ព័ត៌មានថ្មី

- ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែក​ត្រីខកំប៉ុង ដែល​ទទួលបាន​ពី​សប្បុរសជន ដល់​អង្គភាព​ចំណុះ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ក្រុម​ការងារ​សង្កាត់​ព្រែកកំពឹស​!

នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាត់​ឲ្យ​ក្រុមការងារ​ធ្វើ​ការបែងចែក​ត្រីខកំប៉ុង ដែល​ទទួលបាន​ការឧបត្ថម្ភ​ពី​សប្បុរសជន ជូន​ដល់​តំណាង​តាម​បណ្តា​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ ក៏​ដូច​ជា​អង្គភាព​ចំណុះ យក​ទៅ​ចែក​ជូន​បន្ត​ដល់ បងប្អូន​នាយទាហាន​-​នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​ម្នាក់ៗ​ទទួលបាន​ត្រីខកំប៉ុង…

អានត

- ព័ត៌មានជាតិ, សន្តិសុខ សង្គម

​ក្មេង​ទំនើង​សរុប​ចំនួន​១៨​នាក់ ដែល​ជា​មុខសញ្ញា បាន​ប្រព្រឹត្ត​បទល្មើស ៣ ករណី​ផ្សេងៗ​គ្នា ដែល​ពាក់ព័ន្ធ​ទៅនឹង​អំពើរ ប្លន់​ម៉ូតូ កាន់កាប់​ប្រើប្រាស់​អាវុធ​ខុសច្បាប់​និង​អំពើហិង្សា​ដោយ​ចេតនា​

ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២៤ ជនសង្ស័យ​ជា​ក្មេង​ទំនើង​សរុប​ចំនួន​១៨​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​០៣​ករណី​ផ្សេង​គ្នា នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​អំពើ​ប្លន់​ម៉ូតូ កាន់កាប់​ប្រើប្រាស់​អាវុធ​ខុសច្បាប់​និង​អំពើហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២៤ ត្រូវបាន​យក​មក​បង្ហាញ​មុខ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​ចាប់​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​។​ ​សមត្ថកិច្ច​បង្ក្រាប​ក្មេង​ទំនើង​ក្នុងសង្គម​បង្ក​ភាព​ប៉ះពាល់​អសន្តិសុខ​សង្គម ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ការភ័យខ្លាច អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិន្ទ…

អានត

- ព័ត៌មានជាតិ

​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កណ្ដាល ចុះ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​របស់​ប្រជា​នេសាទ​ដោយ​លក្ខណៈ​<<​ដាយ​ត្រី​>> ក្នុង​ភូមិសាស្ត្រ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល​

​ខេត្ត​កណ្ដាល​៖ លោក ហេង សុភា​រិទ្ធិ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កណ្តាល បាន​ធ្វើ​ការព្យាករណ៍​ថា​ក្នុង​ខ្នើត​ទី​២(​ខែ​មករា​) ការប្រមូល​ផល​ត្រី​នៅ​ដាយ​ត្រី​ក្នុង​ភូមិសាស្ត្រ​ស្រុក​ពញាឮ​នេះ មាន​ការកើនឡើង​ធ្វេរ​ដង​បើ​ធៀប​នឹង​ឆ្នាំមុនៗ ខណៈ​ដែល​ក្នុង​ខ្នើត​ទី​១(​ខែ​ធ្នូ​) មាន​ការកើនឡើង ៥% បើ​ធៀប​នឹង​ឆ្នាំ​មុន​។ ​លោក ហេង សុភា​រិទ្ធិ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កណ្តាល បាន​ធ្វើ​ការព្យាករណ៍​បែបនេះ​ក្នុង​ឱកាសលោក ចុះ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​សំណេះសំណាល​ជាមួយ​ប្រជា​នេសាទ​លក្ខណៈ​<<​ដាយ​ត្រី​>> ក្នុង​ភូមិសាស្ត្រ​ស្រុក​ពញាឮ…

អានត

- ព័ត៌មានជាតិ

ពិធី​បិទ វគ្គ​បណ្តុះបណ្តាល​បំប៉ន ស្តី​ពី​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ជូន​ដល់​ក្រុម​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ

​ខេត្ត​កណ្តាល​៖​ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ឯកឧត្តម ប៊ុន ផេង អភិបាលរង​ខេត្ត​កណ្តាល នា​រសៀល​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២៤ បាន​អញ្ជើញ​ជា​អធិបតីភាព បិទ​វគ្គ​បណ្តុះបណ្តាល​ស្តីពី ការងារ​ចុះបញ្ជី​ដីធ្លី ជូន​ដល់​ក្រុម​ការងារ​ចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ក្នុង​ខេត្ត​កណ្តាល​។​ ​ក្នុងឱកាស​នោះ​ឯកឧត្តម សរ…

អានត

- ព័ត៌មានជាតិ

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយនឹង​លោក​ជំទាវ Yaël BRAUN-PIVET ប្រធានរដ្ឋសភា​បារាំង

នា​រសៀល​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយនឹង​លោក​ជំទាវ Yaël BRAUN-PIVET ប្រធានរដ្ឋសភា​បារាំង ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុង​ប៉ារីស សាធារណរដ្ឋ​បារាំង ។​ ​ជា​កិច្ច​ចាប់ផ្តើម លោកជំទាវ Yaël…

អានត

- ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ​ប្រធានគ្រប់គ្រង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិ​ក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

ទីក្រុង​ដា​វ៉ូ​ស សហព័ន្ធ​ស្វីស រសៀល​ថ្ងៃ​ពុធ ៧​កើត ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោកជំទាវ Samantha…

អានត

- ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ខេត្ត អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ទីតាំង អគ្គីភ័យ​ឆេះ​នៅ​រោងចក្រ​យី​ដា​(​មេ​នូ​ហ្វេ​ក​ធី​រើ ខូ អិល​ធី​ឌី​)Yi Da Manufacturer Co;Ltd ស្ថិតនៅ​ភូមិ​ឬ​ស្សី​ស្រុក ឃុំ​ឈើ​ទាល​

​ខេត្ត​កណ្តាល​៖ នា​ព្រឹក ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល បាន​ដឹកនាំ​ក្រុមការងារ​ខេត្ត អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ទីតាំង អគ្គីភ័យ​ឆេះ​នៅ​រោងចក្រ​យី​ដា​(​មេ​នូ​ហ្វេ​ក​ធី​រើ ខូ អិល​ធី​ឌី​)Yi Da Manufacturer Co;Ltd ស្ថិតនៅ​ភូមិ​ឬ​ស្សី​ស្រុក ឃុំ​ឈើ​ទាល…

អានត

- ព័ត៌មានជាតិ

អាវុធហត្ថ​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​ចាប់ឆ្នោត​ផ្គូផ្គង​ជ្រើសរើស​ក្រុម ដើម្បី​ប្រកួត​កីឡាបាល់ទាត់ ពានរង្វាន់ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៤!

​ដោយ​បាន​ការអនុញ្ញាត​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ត្រី បុត្រ កំព្រា មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កិច្ចប្រជុំ​បើក​កិច្ចប្រជុំ​ចាប់ឆ្នោត​ផ្គូផ្គង​ជ្រើសរើស​ក្រុម ដើម្បី​ប្រកួត​កីឡាបាល់ទាត់ ពានរង្វាន់ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ…

អានត

- ព័ត៌មានជាតិ

រថយន្ត​កូរ៉េ​ចំណុះ ៣ តោន​កន្លះ​មួយ​គ្រឿង ហ្នឹង​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​ទៀត ដែល​បាត់​ដាក់​ចេក​នៅ​ពី​ខាងលើ​និង​បង្កប់​ឈឺ​នៅ​ពី​ខាង​ក្រោម ដើម្បី​បំភាន់​ភ្នែក​របស់​អាជ្ញាធរ​ដែនដី​និង​សមត្ថកិច្ច​ជំនាញ​ជារឿយៗ​កាលពី​កន្លងមក​នោះ​ក៏​ស្រាប់តែ​ត្រូវ​បាត​អស់​លាក់​ប៉ះ​ចំ​ថ្ងៃ​ស៊យ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្រុក​កែវ​សីមា​ស្ទាក់​ចាប់​ស្ទាក់​ចាប់បាន​

​កែវ​សី​ម៉ា​-​មណ្ឌលគិរី ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្រុក​កែវ​សី​ម៉ា​បាន​ធ្វើការ​ស្ទាក់​ចាប់​រថ​យន្ត​ម៉ាក់​កូរ៉េ​ចំណុះ ៣ តោន​ន្លះ​មួយគ្រឿង រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​ទៀត​  ដែល​បាន​កំពុងតែ​ធ្វើ​ចរាចរណ៍ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ 76A  ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ភូមិ ស្នែង ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សី​ម៉ា ឱ្យ​មាន​ការសង្ស័យថារ​ថយ​ន្ត​កូរ៉េ​ចំណុះ ៣ តោន​កន្លះ​មួយ​គ្រឿង​នោះ បាន​ដឹក​ចេក​នៅ​ពី​ខាងលើ ហើយក៏​មាន​បង្កប់​ឈឺ​នៅ​ពី​ខាង​ក្រោម​ដើម្បី​បំភាន់​ភ្នែក​របស់​អាជ្ញាធ​រដែ​ន​ដី​និង​សមត្ថកិច្ច​ជំនាញ​នៅតាម​បណ្ដាសាប័​ន្ថ ពាក់ព័ន្ធ​ផ្សេងៗ​ដែ​លបាទ​កំពុងតែ​ឈរជើង​ប្រចាំការ​ចាំ​បង្ក្រា​បទល្មើស​ព្រៃឈើ​នៅ​ក្នុ ស្រុក…

អានត

- ព័ត៌មានជាតិ

ស្នង​រង​នគរបាល​ខេត្ត​កំពង់ស្ពឺ​ទទួល​ផែន​ព្រហ្មទណ្ឌ​កំរិត​ស្រាល លួច​រៀបការ​ប្រពន្ធ​ថ្មី ដោយ​ប្រើ​ឈ្មោះ​ផ្សេង​លើ​លិខិត​សុំ​រៀប​អាពាហ៍ពិពាហ៍ និង​មិន​ហៅភ្ញៀវ​ជា​មន្ត្រី​នគរបាល​ឲ្យចូល​រួម​ឡើយ​ខ្លាច​បែកការ​

~​ខេត្ត​កំពង់ស្ពឺ​៖ លោក​ឧត្តមសេនីយ៍ត្រី ង៉ា​ម រី ដែល​គេ​ស្គាល់​យ៉ាង​ច្បាស់​ជា​ស្នងការរង​នគរបាល​ទទួល​ផែន​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ បាន​លួច​រៀបការ​ប្រពន្ធ​ម្នាក់ទៀត​ដោយ​បាន​ធ្វើ​ពាក្យ​ស្នើ​ចុះ​សំបុត្រអាពាហ៍ពិពាហ៍ ដែល​ប្តូរ​ពី​ឈ្មោះ​ដើម​មក​ឈ្មោះ ឃុត វឌ្ឍនា រស់នៅ​ភូមិ​ខ្ទរ ឃុំ​ព្រែកលាប ស្រុក​មុខកំពូល ខេត្ត​កណ្តាល ដែល​ត្រូវ​រៀបការ​ធ្វើឡើង​នៅ​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២៤ នៅផ្ទះ​ខាង​ស្រី​ភូមិ​ស្រែ​ថ្នល់ ឃុំ​កា​ហែង ស្រុក​សំរោង​ទង…

អានត