- សន្តិសុខ សង្គម

អំពើរហឹង្សា​បាន​លើ​កដៃវាយប្រហារ​ប្រព​ន្ត​របស់​ខ្លួន​ស្លាប់​ភ្លាម​យ៉ាង​អនោចអធម្ម​នៅ​នឹង​កន្លែងកើតហេតុ​

ក្រចេះ ៖ ករណី​ឃាតកម្ម នៅ​ថ្ងៃ​ព្រហស្បតិ៍ ១២​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣​ត្រូវ​និង​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល ១៧ និង ០៥​នាទី​មាន​ករណី​ឃាតកម្ម នៅ​ចំនុច​ដង្ហឹ​ត ភូមិ​ប្រឡាយត្រៀក ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ។​

​សាកសព​ឈ្មោះ យ៉ុក ម៉ូ​ច ភេទ​ស្រី អាយុ​៥២​ឆ្នាំ ជនជាតិខ្មែរ មាន​ទី​លំនៅ​ចំនុច​ដង្ហឹ​ត ភូមិ​ប្រឡាយត្រៀក ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។​

​ជនសង្ស័យ​ឈ្មោះ សួន ពិសិដ្ឋ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត ភូមិ​សេរី​សុខា ឃុំ​ក្រែក ស្រុក​ញ​ញ្ញា​ក្រែក ខេត្ត​កំពុងចាម ទីលំនៅ​បច្ចុប្បន្ន នៅ​ចំនុច​ដង្ហឹ​ត ភូមិ​ប្រឡាយត្រៀក ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។​

​មូលហេតុ​ដោយសារ​ប្រកែក​គ្នា​រឿង​ចៅ​ដើរលេង​ពេល​នោះ​ប្តី​ក៏ទាញ​ដែក​ជើង​ជ្រូក​សំរាប់ដ​កដែកគោល​ប្រវែង​ប្រហែល​៧​តឹក​វាយ​ទៅលើ​ប្រពន្ធ​ត្រូវ​ចំ​កញ្ជឹ​កករ​ផ្នែក​ខាងស្តាំ​បណ្តាលអោយ​ស្លាប់​នៅ​និង​កន្លែង​ហើយ​ជនសង្ស័យ​ក៏​បាន​ជិះ​ម៉ូតូ​គេច​ទៅ​បាត់​បន្ទាប់មក​អ្នកជិតខាង​មិនលឺ​សំលេង​សាកសព​ក៏​ឡើងទៅ​មើល​ក៏​ឃើញ​សាកសព​ដេកស្លាប់​នៅលើ​ផ្ទះ ហើយ​គ្រួសារ​សព​តែងតែ​ឈ្លោះ​គ្នា​ជា​រៀងរាល់ថ្ងៃ​។

នៅពេលនេះ​សមត្ថកិច្ច​បាន​តាមរក​ជនសង្ស័យ​រហូតដល់​ស្រុក​តំបែរ​និង​បាន​សហការ​ជាមួយ​លោក​អធិការ​ស្រុក​តំបែរ​ទើប​ចាប់បាន​ជនសង្ស័យ​នេះ​បាន ។​
​សេក សក​

Leave a Reply

Your email address will not be published. Required fields are marked *