ព័ត៌មានថ្មី

- ព័ត៌មានជាតិ, សន្តិសុខ សង្គម

បុរស​ល្មោកកាម​ម្នាក់ ដែល​គេ​ស្គាល់​ថា ជា​អ្នកគ្រប់គ្រង​ទូទៅ នៅ​ខារ៉ាអូខេ​(DM) បាន​ចាប់រំលោភ​ក្មេងស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់ ជា​បុគ្គលិក​បាន​សម្រេច​..!

ចេញផ្សាយ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២២ (​រាជធានី​ភ្នំពេញ​)៖ នៅ យប់​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២២ ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​បន្ទាប់ពី​បុរស ល្មោកកាម​ម្នាក់ ដែល​គេ​ស្គាល់​ថា​ជា​អ្នកគ្រប់គ្រង​ទូទៅ​នៅ​ខារ៉ាអូខេ​(DM)​បាន​ចាប់រំលោភ​ក្មេងស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់​ជា​បុគ្គលិក​បាន​សម្រេច ហើយ​គំរាម​មិន​ឱ្យ​ប្រាប់​ម្ដាយ បើ​ហ៊ាន​ប្រាប់​នឹង​បញ្ឈប់​ពី​ការងារ​ទាំង​កូន​ទាំង​ម្តាយ​។ ​ករណី​ចាប់​រំលោភ​បាន​សម្រេច​នេះ កើត​ឡើង​តាំងពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ ២០២២ នៅ​ចំណុច​ខារ៉ាអូខេ​( DM)…

អានត

- ព័ត៌មានជាតិ

ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​៤ ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ ស្មៀន និង​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល ឃុំ​-​សង្កាត់​ទូ ទាំង​ខេត្ត​ប៉ៃលិន​

ខេត្ត​ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២២ រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​រៀបចំ​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ ស្មៀន និង​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល ឃុំ​-​សង្កាត់ ទូ ទាំង​ខេត្ត​ប៉ៃលិន ដែល​ពិធី​នេះ បាន​ធ្វើឡើង​នៅក្នុង​សាលប្រជុំ​សាលាខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព​ឯកឧត្តម ប៉ុល លឹម ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​៤ ដោយ​មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត…

អានត

- ព័ត៌មានជាតិ

ក្រុមការងារ​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត រៀបចំ​វេទិកា​សាធារណៈ​ជាមួយ​ប្រជាពលរដ្ឋ នៅ​ក្រុម​ចុង​រ៉ា​ង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី​

មណ្ឌលគិរី​៖ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការប្រមូល​នូវ​បញ្ហា​ប្រឈម និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន នា​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២២ បាន​រៀបចំ​វេទិកា​សាធារណៈ​នៅ​ក្រុម​ចុង​រ៉ា​ង ក្នុងភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ក្រោម​វត្តមាន​ឯកឧត្តម ជា ជុន អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ចូន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ…

អានត

- ព័ត៌មានជាតិ

​អង្គការ HALO Trust បាន​ចូលរួម​ផ្តល់​ដី​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ ១​លាន​នាក់ ក្នុង​រយៈពេល ៣០​ឆ្នាំ​

នា​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២២ នៅ​ទឹកដី​ខេត្តសៀមរាប ក្នុងនាម​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន ខ្ញុំ​បាន​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​ទី ៣០​ឆ្នាំ នៃ​ការងារ​បោសសម្អាត​មីន​មនុស្សធម៌​របស់​អង្គការ HALO Trust នៅ​កម្ពុជា ចាប់ពី​ឆ្នាំ​១៩៩២ ជាមួយ​លោក​ជំទាវ Tina Redshaw ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា…

អានត

- ព័ត៌មានជាតិ

សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារសិក្សា​សាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង សាលារៀន ខ្មែរ ចិន ចេង ម៉េង និង​សមិទ្ធផល​នានា ស្ថិតនៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល​

នា​ព្រឹក​ថ្ងៃ​សៅរ៍ ១០​រោច ខែ​អាសាឍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២២​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សា​សាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង សាលារៀន…

អានត

- ព័ត៌មានជាតិ

លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​ប្រតិភូ​ស្នងការដ្ឋាន ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព និង​នាំយក​បច្ច័យ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ជូន​ដល់​គ្រួសារ​សព លោក​ឧត្តមសេនីយ៍ត្រី រឿន ណា​រ៉ា

នៅ​ថ្ងៃ​ចន្ទ ១២​រោច ខែ​អាសាឍ ឆ្នាំខាល​ចត្វា​សក័ ពស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៥​ខែកក្កដា ឆ្នាំ​២០២២ លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​ដឹកនាំ​ប្រតិភូ​ស្នងការដ្ឋាន ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព និង​នាំយក​បច្ច័យ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចំនួន​៥,០០០,០០០​រៀល…

អានត

- ព័ត៌មានជាតិ

ពិត​ជា​សាហាវ​មែន ! គំរាម​សម្លាប់​នារី​ម្នាក់​ប្លន់​យក​ម៉ូតូ និង​អលង្ការ​មួយចំនួន​បាន​សម្រេច រួច​ចាប់រំលោភ​បូក​តាម​ក្រោយ ហើយ​គេចខ្លួន​បាត់​ស្រមោល​

ភ្នំពេញ​: ជនសង្ស័យ​ចំនួន ៣ នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​បានធ្វើ​សកម្មភាព ស្ទាក់ ពី​មុខ​ម៉ូតូ​មួយ​គ្រឿង​ជិះ​ដោយ​នារី​ម្នាក់ ហើយ​គំរាម​សម្លាប់​រួច​ដឹក​ជនរងគ្រោះ​យក​ទៅ​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​និង​គ្រឿងអលង្ការ​មួយចំនួន បានសម្រេច រួច​ចាប់រំលោភ​តាម​ក្រោយ ម្តងម្នាក់ៗ​សម្រេច ហើយ​នាំគ្នា​គេចខ្លួន​បាត់​ស្រមោល​។​ ​ហេតុការណ៍​បង្ក​ឲ្យមាន​កាភ្ញាក់ផ្អើលនេះ​បានកើត​ឡើង​នៅ​វេលា​ម៉ោង​១០​និង​៤០​យប់​ថ្ងៃ​ទី ២៤ ខែកក្កដា​ឆ្នាំ ២០២២ នៅត្រង់​ចំណុច​ដី​វាល​មួយកន្លែង​ខាងជើង​វត្ត​ជន្លង់ម្លូ ស្ថិតក្នុង​ភូមិ​កន្ទោក​ខាងត្បូង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​…

អានត

- ព័ត៌មានជាតិ, សន្តិសុខ សង្គម

​សម្រេច​ឃុំខ្លួន​ចោរប្លន់​ប្រដាប់អាវុធ ១៣​នាក់ បង្ក​ភ្ញាក់ផ្អើល នៅ​ខេត្ត​កណ្តាល​

(​កណ្ដាល​)៖ នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២២​នេះ មុខសញ្ញា​ចោ​ប្លន់​ប្រដាប់អាវុធ​ចំនួន​១៣​នាក់ ដែល​ត្រូវបាន​នគរបាល​ខេត្តកណ្ដាល​សហការ​ជាមួយ​នគរបាល​ខេត្តកណ្ដាល​ចាប់​ក្របួច​បាន​នាពេល​ថ្មីៗ​នេះ ត្រូវបាន​សាលាដំបូង​ខេត្តកណ្ដាល​សម្រេច​ចោទប្រកាន់ និង​ឃុំខ្លួន​ដាក់ពន្ធនាគារ​។ លោក សូ សារិន បានបញ្ជាក់​ថា ពួកគេ​ត្រូវបាន​ចោទប្រកាន់​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​ ​គួររំលឹកថា មុខសញ្ញា​ចោរប្លន់​ប្រដាប់​អាវុធ​ចំនួន​១៣​នាក់ ក្នុងចំណោម​១៥​នាក់​ត្រូវបាន​នគរបាល​ស្រុក​កៀនស្វាយ សហការ​ជាមួយ​នគរបាល​ក្រុង​តាខ្មៅ រួម​នឹង​នគរបាល​ខណ្ឌ​ច្បារអំពៅ…

អានត

- ព័ត៌មានជាតិ

សាលដីកា​តុលាការ​កំពូល​ដោះលែង​អតីត​មេ​ប៉េអឹម​ក្រុង​ក្រចេះ​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ករណី​ធ្វើ​ទារុណកម្ម​និង​អំពើហិង្សា​លើ​ក្មេង​..!!!

ភ្នំពេញ ​៖ ​តុលាការ​កំពូល​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ​ខែកក្កដា ​ឆ្នាំ​២០២២​ បានប្រកាស​សាលដីកា​ សម្រេច​ដោះលែង​អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ​ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ករណី​ធ្វើ​ទារុណកម្ម​និង​អំពើ​ហិង្សា​ឃោរឃៅ​មាន​ស្ថាន​ទម្ងន់​ទោស​ទាក់ទង​នឹង​ជនរងគ្រោះ​។​សាលដីកា​របស់​តុលាការ​កំពូល​គឺ​សម្រេច​ដោះលែង​ជន​ត្រូវ​ចោទ​ជា​បណ្តោះអាសន្ន​តាម​បណ្តឹង​សារទុក្ខ​ដោយ​រង់ចាំ​សវនាការ​ជំនុំជម្រះ​លើ​អង្គសេចក្តី​។​ ​សាលដីកា​នេះ​ប្រកាស​ដោយ​ឯកឧត្តម​និល​ណុន​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​និង​ឯកឧត្តម​ឈួន​ចាន់ថា​អគ្គព្រះរាជអាជ្ញា​រង​នៃ​មហា​អយ្យការ​អម​តុលាការ​កំពូល​ដោយ​កំបាំង​មុខ​ជនសង្ស័យ​ឈ្មោះ​ទេព​ហ៊ុយ​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ​។​ ​សាលដីកា​ដោះលែង​ជនសង្ស័យ​ទេព​ហ៊ុយ​ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​បើ​មិន​មាន​ជាប់​បទល្មើស​អ្វី​ផ្សេងៗ​ទេ​តុលាការ​បាន​ដាក់​កាតព្វកិច្ច​មួយចំនួន​ដូចជា​៖ ១-​មិនឲ្យ​ចេញ​ក្រៅប្រទេស​ ២-​ប្រគល់​លិខិត​ឆ្លងដែន​ឲ្យ​សាលា​ដំបូងខេត្ត​ក្រចេះ​ ៣-​ត្រូវ​បង្ហាញមុខ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ក្រចេះ​.​ក្រុង​ក្រចេះ​មួយ​ខែ​ម្តង​គិត​ចាប់ពី​ខែ​សីហា​តទៅ​។​ ​ជនសង្ស័យ​ឈ្មោះ​ទេព​ហ៊ុយ​អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ​ជាប់ចោទ​ពី​បទ​.​ទារុណកម្ម​និង​អំពើហិង្សា​ឃោរឃៅ​មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​នឹង​ជនរងគ្រោះ​បទ​.​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ទាក់ទង​នឹង​ជនរងគ្រោះ​និង​បទ​គំ​រា​.​ម​កំហែង​ថា​នឹង​សម្លា​.​ប់​ប្រព្រឹត្តនៅហាង​លាង​ហ៊ុយល​ក់​រថយន្ត​ម៉ូតូ​និង​លក់​ទូរស័ព្ទដៃ​ទំនើប​ចំណុច​ផ្លូវកណ្តាល​ភូមិ​ត្រពាំង​ព្រីង​សង្កាត់​ក្រចេះ​ក្រុង​ក្រចេះ​ខេត្តក្រចេះ​កាលពី​ថ្ងៃ​ទី​២៧-២៨​ខែតុលា​ឆ្នាំ​២០២១​ដែល​បទល្មើស​មាន​ចែង​តាម​មាត្រា​២១១​មាត្រា​២១៩​និង​មាត្រា​២៣៣​នៃ​ក្រម​ព្រហ្មទណ្ឌ​។​ ​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាប់ខ្លួន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តក្រចេះ​កាលពី​ថ្ងៃ​ទី​០១​វិច្ឆិកា​ឆ្នាំ​២០២១​ពេល​នោះ​ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ចេញ​ដីកា​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន​តាម​ការចោទប្រកាន់​ជា​ផ្លូវ​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​ករណី​ហិ​.​ង្សា​លើ​ក្មេងស្រី​២​នាក់​ដែល​ជា​អ្នកបម្រើ​ក្នុងផ្ទះ​របស់​ខ្លួន​ធ្វើ​ឱ្យ​ឆ្កែ​របស់​គាត់​ងាប់​។​ ​សំណុំរឿង​នេះ​មិន​ទាន់​ត្រូវបាន​តុលាការ​ថ្នាក់ក្រោម​លើកយក​មក​កាត់សេចក្តី​នៅឡើយ​ទេ​តែ​ជនសង្ស័យ​មិនអាច​ដេក​ក្នុង​ការឃុំ​រង់ចាំ​ថ្ងៃ​កាត់ក្តី​នោះ​បាន​ក៏​ដាក់ពាក្យ​ប្តឹង​ឧទ្ធរណ៍​និង​ប្តឹង​សារទុក្ខ​ដល់​កំពូល​រហូត​មាន​សាលដីកា​សម្រេច​ដោះលែង​បណ្តោះអាសន្ន​នៅ​ពេល​នេះ​៕ ​

- ព័ត៌មានជាតិ

លោក ហ៊ុយ វណ្ណៈ ចម្លែក​ចិត្ត​ការប្រើ​អំណាច​កោះហៅ​អ្នកកាសែត​ឱ្យ​បំភ្លឺ​រឿង​ចុះផ្សាយ តើ​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​ទុក​នៅ​ឯណា​?

​ភ្នំពេញ​៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា បាន​លើកឡើង​ក្នុង​ហ្វេ​ស​បុក​ផ្លូវការ​របស់​លោក​ថា «​ខ្ញុំ​មាន​ការចម្លែក​ចិត្ត ដែល​ឃើញ​មាន អង្គភាព និង​គណៈកម្មការ​ខ្លះ បាន​ប្រើ​សិទ្ធិ​អំណាច​ចេញ​ដីការ​ជា​បន្តបន្ទាប់ កោះហៅ​អ្នកសារព័ត៌មាន ឬ​ចាងហ្វាង​សារព័ត៌មាន ឱ្យ​ទៅ​បំភ្លឺ​ចំពោះ​អត្ថបទ​ដែល​កាសែត​បាន​ចុះផ្សាយ​។ តើ​យើង​កំពុង​ចង់បង្ហាញ​អ្វី​? ការពារ​ផលប្រយោជន៍​អ្វី​? តើ​យើង​បាន​យល់​ដឹង​ថា​មាន ច្បាប់​ស្តីពី​របប​សារព័ត៌មាន ដែរ​ទេ​?…

អានត