- សន្តិសុខ សង្គម

អគ្គីភ័យ​បាន​លេប​ត្របាក់​ផ្ទះ​បើក​សិប្ប​កែច្នៃ​ឈើ​មួយ​ខ្នង ដែល​មាន​តម្លៃ​ច្រើន​ពាន់​ដុល្លារ របស់​ជនជាតិ​វៀត ណា​ម​មួយ​គ្រួសារ រង​ការឆាបឆេះ​អស់​ស្ទើរ​ទាំងស្រុង នៅ​ខេត្ត​ស្ទឹងត្រែង !

ខេត្ត​ស្ទឹងត្រែង​៖ ផ្ទះ​បើ​សិប្បកម្ម​កែច្នៃ​ឈើ របស់​ជនជាតិ​វៀតណាម​មួយ​ខ្នង មានតម្លៃ​ទឹកប្រាក់​ច្រើន ពាន់​ដុល្លារ បាន​រង​ការឆាបឆេះ​អស់​ស្ទើរ​ទាំងស្រុង ដែល​ហេតុការណ៍​នោះ បាន​កើតឡើង​នៅ​វេលា​ម៉ោង ២ និង​៣០​នាទី​រំលង​អាធ្រា​ត្រ ថ្ងៃទី​១៨​សីហា​ឆ្នាំ​២០២០ ស្ថិតនៅក្នុង​ភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង ។​

​សេចក្តីរាយការណ៍​បានឲ្យដឹងថា ការឆាបឆេះ​ផ្ទះ​បើក​សិប្បកម្ម​កែច្នៃ​ឈើ​មួយ​ខ្នង​នោះ ត្រូវ​គេ​ដឹងថា ផ្ទះ​នោះ​ជា​របស់​ជនជាតិ​វៀតណាម​ម្នាក់ បាន​បើក​សិប្បកម្ម​នេះ អស់​រយះពេល​ជាច្រើន​ឆ្នាំ​កន្លងមកហើយ ប៉ុន្តែ នៅក្នុង​ពេល​ភ្លើង​ឆាបឆេះ​នោះ ម្ចាស់ផ្ទះ​មិនបាន​នៅ​នោះ​ទេ គឺ​មាន​ជាង និង​កម្មករ​ជនជាតិ​វៀតណាម ជាច្រើន​នាក់ បាន​ស្នាក់នៅ​ក្នុង​ផ្ទះ​បើក​សិប្បកម្ម​នោះ​។ ហើយ​នៅ​ខណៈ​ដែល​ផ្ទះ​នោះ​កំពុង​ឆាបឆេះ កម្លាំង អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹងត្រែង និង​កម្លាំង​បង្ការ​ពន្លត់អគ្គីភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង បាន​បញ្ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​២​គ្រឿង ដើម្បី​ចុះ​អន្តរាគមន៍​ជួយ​បាញ់​ទឹក​ពន្លត់ភ្លើង ទាំង​ជាង​ពាក់ កណ្តាល​អាធ្រា​ត្រ ក្នុង​ថ្ងៃ​ទី​១ នៃ​ការ​ឈប់សម្រាក​សង​ថ្ងៃ​ចូលឆ្នាំ ក្នុង​រយះពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧​សីហា ដល់​ថ្ងៃ​ទី​២១​សីហា​ឆ្នាំ​២០២០​។​

​សេចក្តីរាយការណ៍​ដដែល​បានឲ្យដឹង​ទៀតថា បើទោះបីជា​កម្លាំង​នគរបាល​ខេត្ត និង​ក្រុង​ស្ទឹងត្រែង បាន​ប្រើប្រាស់​រថយន្ត​ចំនួន ២​គ្រឿង ជួយ​បាញ់​ទឹក​ពន្លត់​ភ្លើង​នោះ​យ៉ាង​សស្រាក់សស្រាំ​យ៉ាងណាក្តី ក៏​មិន អាច​ជួយ​សង្គ្រោះ​ផ្ទះ​បើក​សិប្ប​ម​កម្មកែច្នៃ​ឈើប្រណិត របស់​ជនជាតិ​វៀតណាម​មួយ​ខ្នង​នោះ​បាន​ដែរ​។ ប៉ុន្តែ នៅ​នៅ​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គីភ័យ​នេះ ពុំ​បណ្តាលឲ្យ​មនុស្ស​ណា​ម្នាក់ រងគ្រោះថ្នាក់​នោះ​ឡើយ​។ ហើយ​មូលហេតុ​ដែល​នាំឲ្យ​កើត​ឡើង នៃ​គ្រោះ​អគ្គីភ័យ​នោះ ត្រូវ​សមត្ថកិច្ច​ជំនាញ​សន្និដ្ឋាន​ជា​ជំ​ហ៊ាន​ដំបូង ថា អាច​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង « ឆ្លង​ចរន្តអគ្គិសនី »​។​

​សេចក្តីរាយការណ៍​បានឲ្យដឹង​ទៀត​ថា រោង​សិប្បកម្ម​ដែល​រង​ការឆាបឆេះ​នោះ គឺជា​រោង​មួយ​ដ៏​ធំ ជញ្ជាំង​បាំង​ក្តា និង​ដំបូល​ប្រក់​ដែក​ស័ង្កសី ហើយ​នៅក្នុង​រោង​សិប្បកម្ម​នោះ មាន​គ្រឿង​សង្ហា​រឹម តុ​ទូ សា​ឡុង ដែល​មាន​តម្លៃ​រាប់​ពាន់​ដុល្លារ រួម​ទាំង​ម៉ាស៊ីន​សម្រាប់​អា​ជ្រៀក​ឈើ​មួយ​ចំនួន​ទៀត ក៏​ត្រូវបាន​ភ្លើង​ឆេះ​អស់ នៅក្នុង​ពេល​នោះ ផងដែរ​។ រីឯ​ការឆាបឆេះ​ផ្ទះ​បើ​ករោង​សិប្បកម្ម​ដ៏​ធំ​មួយ​នេះ សមត្ថកិច្ច​ជំនាញ​មិនទាន់បាន បញ្ជាក់​ពី​ទំហំ នៃ​ការខាតបង់​ទ្រព្យសម្បត្តិ​នោះ​នៅឡើយ​ទេ រហូតមក​ដល់​រសៀល​ថ្ងៃនេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *