ខេត្តក្រចេះ : ស្រុកចិត្របុរីដីចំការជិត១០០ហិកតា ក្នុងភូមិទ្រាបចំណុច(ហៅ)១០៥ ឃុំថ្មី ស្រុកចិត្របុរី ត្រូវបានប្រភពប្រជាពលរដ្ឋ ខ្សឹបខ្សៀវហើយគក់ដើមទ្រូងដកដង្ហើមធំថា លោក ហង្ស ចាន់ឌី អភិបាលនៃគណៈអភិបាលស្រុក ចិត្របុរី ធ្វើការលក់ដូរ ទៅអោយអ្នកធំម្នាក់នៅក្រុងភ្នំពេញ និងមួយចំនួនទៀតលក់ទៅអោយក្រុមឈ្មួញនៅខេត្តរតនគិរីអស់ហើយគួឲ្យសោកស្តាយណាស់។
ប្រភពពលរដ្ឋបានបញ្ជាក់ផងដែរថា ទីតាំងដីខាងលើនេះ គឺជាដីរបស់ក្រុមហ៊ុន ម៉ូហីបាកម្ពុជា ( Mohebacombodia ) ដែលក្ស័យធន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដកហូតអាជ្ញាប័ណ្ណអស់រយៈពេលជិតបីឆ្នាំមកហើយ ដោយក្រុមហ៊ុនម៉ូហ៊ីបាកម្ពុជា នោះឯងមិនគោរពកាតព្វកិច្ចរបស់ខ្លួនធ្វើការដាំដុះ លើដំណាំកសិឧស្សាហកម្ម ដែលបានធ្វើកុងត្រាជាមួយរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងទៅ។
ប្រភពពីប្រជាពលរដ្ឋបានគ្នាលាន់មាត់ថា ស្រាប់តែនៅពេលថ្មីៗនេះ ជុំវិញរឿងរ៉ាវដីនោះត្រូវបានមតិ មហាជនខ្សឹបខ្សៀវគ្នាត៍ៗគ្នាថា លោក ហង្ស ចាន់ឌី អភិបាលស្រុកចិត្របូរី កំពុងគ្រប់ទឹករីកមុខដូចគ្រាប់ជី ព្រោះបានប្រាក់ដាក់ហោប៉ាវធ្វើមានក្នុងអំណាចតួនាទីជាចៅហ្វាយស្រុក។
នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះផងដែរ លោក ហង្ស ចាន់ឌី បានបញ្ជាក់ប្រាប់ បណ្តាញព័ត៌មានយើងអោយដឹងថា នៅក្នុងក្រុមហ៊ុនដែលក្ស័យធននោះ លោកពិតជាធ្វើការដាំស្វាយចន្ទី ប្រហែល៣០ហិតា នៅលើទំហំដីនោះ ព្រោះលោកថាខ្លាចប្រជាពលរដ្ឋចូលទៅដណ្តើមគ្នាយក តែឯផ្ទៃដីដែលនៅសល់មួយចំនួន ត្រូវបានលោកផ្ដល់អោយមិត្តភក្តិរបស់លោកដាំដុះបន្ថែម។
លោក ហង្ស ចាន់ឌី បានគូស បញ្ជាក់បន្ថែមទៀតថា នៅពេលណារដ្ឋត្រូវការលោកហ្នឹងប្រគល់ជូនទៅរដ្ឋវិញ ហើយពុំមានការលក់ដូរដូចបងប្អូនប្រជាពលរដ្ឋចោទប្រកាន់នោះឡើយ។
នៅក្នុងសាច់រឿងនេះ ទោះបីជាលោក ហង់ ចាន់ឌី អភិបាលស្រុកចិត្របូរីឆ្លើយថាយ៉ាងណាក៏ដោយ ក៍ប្រជាពលរដ្ឋរស់នៅក្នុងឃុំថ្មី ភូមិទ្រាបចំណុច(ហៅ)១០៥ ស្រុកចិត្របុរី ទាំងមូល នាំគ្នាសើចចំអកថាការឆ្លើយនេះគ្រាន់ជាឡេះ តែពួកគាត់តែមានជំនឿយ៉ាង មុតមាំថា ដំណាំស្វាយចន្ទីនេះ គឺជាប្រភេទដំណាំអាយុកាលវែងហើយ ដំណើរការនាពេលខាងមុខក៏អាចក្លាយជាដីកម្មសិទ្ធិស្របច្បាប់ព្រមទាំងលក់ដូរបានប្រាក់លានដុល្លាយ៉ាងសន្ធឹកមិនខានឡើយ ចំណែកឯចម្លើយឆ្លើយថាឲ្យមិត្តភក្តិខ្ចីដាំនោះគឺជាល្បិចអន់ពេកហើយកុំយកមកបោកប្រជាពលរដ្ឋអី នៅឯកសារជាជាច្រើនទៀតដែលពាក់ពន្ធ័ជាមួយលោកហង្ស ចាន់ឌី អភិបាលស្រុកចិត្របូរី រឿងបញ្ហាដីធ្លី.នឹងចេញមានការចេញផ្សាយជាបន្តរបន្ទាប់ទៅទៅទៀត៕







