ខេត្តក្រចេះ ៖ មានឈ្មួញមួយចំនួនបានកំពុងតែធ្វើសកម្មភាពដឹកជញ្ជូនឈើប្រភេទលេខ ១ឬក៏ឈើប្រណីតតាមម៉ូតូនិងតាមមធ្យោបាយផ្សេងៗចេញពីក្នុងព្រៃមៃតំបន់ដែនជម្រកសត្វព្រៃកែវសីម៉ា ឆ្លងកាត់តាមទឹកដីនៃឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យកមកស្តុកទុក្ខនៅតាមបណ្ដាផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួន ស្ថិតនៅក្នុងភូមិវាលម្រះ ឃុំក្រញូងសែនជ័យស្រុកស្នួលខេត្តក្រចេះ ហើយបន្ទាប់មកពួកគេនឹងត្រៀមធ្វើការដឹកជញ្ជូនឈើទាំងនោះចេញពីក្នុងតំបន់នោះជាបន្ត ដោយឆ្លងកាត់តាមឃុំគ្រញ្ញូងសែនជ័យ សំដៅទៅកាន់ច្រករបៀងព្រំដែនផ្សេងៗ ឆ្លងដែនគេចពន្ធយកទៅលក់នៅប្រទេសវៀតណាមជាបន្តទៅទៀត តាមរយៈនៃការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធដោយស្ងាត់ៗជាមួយនឹងអស់លោកសមត្ថកិច្ចជំនាញនៅតាមបណ្ដាស្ថាប័នពាក់ព័ន្ធនានាដែលបានកំពុងតែឈរជើងប្រចាំផ្កាចាំបង្ក្រាបបទល្មើសព្រៃឈើនៅលើទឹកដីនៃឃុំគ្រញូងសែនជ័យសព្វថ្ងៃនេះ ជាពិសេសអស់លោកសមត្ថកិច្ចដែលបានកំពុងតែឈរជើងប្រចាំការនៅតាមច្រករបៀនព្រំដែននានា ស្ថិតនៅលើទឹកដីនៃឃុំគ្រញូងសែនជ័យសព្វថ្ងៃនេះនោះតែម្ដង នេះបើផ្អែកទៅតាមសេចក្តីរាយការណ៍ដែលក្រុមការងាររបស់យើងខ្ញុំទើបតែនឹងទទួលបានពីប្រជាពលរដ្ឋ នៅតំបន់ការបី សែនជ័យ…
ព័ត៌មានថ្មីៗ
មន្ដ្រីច្រកព្រំដែនក្នុងស្រុកមេមត់ បន្តរឹតបន្តឹងត្រួតពិនិត្យទំនិញចេញចូលតាមច្រកព្រំដែន កម្ពុជា-វៀតណាម
សកម្មភាពផ្លាសប្តូរទំនិញតាមច្រក ទ្វេភាគី កម្ពុជា-វៀតណាម នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានដំណើរការល្អ តាមរយៈការសម្របសម្រួលពីមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធប្រចាំច្រក ខណៈមន្ដ្រីបន្តការត្រួតពិនិត្យយ៉ាងតឹងរឹង ចំពោះទំនិញខុសច្បាប់ផ្សេងៗមិនឱ្យចររាចឆ្លងកាត់ឡើយ។ លោក ហាស ពណ្ណរិទ្ធិ ប្រធានច្រកទ្វេភាគីដា បានឱ្យដឹងថា បច្ចុប្បន្នប្រជាពលរដ្ឋដឹកកសិផល ពិសេសដំឡូងយកទៅលក់នៅប្រទេសវៀតណាមក្នុងមួយថ្ងៃៗប្រម៉ាណជាង៨០រថយន្ដ ក្នុងនោះកម្ពុជាបានសម្របសម្រួលជាមួយភាគីវៀតណាម ជាប្រចាំដើម្បីបង្ករលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ។ លោក អេង…
ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ជាតិ ចុះធ្វើប្រតិបត្តិការចុះឆ្មក់ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង
ខេត្តក្រចេះ និងស្ទឹងត្រែង៖ នៅថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ជាតិ បានអញ្ជើញដឹកនាំប្រតិបត្តិការដោយផ្ទាល់ ចុះឆ្មក់ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសស្ថិតក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដោយមានការចូលរួមអញ្ជើញចូលរួមពី ឯកឧត្តម ម៉ី ម៉ារ៉ាឌី…
សោម សុធា ប្រធានជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ51 នៅចំណុច ភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ គាបយកលុយពីក្រុមឈ្មួញរថយន្តធំៗទាំងយប់ទាំងថ្ងៃខាងអាងខ្នងប្រធានមន្ទីរសាធារណការកំពង់ស្ពឺ
កំពង់ស្ពឺ ៖ ប្រភពពីឈ្មួញនិងអាជីវករដែលដឹកជញ្ជូនទំនិញ ក៏ដូចជាផលកសិកម្មឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ51ភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុន្នីជ័យ បានឲ្យដឹងថា មន្ត្រីប្រចាំការស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅទីនោះតម្រូវអោយបង់លុយ បើទោះប្បីជារថយន្ដពួកគេផ្ទុកលើសទម្ងន់ឬមិនលើសទម្ងន់ក៏ដោយ ក៏ត្រូវតែបង់លុយតាមការកំណត់របស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងចំណុចនោះមិនរំលងបាន។ ប្រភពពីក្រុមឈ្មួញនិងអាជីវករមួយចំនួនបានអះអាងថា ពួកគាត់ដឹកជញ្ជូនទំនិញឬកសិផលផ្សេងៗ ដោយគោរពតាមច្បាប់កំណត់ក៏នៅតែចៀសមិនផុតពីបង់លុយក្រោមតុ លើតុ ឲ្យក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ51 ឃុំដំណាក់រាំង ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ មិនអាចតវ៉ាបានឡើយ។ហេតុនេះហើយទើបក្រុមឈ្មួញនិងអាជីវករ អំអំពាវនាវដល់លោក…
លោក ស៊ូ ទីរ៉ូ អនុប្រធានមន្ទីរសាធារណការខេត្តកណ្ដាលនិងជាប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤ ភូមិពើក ស្រុកអង្គស្នួល ខេត្តកណ្តាលគាបយកលុយពីក្រុមឈ្មួញដឹកជញ្ជូនរថយន្តធន់ធំអាងខ្នង លោក បូរី វង្សសានិត្យប្រធានមន្ទីរសាធារណការខេត្តកណ្ដាល
កណ្តាល ÷ បើយោងទៅតាមសេចក្តីរាយការណ៍ដ៏ច្បាស់ការពីប្រភពមួយចំនួនដែលមានលក្ខខណ្ឌសុំឲ្យក្រុមការងារបាសិទ្ធ ធីវី របស់យើងខ្ញុំបានប្រាប់ឲ្បបានដឹងជាបន្តបន្ទាប់មកទៀតថា ទោះបីជា ក្រុមឈ្មួញទៃងតូច ទាំងធំដឹកទំនិញបន្ទុក លើសទម្ងន់ហូរហៀរសសំពីងសំពោងយ៉ាងណាក៏ដោយ ក៍ពួក នៅតែអាចឆ្លងកាត់ស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ៤ភូមិពើក បាននោះដែរ រីឯប្រធានជញ្ជីងថ្លឹងរថយន្ត មន្ត្រីជញ្ជីងនិងបក្សពួកដែលប្រចាំការនៅចំណុចភូមិ ពើកស្រុកអង្គស្នួលខេត្តកណ្ដាលគិតតែប្រយោជន៍បក្សពួកមួយក្តាប់តូចហ្នឹងផលប្រយោជន៍ដោយផ្ទាល់ខ្លួនពួកគេតែប៉ុណ្ណោះទេ ចំណែកឯកាត្រួតពិនិត្យរថយន្តខ្នាតធំៗអត់បានដឹកទំនិញលើសទម្ងន់ឆ្លងកាត់តាមតំបន់ជារៀងរាល់ថ្ងៃនេះឲ្យបានត្រឹមត្រូវទៅតាមច្បាប់ស្ដីអំពីការដឹកជញ្ជូនវិញនោះ គឺអស់លោកមន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាលដែលពួកគេបានកំពុងតែប្រចាំការនៅស្ថានីចិញ្ចៀនថ្លឹងងរថយន្តនៅចំណុច ដូចបានលើកឡើងខាងលើនោះគឺពុំបានយកចិត្តទុកដាក់នោះឡើយ។មិនមានការទប់ស្កាត់ឡើយ។ លោក ប៉េង…
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក (Commonwealth of Dominica) ចូលជួបសម្តែងការគួរសម
នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តមបណ្ឌិត Roosevelt Skerrit…
ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងថា នៅព្រឹក ថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់…
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចេញនៅសេចក្តីបំភ្លឺព័ត៌មានជូនដល់សាធារណៈជនឲ្យបានជ្រាបក្រោយពីកាសែតចេញបានផ្សាយ ពាក់ព័ន្ធទៅនឹងរឿងល្បែងស៊ីសងមួយកន្លែង.១០.១០.២០២៥
កណ្ដាល.ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបបំភ្លឺជូនសាធារណជនទៅនឹងគេហទំព័រ ព័ត៌មាន ព្រាប មេស៊ីនជើ ធីវី PREAB MESSENGER TV ដែលបានផ្សព្វផ្សាយមានខ្លឹមសារ៖ ទីតាំងបង្កប់ល្បែងស៊ីសងប្រភេទមាន់ ភូមិត្រេីយបឹង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល កំពុងបេីកលេងយ៉ាងអនាធិបតេយ្យគ្មានខ្លាចញញេីត និងអាជ្ញាធរ ព្រមទាំងមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានបន្តិចសោះឡើយ។ …
កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេជ និងប្រជាការពារ បានព័ទ្ធចាប់បានក្រុមចោលចិត្តឆើតដៃឆៅថ្លើមពាសមេឃ ០២ នាក់ដែលហ៊ានចូលទៅលួចគាស់ផ្ទះរបស់ប្រជាពលរដ្ឋនៅភូមិព្រៃរំដួលទាំងកណ្ដាលថ្ងៃ
កណ្តាល.ក្រុមចោរចិត្តឆើតដៃឆៅដែលបានទៅលួចគាស់ផ្ទះរបស់ប្រជាពលរដ្ឋនៅភូមិព្រៃរំដួល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ថ្មីៗនេះដែលត្រូវបានប្រជាការពារនិងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទូលព្រេជពទ្ធ័ចាប់បាននោះបានបញ្ជូនជនសង្ស័យទាំងពីរនាក់ទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួលហើយ ៕ ហើយចំណែកឯប្រជាពលរដ្ឋដែលជាជនរងគ្រោះដោយសារតែជនសង្ស័យទាំងពីរនោះបានលួចគាស់ផ្ទះរបស់គាត់នៅក្នុងគ្រានោះ មាន ឈ្មោះ ឈឺន នុង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិព្រៃរំដួល ឃុំទួលព្រេជ…
កម្ពុជា និងកុំមិនវែលដូមីនីក (the Commonwealth of Dominica) ឯកភាពពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរីកចម្រើន
នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម រ៉ូសឺវែល ស្កឺរីត (Roosevelt Skerrit) នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក និងគណៈប្រតិភូជាន់ខ្ពស់ ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។ ជាកិច្ចចាប់ផ្តើម, សម្តេចបវរធិបតីបានស្វាគមន៍យ៉ាងកក់ក្តៅឯកឧត្តមនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។…










