- សន្តិសុខ សង្គម

ឆ្លង​ចរន្ត​អគ្គីសនី ឆេះ​ចេញ​ពី​តូប​កាត់សក់ បណ្តាល​អោយ​រាល​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​2​ខ្នង​ផ្សេងទៀត នៅ​ស្រុក​ស្នួល​

ខេត្ត​ក្រចេះ ៖ តាម​កា​បញ្ជាក់​ពី​សមត្ថកិច្ច បានឲ្យដឹងថា ករណី​អគ្គីភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​2​ខ្នង និង​តូប​កាត់សក់​ចំនួន​1​កាល​វេលា​ម៉ោង​2,45​នាទី​ទាបភ្លឺ​ថ្ងៃទី​៣ ខែកក្កដា នៅ​ចំណុច​ផ្សារ​ស្នួល ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ក្រចេះ ។​

​សមត្ថកិច្ច​បន្តរ​ថា ម្ចាស់ផ្ទះ​ទី​១​ឈ្មោះ ឌឿ​ន ស្រីមុំ ខូចខាត​អស់​ផ្ទះ​ទំហំ​4×12​ធ្វើ​ពី​ថ្ម​ប្រក់​សង្ក័សី​ឆេះ​ទាំ​ស្រុង ម៉ូតូ​ម៉ាក​វេវ​1​គ្រឿង រួម​និង​សម្ភារៈប្រើប្រាស់ មួយចំនួនទៀត ម្ចាស់ ផ្ទះ​ទី​២​ឈ្មោះ​សុខ ហេង ភេទ​ស្រី ផ្ទះ​ទំហំ​7×9 ម៉ែត្រ​ធ្វើ​ថ្ម​ក្រោម​ឈើ​លើ​ប្រក់​សង្ក​សី​ឆេះ​ទាំង​ស្រុង និង​សម្ភារៈ​ប្រើប្រាស់​ទាំងអស់ ការខូចខាត​ពុំទាន​ដឹង​នៅឡើយ​។ រួម​និង​តូប​កាត់សក់​ឈ្មោះ​ឌឿ​ន ប៊ុន​រ៉ី ភេទ​ប្រុស ទំហំ​2,5×4​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​សង្ក​សី ឆេះ​ទាំង​ស្រុង​។

​មន្ត្រី​នគរបាល​មូលដ្ឋាន​បានឲ្យដឹងថា ជុំ​វី​ញ​ករណី​ខាងលើ​ពុំ​បណ្តាលឲ្យ​រង​គ្រោះថ្នាក់​ដល់​មនុស្ស​នោះទេ ហើយ​មូលហេតុ បណ្តាលមកពី​កា​ឆ្លង​ចរន្ត​អគ្គីសនី ឆាបឆេះ​ចេញពី​តូប​កាត់សក់​(​ម្ចាស់​មិន​នៅ​) ។
​ឆា​រី​យ៉ា​

 

Leave a Reply

Your email address will not be published. Required fields are marked *