- សន្តិសុខ សង្គម

ចាប់​វ៉ៃខ្នោះ មន្ត្រី​យោធា មន្ត្រីប៉ូលិស និង​អ្នកកាសែត ករណី ឈូសឆាយ កាប់​រុករាន​ព្រៃឈើ​រាប់​រយហិក​ ​តា​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​

​ខេត្ត​មណ្ឌលគិរី​៖ ទីបំផុត មេខ្លោង​រុករាន​ដីព្រៃ​នៅ​ខេត្ត​មណ្ឌលគិរី ត្រូវ​សមត្ថកិច្ច​តាម​ខ្លួន​បាន​នៅ​ឯ​ខេត្ត​កំពត កាលពី​ថ្ងៃ​ទី​១៣​តុលា ឆ្នាំ​២០២០ រួច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ក្រចេះ ដើម្បី​បន្ត​នីតិវិធី ។​

​ប្រភព​ព័ត៌មាន​ក្រៅផ្លូវការ​បានឲ្យដឹងថា មេខ្លោង​រុករាន​ដីព្រៃ​នោះ ជា​មន្ត្រី​យោធា​ម្នាក់​ពាក់​ស័ក្តិ​៥ ជា​មេដឹកនាំ​ការទន្ទ្រាន​ដីព្រៃ​នៅ​ចំណុច​ភ្នំ​រហាំ ក្នុងភូមិ​ពូ​ឆប​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី បាន​ត្រូវ​ចាប់ខ្លួន​ជាមួយ​អ្នកពាក់ព័ន្ធ​៤​នាក់​ទៀត ក្រោយ​ពី​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បើក​ការស៊ើបអង្កេត​ទ្រង់ទ្រាយ​ធំ និង​ស្រាវជ្រាវ​រកឃើញ​អ្នកពាក់ព័ន្ធ​ជាង​១០​នាក់ ។​

​ប្រភព​ដដែល​បន្តថា ក្នុង​សំណុំរឿង​ដ៏​កក្រើក​នេះ គណៈកម្មការ​បាន​រក​ឃើញ​មាន​អ្នកពាក់ព័ន្ធ​ជាង​១០​នាក់ ឃាត់ខ្លួន​បាន​៥​នាក់​ហើយ ឯ​អ្នក​នៅ​សល់​ពី​នេះ​កំពុង​គេចខ្លួន ហើយ​ភាគច្រើន​ពួកគេ​ជា​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​។​

​មេខ្លោង និង​អ្នកពាក់ព័ន្ធ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​៥​នាក់​នោះ រួមមាន ៖
១-​ឈ្មោះ ចាន់ ធី ជា​មន្ត្រី​យោធា ពាក់​ស័ក្តិ​៥​។​
២-​ឈ្មោះ ពៅ សុធា​រ៉ា​ន់ ជា​មន្ត្រី​នគរបាល ។​
៣-​ឈ្មោះ ហង់ ជុង ជា​មន្ត្រី​នគរបាល ។​
៤-​ឈ្មោះ ម៉ា ម៉េង​ធី ជា​ចាងហ្វាង​កាសែត​ព្រហ្មខ័​ន្ធ​អន​ឡាញ​
៥-​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ។​

​សូម​រម្លឹកថា កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២០ គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បាន​ប្រើ​កម្លាំង​ប្រមាណ​ជាង​១០០​នាក់ បើក​ប្រតិបត្តិការ​ដ៏​ធំ​មួយ​ប្រើប្រាស់​រថយន្ត​រាប់​សិប​គ្រឿង ចុះ​ទៅ​ត្រួតពិនិត្យ​ដី​ព្រៃ​មួយ​កន្លែង​នៅ​ចំណុច​ភ្នំ​ក្បាល​ខ្មោច និង​ភ្នំ​រហាំ ជិត​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុងភូមិ​ពូ​ឆ​ប ឃុំ​ដា​ក់ដាំ ស្រុក​អូររាំង រកឃើញ​ព្រៃឈើ​រាប់រយ​ហិកតារ ត្រូវ​មេខ្លោង និង​បក្ខពួក​ខាងលើ​ឈូសឆាយ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​៕

Leave a Reply

Your email address will not be published. Required fields are marked *