ព័ត៌មានថ្មី

- ព័ត៌មានជាតិ

ក្មេង​ទំនើង​៤​នាក់ ពាក់ព័ន្ធ​ករណី​ប្រើ​ដាវ​កាំបិត​កាប់​គ្នា ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូនទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់

(​ភ្នំពេញ​)៖ កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃតី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៣ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​៤​នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស (​ប្រើ​ដាវ និង​កាំបិត​កាប់​ទៅលើ​ជនរងគ្រោះ​បណ្តាលឲ្យ​រងរបួស​ធ្ងន់​) ក្រោយ​ពី​បង្ក្រាបបាន​ចំនួន​២​ករណី​ផ្សេង​គ្នា​។​ *​ករណី​ទី​១៖ កាលពី​យប់ ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០២៣ មាន​ករណី​ក្មេងស្ទាវ​មួយក្រុម​មាន​គ្នា​ប្រមាណ​២០​នាក់ ជិះ​ម៉ូតូ​១០​គ្រឿង បាន​ប្រើ​ដាវ…

អានត

- ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ា​នី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​កំពង់ស្ពឺ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​សេចក្ដីសម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ស្ដីពី ការចាត់តាំង​សមាសភាព​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ ចំនួន​១៨៨ រូប​

ថ្លែង​ប្រសាសន៍​នា​ឱកាស​នេះ ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ស្វាគមន៍​ចំពោះ​សមាជិក សមាជិកា​ថ្មី និង​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល ដែល​បាន​ផ្តល់​ទំនុកចិត្ត ចំពោះ​ឯកឧត្តម ឱ្យធ្វើ​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ ដើម្បី​រួមគ្នា ជាមួយ​ក្រសួង ស្ថាប័ន​ទាំងអស់​របស់​រាជរដ្ឋាភិបាល ក្នុង​ការចូលរួម​តម្រង់ទិស​គាំទ្រ និង​ជំរុញ​ការលើកកម្ពស់​សមត្ថភាព​ស្ថាប័ន​នៅ​មូលដ្ឋាន និង​ដើម្បី​ពង្រឹង​ការទទួលខុសត្រូវ និង​ភាព​ជា​ម្ចាស់​របស់​មូលដ្ឋាន​ក្នុង​ការអនុវត្ត​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ និង​កម្មវិធី​កំណែទម្រង់​នានា​របស់​រាជរដ្ឋាភិបាល សំដៅ​អភិវឌ្ឍ​មូលដ្ឋាន លើកកម្ពស់​ការផ្តល់​សេវា​សាធារណៈ…

អានត

- ព័ត៌មានជាតិ

មន្ត្រីរាជការ​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ល្អ​ជា​គម្រូ​ដល់​សាធារណ​:​ជន និង​ប្រជាពលរដ្ឋ ក្នុង​ការគោរព​ច្បាប់​បទដ្ឋាន​នានា ច្បាប់​ចរាចរណ៍ និង​បញ្ហា​គ្រឿងញៀន

​ព្រឹក​ថ្ងៃ​ចន្ទ ១៤​កើត ខែ​មិគសិរ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៣ ឯកឧត្តម ហឿ សុ​ី​យ៉ែម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​រដ្ឋបាល​ខេត្ត​ក្រចេះ…

អានត

- ព័ត៌មានជាតិ

អតីត​គ្រូ​រូបវិទ្យា​ល្បី​ម្នាក់ នា​ទសវត្សរ៍​ឆ្នាំ​១៩៨០ នៃ​សាលា​បាក់​ទូក កំពុង​សម្រាក​វះកាត់​ជើង​នៅ​មន្ទីរពេទ្យ​ព្រះ​អង្គ​ឌួង ដោយ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​អតីត​កូនសិស្ស និង​អតីត​គ្រូបង្រៀន​សាលា​បាក់​ទូក​ជាមួយគ្នា

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៣ អតីត​សិស្ស​សាលា​បាក់​ទូក​នា​ទសវត្ស​ឆ្នាំ​១៩៨០ មួយ​ក្រុម​រួម​ជាមួយ​អតីត​លោកគ្រូ​អ្នក​គ្រូបង្រៀន​នៅ​សាលា​បាក់​ទូក បាន​នាំយក​ថវិកា ដែល​បានមកពី​ការចូលរួម​ពី​អតីត​លោកគ្រូ អ្នកគ្រូ និង​សិស្ស​រួម​ជំនាន់ សរុប​៨,០១០​ដុល្លារ និង​១៥​ម៉ឺន​រៀល រួម​នឹង​ផ្លែឈើ​១​កន្ត្រក និង​ភេសជ្ជៈ​ចម្រុះ​៨​កេស ទៅសួរសុខទុក្ខ និង​ប្រគល់ជូន​លោកគ្រូ ជា សែ អតីត​គ្រូ​ជើងចាស់​ឯកទេស​រូបវិទ្យា​ដ៏​ល្បីល្បាញ​ម្នាក់​នា​ទសវត្សរ៍​ទី​៨០ ដែល​កំពុង​សម្រាក​ព្បាល​វះកាត់​ជើង…

អានត

- ព័ត៌មានជាតិ

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​៤ ក្រោម​មូលបទ «​ចូលរួម​កសាង​សហគមន៍​វាសនា​រួមគ្នា និង​ទំនើបកម្ម​ក្នុងចំណោម ប្រទេស​មេគង្គ​-​ឡាន​ឆាង​» តាម​ប្រព័ន្ធ​វីដេអូ​នៅ​វិមាន​សន្តិភាព

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​៤ ក្រោម​មូលបទ «​ចូលរួម​កសាង​សហគមន៍​វាសនា​រួមគ្នា និង​ទំនើបកម្ម​ក្នុងចំណោម ប្រទេស​មេគង្គ​-​ឡាន​ឆាង​» តាម​ប្រព័ន្ធ​វីដេអូ​នៅ​វិមាន​សន្តិភាព ។​ ​គោលដៅ​ចំបង និង​មូលដ្ឋានគ្រឹះ​នៃ​ទស្សនាទាន​ការអភិវឌ្ឍ របស់​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង គឺ​ដើម្បី ៖ ១)​សម្រេច​បាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៃ​បណ្តា​ប្រទេស​អនុតំបន់…

អានត

- ព័ត៌មានជាតិ

អ្នក​គ្រូបង្រៀន​ជាប់​កិច្ចសន្យា​ម្នាក់​ស្រែក​ថា​អយុត្តិធម៌​ណាស់​បង្រៀន​រយៈពេល​១៦​ឆ្នាំ​ហើយ​ត្រូវបាន​ការិយាល័យ​អប់រំ​ក្រុង​បញ្ឈប់​អោយ​បង្រៀន​

​បន្ទាយមានជ័យ​ ៖ ​អ្នក​គ្រូបង្រៀន​ជាប់​កិច្ចសន្យា​ម្នាក់​ស្រែក​ថា​អយុត្តិធម៌​ណាស់​បង្រៀន​រយៈពេល​១៦​ឆ្នាំ​ហើយ​ត្រូវបាន​ការិយាល័យ​អប់រំ​ក្រុង​បញ្ឈប់​អោយ​បង្រៀន​នៅ​សាលាបឋមសិក្សា​សុខសាន្ត សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត​។​ ​អ្នកគ្រូ​ឈ្មោះ អឿ មុន្នី ដែល​ជា​គ្រូបង្រៀន​សាលាបឋមសិក្សា​សុខសាន្ត​បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ហ្វេ​សឺ​បុក​អា​ខន​ផ្ទាល់ខ្លួន​និង​មាន​រូបភាព​សម្តេច​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រៈរាជាណាចក្រ​កម្ពុជា​បាន​ប្រគល់​ប័ណ្ណ​ស​សើរ​និង​រូបភាព​អ្នកគ្រូ​ថត​មុខ​ការិយាល័យ​អប់រំ​ក្រុង​ប៉ោយប៉ែត​និង​សិស្ស​ក្នុង​សាលារៀន​និង​សំណេរ​ដែលមាន​ក្លឹមសារ​ថា​៖​សូម​គោរព​ជូន​សម្តេច​តេជោ ហ៊ុន សែន ជាទី​គោរព​ដ៍​ខ្ពង់​និង​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដ៍​ខ្ពង់ខ្ពស់ នាង​ខ្ញុំ​ឈ្មោះ…

អានត

- ព័ត៌មានជាតិ

រថយន្ត​កែច្នៃ​បំពង់​ស៊ី​ម៊ាំង ត្រូវបាន​កម្លាំង​អាវុធហត្ថ ឃាត់​ម្ចាស់​មក​អប់រំ និង​ណែនាំ​ឲ្យ​ដោះ​ស៊ី​ម៊ាំង​ចេញ​!

​រថយន្ត​មួយ​គ្រឿង​ម៉ាក Mercedes CLA 45 ពណ៌​ស​(​បិទ​ស្កុត ពណ៌​ត្រួយ​ចេក​) ស្លាក​លេខ 2BR-9829 បំពាក់​បំពង់​ស៊ី​ម៊ាំង​កែច្នៃ បង្ក​ឲ្យមាន​សម្លេង​រំខាន​ដល់​ប្រជាពលរដ្ឋ និង​បង្ក​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណ​: ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ធ្វើ​ការឃាត់​ម្ចាស់​មក​អប់រំ កាលពី​វេលា​ម៉ោង​១៣:៣០​នាទី ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្លូវ​២៦៥ សង្កាត់​ទឹកល្អក់​២…

អានត

- ព័ត៌មានជាតិ

អគារ​សាខា​ពន្ធដារ​ខេត្តមណ្ឌលគិរី​ដ៏​ថ្មី​សន្លាង ស្កឹមស្កៃ និង​ស្រស់ស្អាត បាន​លេច​រូបរាង​នៅ​ចំ​កណ្តាល​ក្រុង​សែន​មនោ​រម្យ ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

មណ្ឌលគិរី​៖ ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់​ខ្ព​ង់ ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​សាខា​ពន្ធដារ​ខេត្តមណ្ឌលគិរី​ថ្មី ដោយ​មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ជូ វិ​ជិត្ត រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ…

អានត

- ព័ត៌មានជាតិ

សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ពាណិជ្ជកម្ម ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ពាណិជ្ជកម្ម ឆ្នាំ​២០២៤

នៅ​រសៀល ថ្ងៃ​សុក្រ ១០​កើត ខែ​មិគសិរ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៣ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ពាណិជ្ជកម្ម ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ពាណិជ្ជកម្ម…

អានត

- ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​“​បើក​ការដ្ឋាន​សាងសង់​ចំណត​ផែ​កុងតឺន័រ​ទឹក​ជ្រៅ​ថ្មី​ជំហាន​ទី​១ និង​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​គ្រឿងចក្រ​លើកដាក់​ចល័ត​នៅ​គែម​ផែ នៃ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ

នៅ​ព្រឹក ថ្ងៃ​សុក្រ ១០​កើត ខែ​មិគសិរ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៣ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម អ៊ិ​ស៊ិបា​ស៊ិ រី​នតា​រ៉ូ អនុ​រដ្ឋមន្ត្រីក្រសួង​ដែនដី…

អានត