ​» នៅ​វិមាន​ឈ្នះ​ឈ្នះ ស្ថិត​នៅ​ខណ្ឌ​ជ្រោយចង្វា…

អានត

- ព័ត៌មានជាតិ

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​សាងសង់​ប្រព័ន្ធ​ទំនប់​អាងទឹក ក្នុង​ភូមិសាស្ត្រ​ខេត្ត​មណ្ឌលគិរី​

មណ្ឌលគិរី​៖ នា​ព្រឹក​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម អម​ដោយ​ឯកឧត្តម ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី លោក ជាក់ ម៉េង​ហ៊ាង អភិបាលរង​ខេត្ត រួម​ទាំង​ថ្នាក់​ដឹកនាំ​មន្ត្រី​ជំនាញ​បច្ចេកទេស​ក្រសួង និង​មន្ទីរ​ពាក់ព័ន្ធ បាន​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​សាងសង់​ប្រព័ន្ធ​ទំនប់​អាងទឹក​អូរ​ទេ…

អានត

- ព័ត៌មានជាតិ

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​អបអរសាទ​រការ​ប្រារព្ធ​ខួប​លើក​ទី​២៥ នៃ​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​និង​ខួប​៥​ឆាំ្ន នៃ​ការកសាង​វិមាន​ឈ្នះ​ឈ្នះ​

នៅ​ព្រឹក ថ្ងៃ​សុក្រ ២​រោច ខែ​មិគសិរ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​អបអរសាទរ​ការ​ប្រារព្ធ​ខួប​លើក​ទី ២៥…

អានត

- ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​!

បន្ទាប់​ពី លោក ម៉ែន មក់​រ៉ុន ហៅ វណ្ណ សុផាត ដែល​ជា​អតីត​អ្នក​ធ្លាប់​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា បាន​ទទួលមរណៈភាព កាលពីពេល​កន្លង​ទៅ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​បាន​សន្យា​បន្ត​ជួយ​ឧបត្ថម្ភ​ជីវភាព​ប្រចាំ​ខែ​ដល់​គ្រួសារ​លោក ម៉ែន មក់​រ៉ុន…

អានត

- ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ​

​នៅ​ព្រឹក​ថ្ងៃ​ពុធ ១៥​កើត ខែ​មិគសិរ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ​។​ ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត…

អានត

- ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋុមន្ត្រីក្រសួង​ព័ត៌មា​ន នឹង ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​ក្រចេះ អញ្ជើញ​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​រដ្ឋបាល​ខេត្ត​ក្រចេះ​

​រសៀល​ថ្ងៃ​ពុធ ១៥​កើត ខែ​មិគសិរ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ ឯកឧត្តម ហឿ ស៊ី​យ៉ែម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​រដ្ឋបាល​ខេត្ត​ក្រចេះ…

អានត

- ព័ត៌មានជាតិ

ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ប្រគល់ជូន​ដល់ សាលា​នាយទាហាន​សកម្ម​ត្មាត​ពង​!

​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៣ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់ឲ្យ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ក្រុម​ការងារ នាំ​យក​ទឹក​សុទ្ធ និង ភេសជ្ជៈ​ចម្រុះ​ចំនួន…

អានត

- ព័ត៌មានជាតិ

ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ និង​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផែនការ​យុទ្ធសាស្ត្រ​សុខភាព​ផ្លូវចិត្ត ឆ្នាំ​២០២៣-២០៣២

​រាជធានី​ភ្នំពេញ​៖ ថ្ងៃ​ពុធ ១៥​កើត ខែ​មិគសិរ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៣ ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ និង​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផែនការ យុទ្ធសាស្ត្រ​សុខភាព​ផ្លូវចិត្ត​ឆ្នាំ​២០២៣-២០៣២​។​ ​ថ្លែង​ក្នុង​ពិធី​នោះ​ផងដែរ ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី បានបញ្ជាក់​ថា…

អានត