ខេត្តកំពង់ស្ពឺ ៖ ករណីចរាចរណ៍ស្លាប់មិនស្វាងនៅខេត្តកំពង់ស្ពឺ បុរស02នាក់ជិះម៉ូតូឌុបគ្នាជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តបែនដឹកដីបើករេថង្កូតបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យស្លាប់01នាក់ របួសធ្ងន់01នាក់កាលវេលាម៉ោង10និង30នាទី ថ្ងៃទី 21 ខែ កញ្ញា ឆ្នាំ 2019នៅលើកំណាត់ផ្លូវជាតិលេខ04 គីឡូម៉ែត្រលេខ 49និង50 ត្រង់ចំណុចភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
មានរថយន្ត ០1គ្រឿងម៉ាក Nissan ពាក់ស្លាកលេខចង្កូតស្តាំ KPS-0048 អ្នកបើកបរ បានចុះរត់គេចខ្លួនបាត់ និងមិនស្គាល់អាស័យដ្ឋាន បើកបរពីទិសខាងលិចទៅទិសខាងកើត លុះទៅដល់ត្រង់ចំណុចដូចខាងលើ បានរេចង្កូតទៅបុកជាមួយម៉ូតូម៉ាក C125 2019 ស្លាកលេខ កំពង់ធំ 1L 8234 ជិះគ្នា 02 នាក់ ។
អ្នកបើកបរឈ្មោះ គៀត គួង ភេទប្រុស អាយុ 19 ឆ្នាំ រស់នៅភូមិអូរសាលា ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (ស្លាប់) អ្នកជិះជាមួយឈ្មោះ ជុន ថៃ ភេទប្រុស អាយុ 22 ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (របួសធ្ងន់) បណ្តាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារដូចខាងក្រោម
ស្លាប់មនុស្ស ០1នាក់ប្រុស នៅកន្លែងកើតហេតុ (អ្នកបើកបរម៉ូតូ) របួសធ្ងន់ ០1នាក់ អ្នកជិះជាមួយ ខូចម៉ូតូ ០1គ្រឿងធ្ងន់។ រថយន្ដ០1គ្រឿងខូចខាតស្រាល។
សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំពោះវត្ថុតាងបានប្រគល់ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឺរក្សាទុកដើម្បីចាត់ការពេលក្រោយតាមផ្លូវច្បាប់ ។
ដោយ៖អ៊ុំចិត្ត្រា






