ខេត្តស្ទឹងត្រែង ៖ នៅម៉ោងប៉ុន្មាជាង៣ទាបភ្លឺ ថ្ងៃទី២៣ ខែតុលាឆ្នាំ២០២០យើងនេះ មានសេចក្ដីរាយការណ៍មួយ ពីបណ្ដាញសារព័ត៌មានគេហទំព័រ ព័ត៌មានកសិករ ប្រចាំខេត្តស្ទឹងត្រែង បានឲ្យដឹងថា ក្នុងខណ:ដែលកម្លាំងកងទ័ព ប្រតិបត្តិការសឹករង ស្រុកបុរីអូរស្វាយសែនជ័យ ប្រចាំការពារព្រំដែន ប្រទេសកម្ពុជានិងទេសឡាវ បានចុះដើរល្បាតតាមព្រំដែន ក៏បានប្រទះឃើញ ជនសង្ស័យ ជិះម៉ូតូម៉ាកវ៉េវអាល់ហ្វាពណ៌ខ្មៅ គ្មានស្លាកលេខ ឌុបឥវ៉ាន់ចំនួន០២ការ៉ុង ដែលមានគោលបំណង ជិះរត់គេច ពីកងកម្លាំងយោធា ប៉ុន្តែដោយមានការសង្ស័យ កងកម្លាំងយោធា ក៏បានធ្វើការស្ទាក់ឃាត់ ម៉ូតូ មួយគ្រឿងនោះ ស្ថិតត្រង់ចំណុច ចន្លោះ បង្គោលឡាក់ លេខ ៣៤និងលេខ៣៥ ចំណែកឯជនសង្ស័យបានរត់គេចខ្លួន បាត់ស្រមោលតែម្ដង។
ភ្លាមៗនោះ កងកម្លាំង ក៏បានធ្វើការឆែកឆេរ ស្រាប់តែបានឃើញ ករណីមួយគួរឱ្យភ្ញាក់ផ្អើល នៅក្នុងការ៉ុងនោះ គេបានឃើញ ម្សៅក្រាមថ្លាពណ៌ស ចំនួន ៤២កញ្ចប់ ដែលគេសង្ស័យថា គឺជាគ្រឿងញៀន ដែលក្រុមឈ្មួញ ធ្វើការរត់ពន្ធឆ្លងដែន មកពីប្រទេសឡាវ ចូលមកប្រទេសកម្ពុជាយើងនេះ។
ក្រោយពីកម្លាំងយោធា បានធ្វើការត្រួតពិនិត្យរួចរាល់ហើយនោះ ក៏បានប្រមូលនូវវត្ថុតាងទាំងនោះ រួមមាន ថ្នាំញៀន ចំនួន ៤២កញ្ចប់ ម៉ូតូចំនួន ០១គ្រឿង ដើម្បីបញ្ជូនឲ្យជំនាញកម្លាំងកងរាជអាវុធហត្ថស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ធ្វើការត្រួតពិនិត្យមើល។
ក្រោយពីឆ្លងកាត់ការត្រួតពិនិត្យរបស់កងកម្លាំង អាវុធហត្ថរួចហើយ លទ្ធផល បានបញ្ជាក់ឲ្យឃើញថា ឥវ៉ានចំនួនទាំង ០២ការ៉ុងនោះ គឺថ្នាំញៀនពិតប្រាកដមែន ដែលមានចំនួន០២ការ៉ុង ស្មើនឹង ៤២កញ្ចប់ មានទម្ងន់ ២១គីឡូទៀតផងនោះ រហូតទល់ពេលនេះ កម្លាំងជំនាញ បានកសាង សំណុំរឿង ធ្វើរបាយការណ៍បញ្ជូន ទៅតុលាការ ខេត្តស្ទឹងត្រែង ដើម្បីចាត់ការបន្ត តាមនីតិវិធី។






