ខេត្តកំពង់ស្ពឺ ៖ កូនសិស្សសាលាស្រី4នាក់ជិះម៉ូតូ01គ្រឿងជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តធុនធំបើករេចង្កូតបុកពេញទំហឹងបណ្ដាលឲ្យស្លាប់01នាក់ភ្លាមៗនៅកន្លែងកើតហេតុចំណែក03នាក់ទៀតរបួសយ៉ាងធ្ងន់ធ្ងរបានដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅវេលាម៉ោង06និង45នាទី ថ្ងៃទី31 ខែឧសភា ឆ្នាំ20 19មានគ្រោះថ្នាក់ចរាចរ01កើតឡើងលើផ្លូវក្រាលកៅស៊ូ ចំណុចខ្នងទួលដា ភូមិព្រៃច្រេស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានរថយន្តមួយគ្រឿងម៉ាកហីណូ ពណ៌បៃតងលាយសរ ពាក់ស្លាកលេខកំពង់ឆ្នាំង 3A 0378 បើកបរមកពីទឹសខាងត្បូងទៅជើង នៅពេលបើកបរដល់ចំណុចកើតហេតុខាងលើក៏បានរេថង្កូត បុកម៉ូតូមួយគ្រឿងពេញទំហឹង ម៉ាក់សង់C125 សេរីឆ្នាំ2008 ពណ៌ខ្មៅ ពាក់ស្លាក់លេខព្រះសីហនុ1B 6273ដែល បើកបរ បញ្ច្រាសទិសគ្នា បើកបរដោយ
1-ឈ្មោះ ប៉ិច ចាន់នី ភេទស្រី អាយុ15 ឆ្នាំ រស់នៅភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រងរបួសធ្ងន់ ធ្ងរ
2-ឈ្មោះ នៅសុភាព ភេទស្រី អាយុ14 ឆ្នាំ រស់នៅភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ របួសធ្ងន់ ធ្ងរ
3-ឈ្មោះ សន ស្រីនោ ភេទស្រីអាយុ15ឆ្នាំ រស់នៅភូមិកូនត្រុំ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រងរបួសធ្ងន់ ធ្ងរ
4-ឈ្មោះ ខុន ស្រីនៅ ភេទស្រី អាយុ16ឆ្នាំ រស់នៅភូមិព្រៃច្រេស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺស្លាប់នៅកន្លែងកើតហេតុម៉ូតូខូចខាតធ្ងន់ ធ្ងរ
រថយន្តខូចខាតស្រាល ។ ចំពោះអ្នកបើកបររថយន្ត ពេលបុក រួចបានរត់គេចខ្លួនបាត់ស្រមោលដោយបន្សល់រថយន្តនៅកន្លែងកើតហេតុ។
វត្ថុតាងបានយកមករក្សាទុកនៅ ផ្នែកចរាចរណ៍ផ្លូវគោក នៃ អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការពេលក្រោយតាមផ្លូវច្បាប់ ។
ដោយ ៖ អ៊ុំ ចិត្ត្រា






