(កំពង់ឆ្នាំង) : នៅល្ងាចថ្ងៃទី១២ ខែ មករា ឆ្នាំ២០២៤ សមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំងបានចុះបង្ក្រាបការដឹក ជញ្ជូនលៀសតូចៗចំណីសត្វចំនួន៤៥ការ៉ុង ដែលត្រៀមឡើងរថយន្តទៅលក់នៅប្រទេសវៀតណាម ករណីបង្ក្រាបនេះបានធ្វើឡើងនៅមាត់កំពង់ទឹក ក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។ លោក អ៊ូ សោភ័ណ្ឌ នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងនៅល្ងាចថ្ងៃអាទិត្យទី១៤ខែមករានេះបានអោយដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍អំពីសកម្មភាពក្រុមឈ្មួញកំពុងធ្វើសកម្មភាពច្រលលៀសដាក់ការុងត្រៀមលើកឡើងរថយន្តនៅចំណុចមាត់កំពង់ភូមិសេះស្លាប់ភ្លាម លោកប្រធានមន្ទីរកសិកម្មខេត្តនិងលោកនាយខណ្ឌរដ្ឋបាលជលផលកំពង់…
ព័ត៌មានថ្មី
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន VINCI ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីក្រុងប៉ារីស ប្រទេសបារាំង
(ទីក្រុងប៉ារីស)៖ ថ្ងៃច័ន្ទ ៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Nicolas Notebaert ប្រធានក្រុមហ៊ុន…
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនខ្មែរនៅអឺរ៉ុប ប្រមាណ ២ ៥០០នាក់
នៅវេលាម៉ោង៥ល្ងាច(ម៉ោងនៅប៉ារីស) ត្រូវនឹងម៉ោង១១យប់(ម៉ោងនៅកម្ពុជា) ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា ប្រមាណ ២៥០០នាក់…
ពិធីបើកវិញ្ញាសាប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯក សម័យប្រឡង ឆ្នាំ២០២៤ នៅក្នុងមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន ព្រែកអំបិល
ខេត្តកណ្តាល៖ ព្រះពុទ្ធឃោសាចារ្យ ស ប៊ុនណា ព្រះរាជាគណៈថា្នក់ទោ ព្រះបាឡាត់វទីវង្សា ព្រះបាឡាត់គណខេត្តកណ្តាល ព្រះគ្រូធម្មចរិយា និងជាព្រះគ្រូចៅអធិការវត្តវេឡុការាម ហៅ វត្តព្រែកឫស្សី និងលោក ជឺ គឹមហៃ អភិបាលស្រុកស្អាង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវិញ្ញាសាប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯក…
សត្វផ្សោតទឹកសាប ដែលរស់នៅក្នងបឹងអភិរក្ស តាមដងទន្លេមេគង្គ ក្នុងក្រចេះបានកើតកូនថ្មីៗ ចំនួន០៦ ក្បាលបន្ថែមទៀតហើយ
ក្រចេះ ៖ យោងទៅតាមផេកផ្លូវការ របស់រដ្ឋបាលខេត្តក្រចេះបានលើកឡើងឲ្យបានដឹងថានៅក្នុងពេលថ្មីៗនេះ មានសត្វផ្សោតទឹកសាបចំនួន 06 ក្បាលបានកើតកូនពូនជាចៅបន្ថែមទៀតហើយ នៅក្នុងអំឡុងឆ្នាំ 2023 ដែលជាផ្នែកមួយនៅក្នុងការបង្កើតប្រាក់ចំណូលដល់សហគមន៍ទេសចរណ៍និងភ្ញៀវទេសចរណ៍ដែលបានអញ្ជើញមកទស្សនាកម្សាន្តសម្រាប់ឆ្នាំថ្មី ហើយខេត្តក្រចេះគឺជាខេត្តមួយ ស្ថិតនៅក្នុងតំបន់ខ្ពង់រាបនៅប៉ែកឥសាននៃព្រះរាជាណាចក្រកម្ពុជា។ជាប់ទៅនឹងដងទន្លេមេគង្គដែលមានចម្ងាយប្រមាណជា 140 គីឡូម៉ែត្រ នឹង សម្បូរទៅដោយជម្រកត្រីមេពូជ ទឹកជួរព្រៃលិចទឹកថ្មកាំង និងមានអន្លង់ចំនួន 62 អន្លង់ក្នុងនោះមានជម្រកត្រីមេពូជ…
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ក្នុងករណីជួញដូរ រក្សាទុកនិង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤
មណ្ឌលគិរី ៖ សមត្ថកិច្ចឲ្យដឹងថា កម្លាំងជំនាញប្រឆាំងគ្រឿងញៀន កម្លាំងអន្តរាគមន៍ខេត្ត សហការ ជាមួយកម្លាំងអធិការដ្ឋាននគបាលស្រុកពេជ្រាដា កម្លាំងប៉ុស្តិ៍នគរបាលពូជ្រៃ ធ្វើការចុះបង្ក្រាបករណីជួញដូររក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី។ ប្រត្តិបត្តការណ៍នេះ មានការសម្របសម្រួលពី លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញា រង…
កព្រហ្មចារី គឺ ជាតំបន់ទេសចរណ៍ អេកូធម្មជាតិមួយ ដែលមានសក្កដានុពលក្នុងការទាក់ភ្ញៀវទេសរណ៍ ជាតិនឹងអន្តរជាតិ
ក្រចេះ ៖ ថ្ងៃនេះក្រុមការងារ បាសិទ្ធ ធីវី របស់យើងខ្ញុំនឹងលើកយកនូវតំបន់ទេសចរណ៍អេកូធម្មជាតិដ៏ស្រស់ត្រកាលមួយ ដែលមានឈ្មោះថាកោះព្រំចារីមកធ្វើការ ពិពណ៌នាឬក៏អធិប្បាយដោយសង្ខេប ជូនអស់លោកអ្នកតាមដានអ្នកទស្សនា ទងឡាយអោយបានដឹង អំពីទេសភាពនិងទិដ្ឋភាពរួមដ៏សម្បូរបែប ដ៍គួរឱ្យទាក់ទាញនៅលើ កោះព្រហ្មចារី ដែលជាតំបន់ទេសចរណ៍អេកូធម្មជាតិដ៏ស្រស់ត្រកាលមួយនោះ ដូចតទៅ ។ កោះព្រហ្មចារីមានចម្ងាយប្រមាណជា ១៧គី ឡូម៉ែត្រ ពីររួមខេត្តក្រចេះ…
ក្រុមឈ្មួញជាច្រើន កំពុងតែចាប់ផ្ដើម ធ្វើសកម្មភាព សម្រុក ដឹកជញ្ជូនធ្យូង តាមរថយន្តកែច្នៃប្រភេទផ្សេងៗ និងតាមរថយន្តសាំយ៉ុង ចេញពីតាមបណ្ដាតំបន់នានា ស្ថិតនៅក្នុងភូមិសាស្ត្រនៃឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី សំដៅទៅកាន់ច្រកទ្វារព្រំដែនកម្ពុជាវៀតណាមជ័យឃ្លាំង
ក្រចេះ ៖ បើយោងទៅតាមសេចក្តីរាយការណ៍ដែលក្រុមការងារ បាសិទ្ទធីវី របស់យើងខ្ញុំបានទទួលពីប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មានមួយចំនួនទៀតនៅស្រុកស្រួលខេត្តក្រចេះ ប្រាប់ឲ្យបានដឹងនៅព្រឹកថ្ងៃទី 14 មករា 2024 នេះថា មានក្រុមឈ្មួញជាច្រើន ដែលពួកគេបានកំពុងតែចាប់ផ្ដើម ធ្វើសកម្មភាព សម្រុក ដឹកជញ្ជូនធ្យូង តាមរថយន្តកែច្នៃប្រភេទផ្សេងៗ និងតាមរថយន្តសាំយ៉ុង ចេញពីតាមបណ្ដាតំបន់នានា ស្ថិតនៅក្នុងភូមិសាស្ត្រនៃឃុំស្រែឈូក ស្រុកកែវសីម៉ា…
គេសង្កេតឃើញថា មានក្រុមឈ្មួញជាច្រើនពួកគេ នៅតែបន្តសកម្មភាពសម្រុកដឹកជញ្ជូនឈើ ដឹកជញ្ជូនធ្យូង ដឹកជញ្ជូនឈើមូល ឬក៏ដឹកជញ្ជូនអុស ខ្នាត ចេញពីតាមបណ្ដាលតំបន់ដែនព្រៃអភិរក្សនានា រថយន្តសាំយ៉ុងរថយន្តកូរ៉េឬក៏តាមរថយន្តកែច្នៃប្រភេទផ្សេងៗទៀត ឆ្លងកាត់តាមស្នាក់ការដែលជម្រុកសត្វព្រៃភ្នំឱរ៉ាល់យ៉ាងស្រៈស្រស់ សស្រាំ ស្រាប់ដូចជាភ្លៀងរលឹមស្ទើរតែរៀងរាល់យប់
ខេត្តកំពង់ស្ពឺ ៖ យោងទៅតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានប្រាប់ឲ្យបានដឹងថា មានក្រុមឈ្មួញជាច្រើនពួកគេបានកំពុងតែបន្តសកម្មភាពសម្រុកដឹកជញ្ជូនឈើដឹកជញ្ជូនធ្យូងដឹកជញ្ជូនឈើមូល និងដឹកជញ្ជូនអុសខ្នាតតាមគោយន្តកន្ត្រៃ តាមរថយន្តសាំយ៉ុង រថយន្តកូរ៉េ និងរថយន្តកែច្នៃប្រភេទផ្សេងៗទៀត ចេញពីតាមបណ្ដាតតំបន់ព្រៃនៃដែនអភិរក្សនានា ស្ថិតនៅក្នុងភូមិសាស្ត្រនៃទឹកដីខេត្តកំពង់ស្ពឺ ទឹកដីខេត្តពោធិ៍សាត់ និងមួយប៉ៃទៀត ស្ថិតនៅក្នុងទឹកដីនៃខេត្តកោះកុង ។ ហើយពួកគេក៏បានធ្វើចរាចរណ៍ដឹកជញ្ជូនធ្យូងដឹកជញ្ជូនផលអនុផលព្រៃឈើចម្រុះទាំងនោះ ឆ្លងកាត់តាមស្រុកឱរ៉ាល់និងឆ្លងកាត់តាមស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលមានតាំងស្ថិតនៅចំណុច ផ្សារ…
កងរាជអាវុធហត្ថ បង្ក្រាប គោយន្តកន្ត្រៃដឹកឈើចេញពីដែនជម្រកសត្វព្រៃឡង់បានចំនួន២ គ្រឿង ទៅតាមសេចក្តីរាយការណ៍ របស់អ្នកកាសែត
ក្រចេះ ៖ ក្រោយពីសកម្មភាពរបស់ក្រុមជាមួយនឹងបក្សពួករបស់គេមួយចំនួនទៀត ដែលពួកគេសំអាងទៅលើទឹកលុយសំអាងទៅលើអំណាចខ្សែក្នុងនិងបក្ខពួករបស់គេមួយចំនួនទៀត ដែលតែងតែបានចូលទៅធ្វើសកម្មភាពអាឬក៏កាប់ឈើចម្រុះនៅក្នុងតំបន់ដែនជម្រសត្វព្រៃឡង់ សុខស្ថិតនៅក្នុងភូមិសាស្ត្រនៃទឹកដីស្រុកសំបូរខេត្តក្រចេះដែលមានព្រំប្រទល់ជាប់ទៅនឹងទឹកដីនៃខេត្តស្ទឹងត្រែងនិងខេត្តកំពង់ធំ និងសកម្មភាពនៃការដឹកជញ្ជូនផលអនុផលព្រៃឈើចម្រុះចេញពីក្នុងតំបន់ព្រៃ នៃដែនជម្រកសត្វព្រៃឡង់ តាមរយៈគោយន្តកន្ត្រៃឬក៏តាមរថយន្តកែច្នៃ ព្រមទាំងតាមរយៈមធ្យោបាយផ្សេងៗទៀត សំដៅមកកាន់ស្រុកសំបូរនិងស្រុកព្រែកប្រសព្វខេត្តក្រចេះ ដើម្បីយកទៅធ្វើការលក់ចែកចាយនៅក្នុងស្រុកនិងលក់ចែកចាយនៅខាងៗនៅខាងក្រៅស្រុកទៅតាមការនៃការកុម៉ង់នៅទីផ្សារដែលទទួលទិញឈើពីពួកគេទាំងនោះ ត្រូវបានមានសភាពស្ងប់ស្ងាត់នៅក្នុងមួយរយៈ កាលកន្លងមកនោះ ប្រជាពលរដ្ឋក៏ដូចជាមហាជនជាច្រើនផ្សេងៗទៀតពួកគាត់ក៏បាននាំគ្នាកោតសរសើរសរសើរ ហើយពួកគាត់នឹកស្មានថាប្រហែលជាលោកសាំងសុខននាយកដែនជម្រកសត្វព្រៃឡង់ ដែលត្រូវជាកូនចៅរបស់លោកដួងសាវុធប្រធានមន្ទីរបរិស្ថានខេត្តក្រចេះនិងអស់លោកសមត្ថកិច្ចជំនាញនៅតាមបណ្ដាស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតដូចជា អស់លោកមេព្រៃនិងមន្ត្រីកងរាជអាវុធហត្ថមួយចំនួនទៀតដែលបានកំពុងតែបោះស្នាក់ការឈរជើងប្រចាំការនៅតាមបណ្ដាគោលដៅរបស់ពួកគេដែលរៀងៗខ្លួនស្ថិតនៅលើទឹកដីនៃស្រុកសំបូរនិងស្រុកព្រែកប្រសព្វខេត្តក្រចេះសព្វថ្ងៃនេះ បានគិតគូរយកចាត់ទុកដាក់ចាត់វិធានការបង្ក្រាបនិងទប់ស្កាត់អំពីសកម្មភាពរបស់ក្រុមឈ្មួញទាំងនោះ ដែលពួកគេបានចូលទៅកាប់ចូលទៅអារ…










