- សន្តិសុខ សង្គម

​ឃាត់ខ្លួន​ជន​កំណាច​ម្នាក់ ចាប់​ឪពុក​បង្កើត ផ្ដួល​អូស​យកទៅ​ដាក់​លើ​គំនរ​សំរាម រួច​យក​ដែកកេះ​ដុត​ដោយ​និយាយថា ដុត​ត្រី​ស៊ី បណ្ដាល​ឲ្យ​រលាក​មួយ​ចំហៀង​ខ្លួន​(​ធ្ងន់​) នៅ​ពោធិ៍សាត់​

ខេត្ត​ពោធិ៍សាត់ ៖ នា​រសៀល​ថ្ងៃ​ព្រហស្បត្តិ៍ ១០​រោច ខែ​បុស្ស ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០២២ របស់​ចៅក្រម​សើ​ប​សួរ​នៃ​សាលាដំបូង​ខេត្តពោធិ៍សាត់ ដើម្បី​ធានា​ក្នុងកា​រសើប​សួរ​ឲ្យបាន​ល្អ បញ្ជា​ឲ្យ​ភ្នាក់ងា​រមាន​សមត្ថកិច្ច​នៃ​កម្លាំង​សាធារណៈ​នាំ​ជន​ត្រូវ​ចោទ​ឈ្មោះ ហ៊ុ ហាត ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ ទីកន្លែង​កំណើត ភូមិ​ស្វាយជ្រុំ ឃុំ​បឹង​បត់​កណ្ដោល ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ពី​បទៈ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២២ ស្ថិតនៅ​ភូមិ​ស្វាយជ្រុំ ឃុំ​បឹង​បត់​កណ្ដោល ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ។​

​ដោយឡែក ៖ ជន​កំណាច​ដុត​ឪពុក​បង្កើត​ទាំង​រស់​ថា ដុត​ត្រី​ស៊ី​ខាង​លើ​នេះ លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នរគ​បាល​ខេត្តពោធិ៍សាត់​បញ្ជាក់បន្ថែម​ទៀតថា ជនសង្ស័យ​ត្រូវបាន​ចៅក្រម​ចោទ និង​ចេញ​ដីកា​ឃុំខ្លួន​(​ហ៊ុ ហាត​)​បានធ្វើ​សកម្មភាព​ចាប់​ឪពុក​បង្កើត​ឈ្មោះ ខំ ហ៊ា អាយុ ៦៧​ឆ្នាំ ជនជាតិខ្មែរ ផ្ដួល​អូស​យកទៅ​ដាក់​លើ​គំនរ​សំរាម រួច​យក​ដែកកេះ​ដុត​ដោយ​និយាយថា ដុត​ត្រី​ស៊ី បណ្ដាល​ឲ្យ​រលាក​មួយ​ចំហៀង​ខ្លួន​(​ធ្ងន់​)​ប៉ុន្តែ​សំណាងល្អ​បាន​សាច់ញ្ញាតិ​ក្បែ​ខាង​ជួយ​អន្តរាគមន និង​បញ្ជូន​ទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​បាកាន ដើម្បី​ជួយសង្គ្រោះ​ទាន់ពេល ៕

Leave a Reply

Your email address will not be published. Required fields are marked *