កំពង់ស្ពឺ ÷ ប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិសេរីវន ឃុំមហាសាំង ស្រុកភ្នំស្រួច បានបញ្ជាក់ឲ្យ ភ្នាក់ងារសារព័ត៌មានយើងដឹងថា សព្វថ្ងៃនេះ ក្រុមឈ្មួញមួយក្រុម បានដាក់គ្រឿងចក្រជីករណ្តៅដីបឹងរបស់រដ្ឋ ដែលមានជម្រៅខុសបទដ្ឋានបច្ចេកទេស ហើយរថយន្តដឹកអាចម៍ដីធំៗធ្វើឲ្យជ្រុះអាចម៍ដីពាស់ពេញផ្លូវមិនគ្របតង់ ឲ្យបានត្រឹមត្រូវនោះទេ។ បើគ្មានការបើកដៃពីសំណាក់ លោក ប្រធាន មន្ទីររ៉ែ ថាមពលខេត្ត កំពង់ស្ពឺ…
ព័ត៌មានថ្មី
អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៥នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យចំនួន០៥នាក់ ទៅតុលាការពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន២ករណីផ្សេងគ្នា។ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទាំង២ករណីរួមមាន៖ *ករណីទី១៖ កាលពី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន…
មេឈ្មួញមិនស្គាល់អត្តសញ្ញាណបានដឹកជញ្ជូន ឈើខ្នាតស្រស់ចេញពីដែនជម្រកសត្វព្រៃឡង់យកមក គរលាក់ទុក យ៉ាងរាយប៉ាយនៅក្នុងទីតាំងមួយកន្លែងស្ថិតភូមិសាស្ត្រ ឃុំ ទួលសំបួរ ស្រុក ស្ទឹងត្រង់
កំពង់ចាម : ថ្មីៗនេះគេបានប្រទះឃើញគំនរឈើខ្នាតស្រស់ៗដែលឈ្មួញបានចូលទៅកាប់ឬក៏អារនៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ស្ថិតនៅក្នុងភូមិសាស្ត្រនៃស្រុកសំបូរ ខេត្តក្រចេះយកមកគរលាក់ទុកយ៉ាងរាយប៉ាយនៅក្នុងទីតាំងមួយកន្លែង ស្ថិតនៅក្នុងភូមិទួលស្រឡៅ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ បើយោងទៅតាមប្រភពព័ត៌មានពីអ្នកកាសែតនៅក្នុងស្រុកមួយចំនួនបានប្រាប់ឲ្យដឹងថា: គំនរឈើខ្នាតស្រស់ៗទាំងនេះត្រូវបានក្រុមឈ្មួញចូលទៅកាប់ឬក៏អារនៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់និង ធ្វើការដឹកជញ្ជូន តាមមធ្យោបាយផ្សេងៗ ឆ្លងកាត់តាមស្រុក សំបូរ នឹង ស្រុក ព្រែកប្រសព្វ ខេត្ត…
លោកវរសេនីយ៍ឯក សៀ ទីន និងអតីតសិក្ខាកាមកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអូស្ត្រាលី អបអរសាទរដល់ សិស្សប្អូនចំនួនពីររូប ដែលទើបបានបញ្ចប់ការសិក្សា!
លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាប្រធានក្រុមអតីតសិក្ខាកាមកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអូស្ត្រាលី និងអតីតសិក្ខាកាមរៀមច្បងទាំងអស់ សូមចូលរួមអបអរសាទរចំពោះសិស្សប្អូន សុណ្ណារ៉ា វិសាល និង រ៉ាឌី ឧត្តម ដែលបានបញ្ចប់ការសិក្សាវគ្គនាយទាហានសកម្មទ័ពជើងគោកនៅសាលាភូមិន្ទយោធាអូស្រា្តលីប្រកបទៅដោយជោគជ័យគួរជាទីមោទក។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅមហាវិទ្យាល័យភូមិន្ទយោធាអូស្រា្តលី ដាន់ឌ្រូន…
អាវុធហត្ថខណ្ឌសែនសុខ ទទួលអំណោយម៉ូតូ០២គ្រឿង ពីសប្បុរសជន!
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ លោកវរសេនីយឯក ព្រុំ ស័ក្តា មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ បានទទួលអំណោយជាម៉ូតូ Honda ADV ចំនួន០២គ្រឿង ពីក្រុមហ៊ុន(KHAMACITY GROUP) ដែលស្រឡាញ់គ្រាំទ្រសកម្មភាពការងារកងរាជអាវុធហត្ថ។ ឆ្លៀតក្នុងឱកាសនោះលោកវរសេនីយឯក ព្រុំ ស័ក្តា បានថ្លែងអំណរគុណដល់សប្បុរសជន ដែលជានិច្ចកាល…
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សម្តែងនូវក្តីមោទនភាព ក្នងឱកាសដែលកូនស្រី បានទទួលសញ្ញាបត្រ បរិញ្ញាបត្រផ្នែក ពីសកលវិទ្យាល័យ MONASH UNIVERSITY នៃប្រទេសអូស្ត្រាលី និងត្រូវបន្តការសិក្សាថ្នាក់អនុបណ្ឌិត ចំនួន 02 បន្ថែមទៀត
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហោះក្នុងផេខហ្វេសប៊ុករបស់លោក នូវខ្លឹមសារដោយបង្ហាញនូវក្តីមោទនភាពយ៉ាងខ្លាំង ក្នុងនាមជាឪពុកម្តាយ ខណៈដែលកូនស្រីរបស់លោក ទើបទទួលបាន បរិញ្ញាបត្រផ្នែក Accounting ពីសកលវិទ្យាល័យ MONASH UNIVERSITY នៃប្រទេសអូស្ត្រាលីនិង ត្រូវបន្តការសិក្សាថ្នាក់អនុបណ្ឌិត ចំនួន 02…
សកម្មភាពក្រុមគ្រូបង្គោលរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្តធ្វើការហ្វឹកហាត់ពង្រឹងកាយសម្បទាជាប្រចាំនៅមជ្ឈមណ្ឌលកីឡាបន្ទាយ (Banteay Athletics Center) ត្រៀមចូលរួមក្នុងការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ដើម្បីអបអរសាទរ ខួបលើកទី៤៥ ទិវាជ័យជម្នះ ៧មករា (១៩៧៩-២០២៤)
សកម្មភាពក្រុមគ្រូបង្គោលរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្តធ្វើការហ្វឹកហាត់ពង្រឹងកាយសម្បទាជាប្រចាំនៅមជ្ឈមណ្ឌលកីឡាបន្ទាយ (Banteay Athletics Center) ត្រៀមចូលរួមក្នុងការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ដើម្បីអបអរសាទរ ខួបលើកទី៤៥ ទិវាជ័យជម្នះ ៧មករា (១៩៧៩-២០២៤) ដែលនឹងខិតជិតមកដល់នាពេលខាងមុខ ៕
ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ទទួលជួបជាមួយប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា (KOICA) ដឹកនាំដោយលោកស្រី CHOI Moon Jung នាយិកាទីភ្នាក់ងារ KOICA និងក្រុមអ្នកជំនាញមកពីប្រទេសកូរ៉េ ពិភាក្សាការងារលើគម្រោង «ការពង្រឹងសាលាភូមិន្ទរដ្ឋបាលកម្ពុជា»
នាព្រឹកថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបជាមួយប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា (KOICA) ដឹកនាំដោយលោកស្រី CHOI Moon Jung នាយិកាទីភ្នាក់ងារ KOICA និងក្រុមអ្នកជំនាញមកពីប្រទេសកូរ៉េ ក្នុងគោលបំណង ពិភាក្សាការងារលើគម្រោង «ការពង្រឹងសាលាភូមិន្ទរដ្ឋបាលកម្ពុជា»…
អធិការនគរបាលស្រុកពញាឮ លោក ដួង តេង បាន បដិសេធអំពីរឿងរ៉ាវយកលុយ ២០០ដុល្លារ ជាថ្នូរក្នុងការតាមចាប់ជនសង្ស័យ
កណ្តាល.ករណីបុគ្គលឈ្មោះ ហួត ចាន់សុខ នាយរងផ្នែកសន្តិសុខនៃអធិដ្ឋាននគរបាលស្រុកពញាឮ ខេត្តកណ្តាល ដែលបានប្រើប្រាស់ឈ្មោះអធិការស្រុកទាមទារលុយចំនួន ២០០ដុលា្លរ ពីក្រុមគ្រួសារជនរងគ្រោះ ដើម្បីជាថ្នូរក្នុងការតាមចាប់ខ្លួនជនសង្ស័យ ពេលនេះលោក ដួង តេង អធិការ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ បានធ្វើការបដិសេធច្រានចោលអំពីរឿងរ៉ាវមួយនេះ។ យោងតាមរបាយការណ៍បំភ្លឺរបស់លោក ដួង តេង អធិការនគរបាលស្រុកពញាឮ នៅថ្ងៃទី១៨…
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឲ្យប្រធានផ្នែកទំនាក់ទំនងអន្តរជាតិ តំណាងសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ និងជាប្រធានក្រុមហ៊ុន OBAYASHI CORPORATION ចូលជួបសម្តែងការគួរសម
(ទីក្រុងតូក្យូ) ៖ នាព្រឹកថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក អូបាយ៉ាស៊ី…










