ខេត្តឧត្ដរមានជ័យ÷នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នេះមានការបែកធ្លាយមកថា÷លោកទូច គន្ធា ប្រធានមន្ទីរតនាគា ខេត្តឧត្ដរមានជ័យ លួចលាក់មានប្រពន្ធចុង ដែលជាមន្រ្តីក្រោមឱវាទរបស់ខ្លួន រំលោភលើច្បាប់មាត្រា ទី៧និងមាត្រាទី១០ នៃច្បាប់ស្ដីពី ឯកពន្ធភាព។
សេចក្ដីរាយការណ៍បានអោយដឹងថា÷លោកទូច គន្ធា បានយកមន្ដ្រីបំរើការងារនៅក្នុងមន្ទីរតនាក្រោមឱវ៉ាទរបស់ខ្លួនម្នាក់ ឈ្មោះ ឃុត សាលីន លួចលាក់ធ្វើជាប្រពន្ធចុង ក្បត់ផិតប្រពន្ធ កូន ដែលជាករណីអំពើរហឹង្សា ផ្លូវចិត្តយ៉ាងយ៉ាងធ្ងន់ធ្ងរដល់សង្គមគ្រួសារ ដែលសង្គមខ្មែរមិនអាចទទួលយកបាន។
សេចក្ដីរាយការណ៍ដដែលបានបន្តរថា លោកទូច គន្ធា បានចំណាយប្រាក់ រាប់ម៉ឺនដុល្លា កេងបានពីអំពើរពុករលួយ មកជាច្រើនឆ្នាំថា បានកាត់កញ្ចប់ថវិអភិវឌ្ឍន៍ប្រមាណ ៥%។ សង្ស័យប្រាក់ដែលលោកទូច គន្ធា ប្រម៉ូលបានពីអំពើរពុក រលួយទាំងនោះបានយកមកសាងសង់ភូមិគ្រិះ ដ៍ស្ដុកស្ដម មួយកន្លែង សោយសុខយ៉ាងសុខស្រួលជាមួយប្រពន្ធចុង ស្ថិតនៅក្នុងភូមិ បុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោងខេត្ត ឧត្ដរមានជ័យ។
ជុំវិញករណីខាងលើ គេហទំព័រស្រទាប់យុវវ័យ មិនអាចសុំការបំភ្លឺពីលោក ទូច គន្ធា ប្រធានមន្ទីរតនាគា បានទេព្រោះទូសព្ទ័ចូលគ្មាននាក់ទទួល៕