សមាជិកចំនួន៤៩៦នាក់ បន្ថែមទៀត ត្រូវបានគណបក្សប្រជាជនកម្ពុជា សម្រេចបញ្ចូលទៅក្នុង គណៈកម្មាធិការកណ្តាលគណបក្ស បន្ទាប់ពីបោះឆ្នោតនៅល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣នេះ។ ការបន្ថែមសមាជិកថ្មីជិត៥០០នាក់នេះ ធ្វើឱ្យ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច មានសមាជិកសរុបរហូតដល់ ១.៣១២រូប។ ថ្ងៃនេះពិតជាថ្ងៃដ៏វិសេសវិសាលបំផុត សម្រាប់យើងខ្ញុំទាំង ៤៩៦ រូប ដែលមានមហាកិត្តិយសដ៏ឧត្តុង្គឧត្តម ដោយត្រូវបានអង្គមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសបោះឆ្នោតគាំទ្រ…
ព័ត៌មានថ្មី
សម្តេចតេជោ ហ៊ុន សែន និងសម្តេចពញាចក្រី ហេង សំរិន អញ្ជើញបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសគណបក្សប្រជាជនកម្ពុជា
នៅព្រឹក ថ្ងៃសៅរ៍ ១២រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន…
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលក្នុងមណ្ឌលសុខភាព ប៊ុន រ៉ានី ហ៊ុនសែន រុនតាឯក
ក្រោយពីចប់កម្មវិធីសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋនៅតំបន់រុនតាឯក នាព្រឹកមិញនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឆ្លៀតពេលចុះជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលក្នុងមណ្ឌលសុខភាព ប៊ុន រ៉ានី ហ៊ុនសែន រុនតាឯក ស្ថិតក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ តំបន់អភិវឌ្ឍន៍រុនតាឯក…
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល ជាមួយប្រជាពលរដ្ឋរស់នៅតំបន់១ តំបន់២ នៃរមណីយដ្ឋានអង្គរ ដែលស្ម័គ្រចិត្តមករស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប
នៅព្រឹកថ្ងៃសុក្រ ១១រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅ តំបន់១ តំបន់២ នៃរមណីយដ្ឋានអង្គរ…
ក្រុមបាញ់កាំភ្លើង អាវុធហត្ថរាជធានីភ្នំពេញ នាំយកពានរង្វាន់ជ័យលាភី និងមេដៃជូនដល់អង្គភាពគួរជាទីមោទនៈ!
កម្លាំងវរអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន០៣នាក់ ដែលបានចេញទៅប្រកួតក្នុងព្រឹត្តិការណ៍បាញ់កាំភ្លើង អាស៊ាន (AARM2023) នៅប្រទេសថៃ បាននាំមកនូវលទ្ធផលគួរជាទីពេញចិត្ត ដោយទទួលបាន ៖ ពានរង្វាន់ជ័យលាភីលេខ១ ចំនួន០១, មេដៃមាស០១ និង មេដៃប្រាក់០១។ ជាក់ស្ដែង នៅរសៀល ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣…
អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យប្រុសស្រី០៦នាក់ បញ្ជូនទៅតុលាការជាបន្តបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន!
ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យប្រុសស្រី សរុបចំនួន០៦នាក់ ទៅតុលាការ ជាបន្តបន្ទាប់ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន៣ករណីផ្សេងគ្នា។ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទាំង៣ករណីរួមមាន៖ *ករណីទី១៖ កាលពី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣…
ល្បែងស៊ីសងខុសច្បាប់(ជល់មាន់)តាមប្រព័ន្ធអនឡាញ ជ្រកក្រោមស្លាក អាជ្ញាប័ណ្ណឆ្នោតឡូតូ បៀរ ជាងច្រើនកន្លែងរីកដូចផ្សិត នៅតាមហាងលក់កាហ្វេ ក្នុងស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានមិនធ្វើការបង្ក្រាប!!
ខេត្តឧត្តរមានជ័យៈ ប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ជបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់(ជល់មាន់)តាមប្រព័ន្ធទូរទស្សន៍អនឡាញ ជ្រកក្រោមស្លាកអាជ្ញាប័ណ្ណឆ្នោតឡូតូ បៀរ នៅក្នុងហាងលក់កាហ្វេជាច្រើនកន្លែងរីកដូចផ្សិត ស្ថិតនៅ ស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កំពុងបើកឲ្យអ្នកញៀនលែង ចូលលេងយ៉ាងអនាធិបតេយ្យជារៀងរាល់ថ្ងៃ តែអ្វីដែលសំខាន់គឺអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការបង្ក្រាបឡើយ។ សូមរំលឹកថាៈ កាលនៅថ្ងៃ ទី១៧ ខែកញ្ញា ឆ្នាំ២០២២…
ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខសមាជិកដែលទើបសម្រាលកូន!
នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខគ្រួសារលោកស្រី អនុសេនីយ៍ទោ សុខ…
ក្រុមការងារ អាវុធហត្ថខណ្ឌបឹងកេងកង ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលម្តាយរបស់លោកទទួលមរណៈភាព!
នាព្រឹក ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី សុខ ឧត្តម មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង បានចាត់តំណាងប្រគល់ថវិកាដែលប្រមូលបានពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌបឹងកេងកង ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ២,៤៦០,០០០រៀល ទឹកសុទ្ធ៤កេស, ទឹកក្រូច២កេស ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកអនុសេនីយ៍ឯក សរ សាកាន…
ចោរឆក់ខ្សែ-ក ម្នាក់ ត្រូវ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!
កាលពីវេលាម៉ោង ២០និង១៥ នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ មានករណីលួចដោយហិង្សាមានស្ថានទម្ងន់ទោស (ឆក់ខ្សែ-ក) មួយកើតឡើង នៅចំណុចផ្លូវលេខ១៩៩ កែង៣៣៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ខណៈដែល ជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យជិះមកជិត ហើយធ្វើសកម្មភាពឆក់យកខ្សែ-ក បម្រុងជិះគេចខ្លួន ហើយបានទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យដួល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ…










