ខេត្តឧត្ដរមានជ័យ ៖ នៅថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៩ មហាជននៅសង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្ដរមានជ័យបានសំដែងការហួសចិត្ដ ទៅលើឯកឧត្ដមប៉ែន កុសល្យ អភិបាលនៃគណ:អភិបាលខេត្តឧត្ដរមានជ័យ។
ចំពោះសកម្មភាពកើតឡើងដ៍ដែលៗស្ទើរាងរាល់ថ្ងៃមិនចេះស្រាកស្រាន ចំពោះករណីសមត្ថកិច្ចថៃចាប់ខ្លួនពលករឆ្លងដែន កាប់ឈើប្រណិតនៅក្នុងទឹកដីថៃ នៅតាមបន្ទាត់ព្រំដែនក្នុងសង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្ដរមានជ័យ ដែលក្រុមឈ្មួញកៀរគរពលករឆ្លងដែនខុសច្បាប់កាប់ឈើនិងសមត្ថកិច្ចជាមនុស្សតែមួយ។
ប្រភពច្បាស់ការបានអោយដឹងថា÷មានឈ្មួញឈើដុះស្លែជាមន្ដ្រីនគរបាលវរ:ការពារព្រំដែនគោលេខ៧០២ម្នាក់និងជាមន្ដ្រីយោធាកងពលតូចលេខ៤២ម្នាក់និងមន្ដ្រីយោធា វរ:ការពារព្រំដែលលេខ៤០២ចំនួន២នាក់ដែលជាដើមហេតុបានបង្ករអសន្តិសុខ និងជាមូលហេតុក្នុងករណីសមត្ថកិច្ចថៃចាប់ខ្លួនពលករ ខ្មែរមិនចេះស្រាកស្រានជារាងរាល់ខែរហូតមកដល់បច្ចុប្បន្ននេះសរុបមានចំនួន៥នាក់។
ក្នុងនោះរួមមានឈ្មោះ
ទី១÷ឈ្មោះ ឈឿង សក្ក័ ជានាយទាហ៊ានបំរើការងារនៅកងពលតូចលេខ៤២កូនចៅរបស់លោកឧត្ដមសេនីយ៍ទោប៉ែន វយ មេបញ្ជាការកងពលតូចលេខ៤២
ទី២÷ឈ្មោះ ថន.ជាមន្ដ្រីនគរបាលការពារព្រំដែនគោលេខ៧០២ កូនចៅលោកវរ:សេនីយ៍ឯក គង់សុ ខាន់។
ទី៣÷ប្អូនប្រុសរបស់ឈ្មោះ ថននិងមានកន្លែងច្រៀកឈើក្រញូងទៀតផង
ទី៤÷ឈ្មោះបិបឹ
ទី៥÷ឈ្មោះធឿន ជាមន្ដ្រីយោធាបំរើការងារនៅអង្គភាពវរះការពារព្រំដែន៤០២។
ដឹងហើយលឺហើយថាឈ្មួញឈើនិងសមត្ថកិច្ចជាមនុស្សតែមួយ ហើយម្យាងវិញទៀតកូនគេចៅគេ គឺមិនអាចបង្ក្រាបបានទេមានតែជួយការពារថែមទើបសកម្មភាពប្រជាពលរដ្ឋរងគ្រោះជាហូរហែចំពោះសកម្មភាពដ៍ដែលៗ។
តើឯកឧត្ដម.ប៉ែន កុសល្យ ពិតជាទុកអោយ ភាពអសន្តិសុខមួយនេះកើតមានទៅរហូតរឺយ៉ាងណា? ហើយទុកអោយមេឈ្មួញឈើនិងកៀរគរពលករឆ្លងដែនខុសច្បាប់កាប់ឈើទាំងប្រាំនាក់ខាងលើនេះធ្វើសកម្មភាពអញ្ចឹងរហូតទៅរឺយ៉ាងណា? ។
សូមឯកឧត្ដមដែលជាប្រធានគណ:បញ្ជាការឯកភាពខេត្តមេត្តាជួយមានវិធានការផងទាន! បើអាណិតអាសូរដល់ប្រជាពលរដ្ឋដែលជាកូនចៅរបស់ឯកឧត្ដម៕ប៉ែន នួន