- សន្តិសុខ សង្គម

អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​អស់​៨​ខ្នង​សរុប​អស់​រាប់មឺន​ដុល្លាតែ​មិន​មាន​មនុស្ស​រង​របួស​និង​គ្រោះថ្នាក់​ដល់​ជីវិត​ឡើយ​

​ខេត្ត​រតនគិរី​៖ ​គ្រោះ​អគ្គិភ័យ​បាន​បណ្តាលឲ្យ​ផ្ទះ​៨​ខ្នង​ខូចខាត​ទាំងស្រុង ខាតបង់​អស់​រាប់​ម៉ឺន​ដុល្លា​តែ​មិន​បណ្តាលឲ្យ​មនុស្ស​ណា​ម្នាក់​រងរបួស ឬ​បាត់បង់​ជីវិត​ឡើយ​។

ហេតុការណ៍​អគ្គីភ័យ​ឡេប​ត្របាក់​លំនៅឋាន​ប្រជាពលរដ្ឋ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៣.៥០​នាទី​ល្ងាច​ថ្ងៃ​សៅរ៍ ១៥ កើត ខែ​ពិសាខ ឆ្នាំកុរ​ឯកស័ក ពុទ្ធ​សករាជ ២៥៦២
​ត្រូវ​នឹង​ថ្ងៃទី​១៨​ខែ​ឧសភា​ឆ្នាំ​២០១៩​នៅ​ក្នង​ទីរួមស្រុក​អណ្ដូង​មាស ខេត្ត​រតនគិរី ។​

​ប្រភព​បានឲ្យដឹងថា ករណី​ភ្លើង​ឆេះ​ផ្ទះ​នោះ​សរុប​ចំនួន ០៨​ខ្នង ដែល​ផ្ទះ​ទី​១​មាន​ម្ចាស់​ឈ្មោះ មីន អា​លី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ចាម មុខរបរ ពេទ្យ​និង​លក់ដូរ​សម្ភារៈ​មួយចំនួនទៀត ផ្ទះ​ទំហំ​១២.5×25m ប្រាក់រៀល :៧ ០០០ ០០០​រ ប្រាក់​បាត : ២២០ ០០០​បាត​សរុប​ទឹកប្រាក់​ទាំង​អស់​ប្រហែល​១០​ម៉ឺន​ដុល្លា ។​

ផ្ទះ​ទី​២, ឈ្មោះ ហ៊ីម លី​ណា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ចាម មុខរបរ​លក់​ខោអាវ ផ្ទះ​ឈើ​ទំហំ​៦.5×25m សម្ភា​រះ​ខូចខាត​ទាំងស្រុង​ទឹកប្រាក់​សរុប​ប្រហែល ៣​ម៉ឺន​ដុល្លា ។​

ផ្ទះ​ទី​៣,​ឈ្មោះ​ជាង​ឡៃ ស្រេង ភេទ​ប្រុស អាយុ​៣៥​ខ្មែរ លក់ដូរ ផ្ទះ​ទំហំ​៦×20m ខូចខាត​សម្ភា​រះ​ទាំងស្រុង​ប្រាក់​ប្រហែល​១​ម៉ឺន​ដុល្លា ។​

ផ្ទះ​ទី​៤​ឈ្មោះ​យ៉ាត យ៉ាង ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ខ្មែរ មុខរបរ​កសិករ ផ្ទះ​១​ខ្នង​ទំហំ​៦×20m​អំពី​ឈេ​ី ខូចខាត​សម្ភា​រះ​ទាំងស្រុង ប្រាក់រៀល​១​លាន​រៀល ដុល្លា​១​ម៉ឺន​៤​ពាន់​ដុល្លា ។​

ផ្ទះ​ទី​៥,​ហុីម អូន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ខ្មែរ​រត់​តាក់​សុ​ី ផ្ទះ​១​ខ្នង​ទំហំ​៩.5×12m សម្ភា​រះ​ខូចខាត​ទាំងស្រុង ប្រាក់ ១​ម៉ឺន​ដុល្លា ទី​៦,​ឈ្មោះ រដ្ថា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ផ្ទះ​ទំហំ​៧×8m​ខូចខាត​ទាំ​ស្រុង ។​

ផ្ទះ​ទី​៧: ឈ្មោះ​ធឹង​សម្ភស្ស​ស្រី​ខ្មែរ​ជាង​អ៊ុតសក់​(​ខ្លោច​ជញ្ជាំង​មួយ​ចំហៀង ។​

ផ្ទះ​ទី​៨​ឈ្មោះ​សំឌឿន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ (​ខ្លោច​ជញ្ជាំង​មួ​ចំហៀង​)​។​

​ទោះជា​យ៉ាងណា​ក្នុង​ករណី​ខាងលើ​នេះ មិន​មាន​បណ្តាលឲ្យ​មនុស្ស​ណា​ម្នាក់​រងរបួស ឬ​បាត់បង់​ជីវិត​ឡើយ ៕​ឆា​រី​យ៉ា​

 

Leave a Reply

Your email address will not be published. Required fields are marked *