- រាយការណ៍ពិសេស

បាត់​ឈើ​ក្រញូង​ជាង​៤​តោន​នៅក្នុង​ឃ្លាំង​សាលា​ខេត្តឧត្ដរមានជ័យ តើន​ណា​? ជា​អ្នកទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​

ខេត្ត​ឧត្ដរមានជ័យ ៖ នៅ​ថ្ងៃ​ទី​៣០​ខែ​ឧសភា​ឆ្នាំ​២០១៩​នេះ​មាន​ការ​បែកធ្លាយ​មក​ថា ឈើ​ក្រញូង​ដែល​បង្ក្រាប​បាន​កាលពី​ឯកឧត្ដម​ស​រថា​វី​នៅ​ជា​អភិបាលខេត្ត​ឧត្ដរមានជ័យ ចំនួន​ពី​រថយន្ដ​ស្ទែ​ន​យកទៅ​រក្សាទុក​នៅ​ឃ្លាំង​សាលា​ខេត្តឧត្ដរមានជ័យ នៅពេល​នេះ​ល្បី​ថា​បាត់បង់​អស់​ចំនួន​៩៦​ដុំ ស្មើ​និង​៤១២៧ គីឡូក្រាម​ស្មើ​និង​៣.៤៣៩​ម៉ែត្រគូប​។​

​ប្រភព​បាន​បង្ហើប​អោយដឹងថា​÷​កា​បែកធ្លាយ​បាត់បង់​ឈើ​ក្រញូង​រាប់​តោ​នៅ​ឃ្លាំង​សាលា​ខេត្តឧត្ដរមានជ័យ នៅពេលដែល​មាន​ការប្លាស់ប្ដូរ​ទីតាំង​រក្សា​ទុក​កាលពី​ថ្ងៃទី​០២​ខែ​មេសា​ឆ្នាំ​២០១៩​ពី​ទីតាំង​ចាស់​សាលាខេត្ត​ទៅ​រក្សាទុក​នៅ​ខណ្ឌ័​រដ្ឋបាល​ព្រៃឈើ ក្នុងភូមិ​បុរី​រដ្ឋបាល សង្កាត់​សំរោងក្រុ​សំរោង​ខេត្ត​ឧត្ដរមានជ័យ​។​

​ប្រភព​បាន​បន្ដរ​ថា​មិន​ត្រឹមតែ​បាត់បង់​ឈើ​ឈើ​ក្រញូង​ជាង​បួន​តោន​ប៉ុណ្ណោះ​នោះ​ទេ​បូក​រួម​ទាំង មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ក្រញូង​នោះ​ទៀត​ផង​គឺ ប្រភេទ​រថយន្ដ​ស៊ីទែន ចំនួន​ពី​គ្រឿង​ក៍​បាន​បាត់​ខ្លួន​ឈឹង​តាំង​តែ​ទើប​បង្ក្រាបបាន​ថ្មីៗ ពោល​គឺ​ចាប់តាំងពី​ឆ្នាំ​២០១៥​មក​ម្លេះ​។

​លោក វ៉ាត​ប៉ា​រ៉ានី​ន អភិបាលរង​ខេត្ត​ឧត្ដរមានជ័យ​បានអោយដឹង​ថា​ចំពោះ​ការបាត់បង់​វត្ថុតាង​ឈើ​ក្រញូង​ខាងលើ គឺ​ច្បាប់​ជា​នាក់​ចាត់ការ​ព្រោះ​ការបង្ក្រាប​រក្សាទុក និង​ផ្ទៀងផ្ទាត់​ផ្លាស់​ប្ដូរ​ទីតាំង​សុទ្ធតែ​មាន​សាលក្រម​របស់​តុលាការ​ត្រឹមត្រូវ​។​

​រហូតមកដល់​ពេលនេះ​ហាក់ដូចជា​មាន​ភាពស្ងប់ស្ងាត់​ល្អ ក្នុង​ការបាត់បង់​វត្ថុតាង​ឈើ​ក្រញូង​ដ៍​ច្រើនសន្ធឹក​សន្ទាប់ ក្នុង​ឃ្លាំង​រក្សាទុក​នៅក្នុង​សាលា​ខេត្តឧត្ដរមានជ័យ បូក​រួម​ទាំង​រថយន្ដ​ស៊ីទែន​ដែល​ជា​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ក្រ​ញ៉ូង​ផង​។​

​សង្ឃឹម​ថា​និង​មាន​បុគ្គល​ណា​ម្នាក់​និង​ចេញមុខ​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​នេះ​៕ ប៉ែន នួន​

 

Leave a Reply

Your email address will not be published. Required fields are marked *