ព័ត៌មានជាតិ

- ព័ត៌មានជាតិ

​ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​សម្ពោធ​ឆ្លង​សមិទ្ធផល​នានា ក្នុង​វត្ត​ជម្ពូ​ព្រឹក្ស ស្ថិតនៅ​ភូមិ​កំពង់​ព្រីង សង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​

​ខេត្ត​កណ្ដាល​៖ ព្រឹក​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០២៤ ឯកឧត្ដម​បណ្ឌិត ម៉ៅ ភិរុណ សមាជិក​សភា​មណ្ឌលកណ្ដាល និង​ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​សម្ពោធ​ឆ្លង​សមិទ្ធផល​នានា ក្នុង​វត្ត​ជម្ពូ​ព្រឹក្ស ស្ថិតនៅ​ភូមិ​កំពង់​ព្រីង សង្កាត់​សិត្បូ ក្រុង​តាខ្មៅ…

អានត

- ព័ត៌មានជាតិ

ក្រោយពី​ក្រុម​ការងា​របា​សិទ្ធ ធី​វី របស់​យើងខ្ញុំ​បាន​ធ្វើ​ការផ្សព្វផ្សាយ​ព័ត៌មាន នៅក្នុង​ពេល​ថ្មីៗ​នេះ​រួច​នោះ ឃើញ​ថា​សកម្មភាព​នៃ​ការដឹកជញ្ជូន​ធ្យូង​ដឹកជញ្ជូន​អុស​ម៉ែត្រ​និង​ដឹកជញ្ជូន​អស់​ខ្នាត​ស្រស់ៗ​ចេញ​ពី​តាម​បណ្ដា​តំបន់​ផ្សេងៗ​ឆ្លងកាត់​តាម​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ាល់​យ៉ាង​គគ្រឹងគគ្រេង​និង​យ៉ាង​អនាធិបតេយ្យ​កាលពី​ពេល​កន្លង​មក​នោះ ត្រូវ​បាន​មាន​សភាព​ស្ងប់ស្ងាត់ .២១.០១.២០២៤

នៅ​ព្រឹក​ថ្ងៃទី ២១ មករា ២០២៤ នេះ ក្រុមការងារ បា​សិទ្ធិ ធី​វី របស់​យើងខ្ញុំ​ទទួលបាន​សេចក្ដីរាយការណ៍​ពី​ស្រុក​ឱ​រ៉ា​ល់ មក​ថា សកម្មភាព​នៃ​ការដឹកជញ្ជូន​ឈើ​ដឹកជញ្ជូន​អុស​ដឹកជញ្ជូន​ឈើ​ខ្នាត​ស្រស់ៗ​តាមរយ​:​រថយន្ត​សាំ​យ៉ុង​តាម​រថយន្ត​កែច្នៃ​និង​តាមរ​រយ​:​ថយ​ន្ត​ប្រភេទ​ផ្សេងៗ​ទៀត ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ភ្នំ​ឱ​រ៉ាល់​ភូមិសាស្ត្រ កាត់​តាម​ខាង​មុខ​ស្នាក់ការ ដែន​ជម្រុះ​សត្វព្រៃ​ភ្នំ​ឱ​រ៉ាល់​ភូមិសាស្ត្រ​កំពង់ស្ពឺ ដែល​តែងតែបាន​ប្រព្រឹត្តទៅ​យ៉ាង​គគ្រឹកគគ្រេង​និង​យ៉ាង​អនាធិបតេយ្យ ស្ទើរតែ​រៀងរាល់​ថ្ងៃ​នោះ ត្រូវ​បាន​មាន​សភាព​ស្ងប់ស្ងាត់ បើ​យោង​ទៅតាម​សេចក្ដីរាយការណ៍​ដែល​ក្រុមការងារ​បា​សិទ្ធ ធី​វី​របស់​យើងខ្ញុំ បាន​ទទួល​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ…

អានត

- ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​នៅ​ស្រុក​ឱ​រ៉ាល់​មួយចំនួន​បាន​លើកឡើង​ថា លោក​ហ៊ុល ម៉ា​រ៉ា​នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​នៅ​ពុំទាន់​បាន​ចាត់វិធានការ​បង្ក្រាប​និង​ទប់ស្កាត់​សកម្មភាព​របស់​ក្រុម​ឈ្មួញ​ជាច្រើន​ដែល​បាន​កំពុងតែ​សម្រុក​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ចម្រុះ​និង​ដឹកជញ្ជូន​ធ្យូង​យ៉ាង​គគ្រឹកគគ្រេង ឆ្លងកាត់​តាម​ខាង​មុខ​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ាល់​រាល់ថ្ងៃ​នេះ​នៅឡើយ​នោះទេ​

ឱ​រ៉ា​ល់​-​កំពង់ស្ពឺ ៖ ន្ល​ង​មក​គេ​តែងតែ​សង្កេតឃើញ​មាន​បុគ្គល​ដែល​ជា​អាជ្ញាធរ​ដែនដី​មួយ​ក្តាប់​តូច និង​បុគ្គល​ដែល​ជា​សមត្ថកិច្ច​ជំនាញ​មួយចំនួនទៀត តែងតែ​បាន​ធ្វើ​ការរិះគន់​និង​វាយប្រហារ​ជា​ពាក្យ​សម្ដី​ឬក៏​សរសេរ​ជា​សារ​បង្ហោះ​នៅតាម​បណ្ដាញ​សង្គម​ថា អ្នកកាសែត​នៅ​តាម​បណ្ដា​អង្ក​ភាព​មួយចំនួន ផ្សាយ​ព័ត៌មាន​មិន​ពិត​ផ្សាយ​ព័ត៌មាន​បំភ្លៃ​ពី​ការពិត ផ្សាយ​ព័ត៌មាន​បំពុល​សង្គម បរិហារ​បង្ខូច​បង្កាច់​កេរ្ត៍​ជា​សារធារណៈ នៅក្នុង​ខណៈពេល​ដែល​អ្នកកាសែត​មួយចំនួន​ទាំងនោះ ពួកគេ​បាន​ធ្វើ​ការចេញផ្សាយ​ព័ត៌មាន​លាតត្រដាង​អំពី​រឿង​ពិត ដើម្បី​ជូន​ជា​ដំណឹង​ដល់​ថ្នាក់ដឹកនាំ​ក៏​ដូច​ជា​ប្រមុខ​ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​លោក​បាន​ជ្រាប​ជា​ព័ត៌មាន ដែល​ជា​ហេតុ​ធ្វើឲ្យប៉ះពាល់ ឬក៏​ខាតបង់​ដល់ ផលប្រយោជន៍​ដោយ​ផ្ទាល់ខ្លួន​របស់​ពួកគេ​និង​ផលប្រយោន៍​បក្សពួក​របស់​ពួកគេ​មួយ​ក្តាប់​តូច​ទៀត​.​ជួនកាល​ក៏​មាន​អស់លោក​អាជ្ញាធរ​ដែនដី​ដែល​គ្រប់គ្រង​នៅ​តាម​បណ្ដា​តំបន់​ខ្លះ​ឬក៏​នៅតាម​បណ្ដា​មូលដ្ឋាន​មួយចំនួន​រួម​ទាំងអស់​លោក​សមត្ថកិច្ច​ជំនាញ​នៅតាម​បណ្ដា​ស​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត ពួកគេ​ឈានទៅដល់​ដាក់​ពាក្យបណ្ដឹង​ប្ដឹង​អ្នកសារព័ត៌មាន ផ្សេងៗ​ដែល​ពួកគេ​ធ្វើការ​ចេញផ្សាយ​ព័ត៌មាន ពាក់​ពទ្ធ័​ទៅ​នឹង​ហេតុការណ៍​អ្វីមួយ​ដែល​បាន​កើតឡើង​ដោយ​ជាក់ស្ដែង ដោយ​ពិតប្រាកដ…

អានត

- ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល

នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១០ កើត ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ…

អានត

- ព័ត៌មានជាតិ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ៖ សមាជិក សមាជិកា​នៃ​អង្គ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ មណ្ឌល​ភូមិភាគ​ទី​៦ ត្រូវ​ថែទាំ សុខភាព​ឲ្យបាន​ល្អ និង​ត្រៀម​ឯកសារ​ផ្លូវការ​សម្រាប់​ចូលរួម​ក្នុង​ថ្ងៃ​បោះឆ្នោត​ខាងមុខ​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បង្ហាញមុខ បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ភូមិភាគ​ទី​៦ និង​ពិធី​សំណេះសំណាល​ជា មួយអង្គ​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ស្វាយរៀង នា​រសៀល​ថ្ងៃ​សៅរ៍ ១០​កើត ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​២០ ខែ​មករា…

អានត

- ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែក​ត្រីខកំប៉ុង ដែល​ទទួលបាន​ពី​សប្បុរសជន ដល់​អង្គភាព​ចំណុះ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ក្រុម​ការងារ​សង្កាត់​ព្រែកកំពឹស​!

នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាត់​ឲ្យ​ក្រុមការងារ​ធ្វើ​ការបែងចែក​ត្រីខកំប៉ុង ដែល​ទទួលបាន​ការឧបត្ថម្ភ​ពី​សប្បុរសជន ជូន​ដល់​តំណាង​តាម​បណ្តា​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ ក៏​ដូច​ជា​អង្គភាព​ចំណុះ យក​ទៅ​ចែក​ជូន​បន្ត​ដល់ បងប្អូន​នាយទាហាន​-​នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​ម្នាក់ៗ​ទទួលបាន​ត្រីខកំប៉ុង…

អានត

- ព័ត៌មានជាតិ, សន្តិសុខ សង្គម

​ក្មេង​ទំនើង​សរុប​ចំនួន​១៨​នាក់ ដែល​ជា​មុខសញ្ញា បាន​ប្រព្រឹត្ត​បទល្មើស ៣ ករណី​ផ្សេងៗ​គ្នា ដែល​ពាក់ព័ន្ធ​ទៅនឹង​អំពើរ ប្លន់​ម៉ូតូ កាន់កាប់​ប្រើប្រាស់​អាវុធ​ខុសច្បាប់​និង​អំពើហិង្សា​ដោយ​ចេតនា​

ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២៤ ជនសង្ស័យ​ជា​ក្មេង​ទំនើង​សរុប​ចំនួន​១៨​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​០៣​ករណី​ផ្សេង​គ្នា នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​អំពើ​ប្លន់​ម៉ូតូ កាន់កាប់​ប្រើប្រាស់​អាវុធ​ខុសច្បាប់​និង​អំពើហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២៤ ត្រូវបាន​យក​មក​បង្ហាញ​មុខ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​ចាប់​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​។​ ​សមត្ថកិច្ច​បង្ក្រាប​ក្មេង​ទំនើង​ក្នុងសង្គម​បង្ក​ភាព​ប៉ះពាល់​អសន្តិសុខ​សង្គម ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ការភ័យខ្លាច អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិន្ទ…

អានត

- ព័ត៌មានជាតិ

​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កណ្ដាល ចុះ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​របស់​ប្រជា​នេសាទ​ដោយ​លក្ខណៈ​<<​ដាយ​ត្រី​>> ក្នុង​ភូមិសាស្ត្រ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល​

​ខេត្ត​កណ្ដាល​៖ លោក ហេង សុភា​រិទ្ធិ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កណ្តាល បាន​ធ្វើ​ការព្យាករណ៍​ថា​ក្នុង​ខ្នើត​ទី​២(​ខែ​មករា​) ការប្រមូល​ផល​ត្រី​នៅ​ដាយ​ត្រី​ក្នុង​ភូមិសាស្ត្រ​ស្រុក​ពញាឮ​នេះ មាន​ការកើនឡើង​ធ្វេរ​ដង​បើ​ធៀប​នឹង​ឆ្នាំមុនៗ ខណៈ​ដែល​ក្នុង​ខ្នើត​ទី​១(​ខែ​ធ្នូ​) មាន​ការកើនឡើង ៥% បើ​ធៀប​នឹង​ឆ្នាំ​មុន​។ ​លោក ហេង សុភា​រិទ្ធិ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កណ្តាល បាន​ធ្វើ​ការព្យាករណ៍​បែបនេះ​ក្នុង​ឱកាសលោក ចុះ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​សំណេះសំណាល​ជាមួយ​ប្រជា​នេសាទ​លក្ខណៈ​<<​ដាយ​ត្រី​>> ក្នុង​ភូមិសាស្ត្រ​ស្រុក​ពញាឮ…

អានត

- ព័ត៌មានជាតិ

ពិធី​បិទ វគ្គ​បណ្តុះបណ្តាល​បំប៉ន ស្តី​ពី​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ជូន​ដល់​ក្រុម​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ

​ខេត្ត​កណ្តាល​៖​ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ឯកឧត្តម ប៊ុន ផេង អភិបាលរង​ខេត្ត​កណ្តាល នា​រសៀល​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២៤ បាន​អញ្ជើញ​ជា​អធិបតីភាព បិទ​វគ្គ​បណ្តុះបណ្តាល​ស្តីពី ការងារ​ចុះបញ្ជី​ដីធ្លី ជូន​ដល់​ក្រុម​ការងារ​ចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ក្នុង​ខេត្ត​កណ្តាល​។​ ​ក្នុងឱកាស​នោះ​ឯកឧត្តម សរ…

អានត

- ព័ត៌មានជាតិ

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយនឹង​លោក​ជំទាវ Yaël BRAUN-PIVET ប្រធានរដ្ឋសភា​បារាំង

នា​រសៀល​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយនឹង​លោក​ជំទាវ Yaël BRAUN-PIVET ប្រធានរដ្ឋសភា​បារាំង ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុង​ប៉ារីស សាធារណរដ្ឋ​បារាំង ។​ ​ជា​កិច្ច​ចាប់ផ្តើម លោកជំទាវ Yaël…

អានត