- សន្តិសុខ សង្គម

សាហាវ​ណាស់ ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ម្នាក់​ស្លាប់​ភ្លាមៗ នៅក្នុង​ហាង​កាហ្វេ​ក្រុង​បាន​លុង​

នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​ម្នាក់ ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ក្នុង​ហាង​កាហ្វេ ក្រុង​បា​លុង ខេត្ត​រតនគិរី​។​

​ករណី​ដ៏​សាហាវ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៩​នេះ ស្ថិត​ក្នុង​ហាង​កាហ្វេ​មួយកន្លែង ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​

​បើ​យោង​តាម​អ្នកឃើញ​ហេតុការណ៍ បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ ពួក​គាត់​ឃើញ​រថយន្ត​ហ្វ័​រ​រ៉ែន​ន័រ ០១​គ្រឿង​ជិះ​គ្នា ពី​៣​ទៅ​៤​នាក់ បើក​មក​ឈប់​មុខ​ហាង​កាហ្វេ ហើយ​ដើរ​តំរង់​មក​ជនរងគ្រោះ បាញ់​ចំក្បាល​តែម្តង រួច​រត់​ឡើង​រថយន្ត​បើក​គេច​បាត់​។​

​ជនរងគ្រោះ​ឈ្មោះ ផន ទុំ មាន​តួនាទី​ជា នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី ។​

​គួរ​ជម្រាប​ថា​កម្លាំង​សមត្ថកិច្ច​ជំនាញ​ក្រុង​បាន​លុង និង​ស្នងការ​នគរបាល​ខេត្តរតនគិរី​កំពុង​ស្វែងរក​ចាប់​ជន​ដៃ​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​៕

Leave a Reply

Your email address will not be published. Required fields are marked *