ព័ត៌មានថ្មី

- ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល

នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១០ កើត ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ…

អានត

- ព័ត៌មានជាតិ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ៖ សមាជិក សមាជិកា​នៃ​អង្គ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ មណ្ឌល​ភូមិភាគ​ទី​៦ ត្រូវ​ថែទាំ សុខភាព​ឲ្យបាន​ល្អ និង​ត្រៀម​ឯកសារ​ផ្លូវការ​សម្រាប់​ចូលរួម​ក្នុង​ថ្ងៃ​បោះឆ្នោត​ខាងមុខ​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បង្ហាញមុខ បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ភូមិភាគ​ទី​៦ និង​ពិធី​សំណេះសំណាល​ជា មួយអង្គ​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ស្វាយរៀង នា​រសៀល​ថ្ងៃ​សៅរ៍ ១០​កើត ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​២០ ខែ​មករា…

អានត

- ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែក​ត្រីខកំប៉ុង ដែល​ទទួលបាន​ពី​សប្បុរសជន ដល់​អង្គភាព​ចំណុះ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ក្រុម​ការងារ​សង្កាត់​ព្រែកកំពឹស​!

នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាត់​ឲ្យ​ក្រុមការងារ​ធ្វើ​ការបែងចែក​ត្រីខកំប៉ុង ដែល​ទទួលបាន​ការឧបត្ថម្ភ​ពី​សប្បុរសជន ជូន​ដល់​តំណាង​តាម​បណ្តា​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ ក៏​ដូច​ជា​អង្គភាព​ចំណុះ យក​ទៅ​ចែក​ជូន​បន្ត​ដល់ បងប្អូន​នាយទាហាន​-​នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​ម្នាក់ៗ​ទទួលបាន​ត្រីខកំប៉ុង…

អានត

- ព័ត៌មានជាតិ, សន្តិសុខ សង្គម

​ក្មេង​ទំនើង​សរុប​ចំនួន​១៨​នាក់ ដែល​ជា​មុខសញ្ញា បាន​ប្រព្រឹត្ត​បទល្មើស ៣ ករណី​ផ្សេងៗ​គ្នា ដែល​ពាក់ព័ន្ធ​ទៅនឹង​អំពើរ ប្លន់​ម៉ូតូ កាន់កាប់​ប្រើប្រាស់​អាវុធ​ខុសច្បាប់​និង​អំពើហិង្សា​ដោយ​ចេតនា​

ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២៤ ជនសង្ស័យ​ជា​ក្មេង​ទំនើង​សរុប​ចំនួន​១៨​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​០៣​ករណី​ផ្សេង​គ្នា នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​អំពើ​ប្លន់​ម៉ូតូ កាន់កាប់​ប្រើប្រាស់​អាវុធ​ខុសច្បាប់​និង​អំពើហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២៤ ត្រូវបាន​យក​មក​បង្ហាញ​មុខ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​ចាប់​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​។​ ​សមត្ថកិច្ច​បង្ក្រាប​ក្មេង​ទំនើង​ក្នុងសង្គម​បង្ក​ភាព​ប៉ះពាល់​អសន្តិសុខ​សង្គម ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ការភ័យខ្លាច អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិន្ទ…

អានត

- ព័ត៌មានជាតិ

​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កណ្ដាល ចុះ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​របស់​ប្រជា​នេសាទ​ដោយ​លក្ខណៈ​<<​ដាយ​ត្រី​>> ក្នុង​ភូមិសាស្ត្រ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល​

​ខេត្ត​កណ្ដាល​៖ លោក ហេង សុភា​រិទ្ធិ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កណ្តាល បាន​ធ្វើ​ការព្យាករណ៍​ថា​ក្នុង​ខ្នើត​ទី​២(​ខែ​មករា​) ការប្រមូល​ផល​ត្រី​នៅ​ដាយ​ត្រី​ក្នុង​ភូមិសាស្ត្រ​ស្រុក​ពញាឮ​នេះ មាន​ការកើនឡើង​ធ្វេរ​ដង​បើ​ធៀប​នឹង​ឆ្នាំមុនៗ ខណៈ​ដែល​ក្នុង​ខ្នើត​ទី​១(​ខែ​ធ្នូ​) មាន​ការកើនឡើង ៥% បើ​ធៀប​នឹង​ឆ្នាំ​មុន​។ ​លោក ហេង សុភា​រិទ្ធិ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កណ្តាល បាន​ធ្វើ​ការព្យាករណ៍​បែបនេះ​ក្នុង​ឱកាសលោក ចុះ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​សំណេះសំណាល​ជាមួយ​ប្រជា​នេសាទ​លក្ខណៈ​<<​ដាយ​ត្រី​>> ក្នុង​ភូមិសាស្ត្រ​ស្រុក​ពញាឮ…

អានត

- ព័ត៌មានជាតិ

ពិធី​បិទ វគ្គ​បណ្តុះបណ្តាល​បំប៉ន ស្តី​ពី​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ជូន​ដល់​ក្រុម​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ

​ខេត្ត​កណ្តាល​៖​ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ឯកឧត្តម ប៊ុន ផេង អភិបាលរង​ខេត្ត​កណ្តាល នា​រសៀល​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២៤ បាន​អញ្ជើញ​ជា​អធិបតីភាព បិទ​វគ្គ​បណ្តុះបណ្តាល​ស្តីពី ការងារ​ចុះបញ្ជី​ដីធ្លី ជូន​ដល់​ក្រុម​ការងារ​ចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ក្នុង​ខេត្ត​កណ្តាល​។​ ​ក្នុងឱកាស​នោះ​ឯកឧត្តម សរ…

អានត

- ព័ត៌មានជាតិ

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយនឹង​លោក​ជំទាវ Yaël BRAUN-PIVET ប្រធានរដ្ឋសភា​បារាំង

នា​រសៀល​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយនឹង​លោក​ជំទាវ Yaël BRAUN-PIVET ប្រធានរដ្ឋសភា​បារាំង ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុង​ប៉ារីស សាធារណរដ្ឋ​បារាំង ។​ ​ជា​កិច្ច​ចាប់ផ្តើម លោកជំទាវ Yaël…

អានត

- ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ​ប្រធានគ្រប់គ្រង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិ​ក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

ទីក្រុង​ដា​វ៉ូ​ស សហព័ន្ធ​ស្វីស រសៀល​ថ្ងៃ​ពុធ ៧​កើត ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោកជំទាវ Samantha…

អានត

- ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ខេត្ត អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ទីតាំង អគ្គីភ័យ​ឆេះ​នៅ​រោងចក្រ​យី​ដា​(​មេ​នូ​ហ្វេ​ក​ធី​រើ ខូ អិល​ធី​ឌី​)Yi Da Manufacturer Co;Ltd ស្ថិតនៅ​ភូមិ​ឬ​ស្សី​ស្រុក ឃុំ​ឈើ​ទាល​

​ខេត្ត​កណ្តាល​៖ នា​ព្រឹក ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល បាន​ដឹកនាំ​ក្រុមការងារ​ខេត្ត អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ទីតាំង អគ្គីភ័យ​ឆេះ​នៅ​រោងចក្រ​យី​ដា​(​មេ​នូ​ហ្វេ​ក​ធី​រើ ខូ អិល​ធី​ឌី​)Yi Da Manufacturer Co;Ltd ស្ថិតនៅ​ភូមិ​ឬ​ស្សី​ស្រុក ឃុំ​ឈើ​ទាល…

អានត

- ព័ត៌មានជាតិ

អាវុធហត្ថ​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​ចាប់ឆ្នោត​ផ្គូផ្គង​ជ្រើសរើស​ក្រុម ដើម្បី​ប្រកួត​កីឡាបាល់ទាត់ ពានរង្វាន់ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៤!

​ដោយ​បាន​ការអនុញ្ញាត​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ត្រី បុត្រ កំព្រា មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កិច្ចប្រជុំ​បើក​កិច្ចប្រជុំ​ចាប់ឆ្នោត​ផ្គូផ្គង​ជ្រើសរើស​ក្រុម ដើម្បី​ប្រកួត​កីឡាបាល់ទាត់ ពានរង្វាន់ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ…

អានត