ក្រចេះ ៖ ព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដើម្បីពិនិត្យលើផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ ក្នុងការត្រៀមអន្តរាគមន៍ជួយសង្គ្រោះ…
ព័ត៌មានថ្មីៗ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដឹកនាំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស សមាគមអតីតយុទ្ធជនកម្ពុជា
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីដឹកនាំ មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស។ សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយសម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន និងបានបើកមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី១ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៧…
ភូមិចំនួន៥ ស្ថិតក្នុងឃុំសំរោងធំ ត្រូវបានបិទផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋមកពិនិត្យពីភាពត្រឹមត្រូវពិតប្រាកដ
ខេត្តកណ្តាល៖ ដើម្បីពន្លឿនក្នុងការចេញប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋអោយបានឆាប់តាមផែនការដែលបានគ្រោងទុក នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តកណ្ដាល បានរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន៥ភូមិ គឺភូមិព្រែកត្រែង ភូមិព្រែកត្រែង២ ភូមិសំរោងក្អែរ ភូមិសំរោងក្អែរ២ និងភូមិសំរោងក្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ដែលមានចំនួន៤,៥៧៣ ក្បាលដី ។ ថ្លែងក្នុងពិធីនោះលោក លោក ព្រំ…
រដ្ឋបាលខេត្តកំពង់ស្ពឺ ទទួលសម្ភារៈថវិកាគ្រឿងឧបភោគ បរិភោគ របស់សប្បុរសជននិងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រដ្ឋបាលស្រុកគងពិសី
ខេត្តកំពង់ស្ពឺ÷នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២៥នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ទទួលនៅសម្ភារៈគ្រឿងឧបភោគ បរិភោគ និងថវិកាពីសប្បុរសជនតាមរយៈកងរាជអាវុធហត្ថខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីកងរាជអាវុហត្ថទូទាំងខេត្តកំពង់ស្ពឺ រួមនឹងរដ្ឋបាលស្រុកគងពិសី។ ឯកឧត្តមបណ្ឌិតមានប្រសាសន៍ថា ស្មារតីជាតិនិយមបានផុសផុលឡើងយ៉ាងខ្លាំងក្លាជាទីបំផុតនៅទូទាំងខេត្តកំពង់ស្ពឺ នេះបញ្ជាក់ឱ្យឃើញថាស្មារតីសាមគ្គីជាតិឯកភាពជាតិ។ផលវិបាកនៃជម្លោះប្រដាប់អាវុធនាំមកនូវការខូចខាតច្រើនជាង ការខូចខាតរាងកាយទៅទៀត។ ជម្លោះនេះបន្សល់ទុកនូវរបួស ស្នាមផ្លូវចិត្ត…
លោក ឧត្តមសេនីយ៍ទោ ឡោ សុខា នាំយកថវិកា និងសម្ភារៈប្រើប្រាស់មួយចំនួន ចុះសួរសុខទុក្ខកម្លាំងនគរបាលការពារព្រំដែននៅសមរភូមិជួរមុខ ប្រាសាទព្រះវិហារ
ដោយអនុវត្តតាមការដឹកនាំបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការចង្អុលបង្ហាញដឹកនាំបញ្ជាដោយផ្ទាល់ពី ឯកឧត្តមគណៈបញ្ជាការឯកភាពខេត្ត លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ដឹកនាំលោក លោកស្រីស្នងការរងប្រធានផែន និងប្រតិភូអមដំណើរ បាននាំយកនូវថវិកា និងសម្ភារៈប្រើប្រាស់មួយចំនួន ចុះសួរសុខទុក្ខកម្លាំងនគរបាលខេត្តមណ្ឌលគិរី…
សម្តេច ម៉ែន សំអន អញ្ជើញគោរពវិញ្ញណក្ខន្ធ អគ្គមហាឧបាសិកា កាំង ម៉េងហ៊ាង ហៅ សេង ឌី ត្រូវជាម្តាយក្មេក ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញគោរពវិញ្ញណក្ខន្ធ អគ្គមហាឧបាសិកា កាំង ម៉េងហ៊ាង ហៅ សេង ឌី នៅគេហដ្ឋានលេខ ៦២ ផ្លូវលេខ៣៣៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នារសៀល ថ្ងៃសៅរ៍ ៨កើត…
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី ចំនួន ៣រូប ក្នុងសមរភូមិមុខនៃជម្លោះព្រំដែនកម្ពុជា-ថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥
ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីចំនួន ៣រូប ក្នុងខេត្តកំពង់ធំ មានដូចជា៖ ១/. នាយចំណង់ ឌី សេង, ២/. អនុសេនីយ៍ត្រី…
រដ្ឋបាលខេត្តកំពង់ស្ពឺ បន្តទទួលអំណោយពីសប្បុរសជននានា គ្រឿងឧបភោគ បរិភោគ និងសម្ភារ ផ្សេងៗជាច្រើនមុខទៀត
(ខេត្តកំពង់ស្ពឺ)នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ ២០២៥នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺព្រះសង្ឃ ប្រជាពលរដ្ឋ អាជីវករនិងសប្បុរសជនក្នុងខេត្តកំពង់ស្ពឺ បានបន្តចូលរួមបរិច្ចាគអំណោយជាថវិកាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ផ្សេងៗតាមលទ្ធភាពនិងសទ្ធាជ្រះថ្លា ឆ្លើយតបតាមការអំពាវនាវរបស់រដ្ឋបាលខេត្ត។ ជាក់ស្ដែងនៅថ្ងៃនេះឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានទទួលអំណោយអំពីក្រុមហ៊ុន HUANDI GLOBAL…
ក្រសួងការបរទេសកម្ពុជា៖ កងទ័ពកម្ពុជាពុំបានធ្វើសកម្មភាពណាមួយទាល់តែសោះដែលរំលោភបទឈប់បាញ់ និងព្យាយាមដោយស្មោះត្រង់ ដើម្បីសម្រេចកិច្ចព្រមព្រៀងបញ្ចប់ជម្លោះប្រដាប់អាវុធទាំងស្រុង
(ភ្នំពេញ)៖ តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា សូមបដិសេធដាច់អហង្ការចំពោះសេចក្តីប្រកាសរបស់ ក្រសួងការបរទេសថៃ ចុះផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដែលចោទប្រកាន់ខុសពីការពិតថា កម្ពុជាបានរំលោភលើបទឈប់បាញ់ ដែលបានឯកភាពគ្នាកាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នៅប្រទេសម៉ាឡេស៊ី។ ជាថ្មីម្តងទៀតកម្ពុជាសូមទាត់ចោលទាំងស្រុងការបន្តប្រឌិតអះអាងរបស់ថៃនេះ ដូចដែលបានធ្វើរួចមកហើយនៅក្នុងសេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេសកម្ពុជា ចេញថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ កងកម្លាំងប្រដាប់អាវុធកម្ពុជាពុំបានធ្វើសកម្មភាពណាមួយទាល់តែសោះ…
សាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីលទ្ធផលដ៏ត្រចះត្រចង់នៃជំនួបជាមួយ ឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រថៃ
ជាលទ្ធផលដ៏ត្រចះត្រចង់ពីជំនួបរវាងខ្ញុំ និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖ 1. បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង24:00 ថ្ងៃទី28 ខែកក្កដា ឆ្នាំ2025។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនៅសន្តិភាព និងសន្តិសុខ។ 2. រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ…










