- សន្តិសុខ សង្គម

ប្រជាពលរដ្ឋ​ប្រទះឃើញ​សាកសព​ឆេះ​ខ្លោច​សង្ស័យ​ជា ករណី​ឃាតកម្ម​ដុត​សម្លាប់​មនុស្ស​ទាំង​រស់ នៅ​ខេត្ត​ក្រចេះ​

​ក្រចេះ ៖ ប្រទះឃើញ​សាកសព​ឆេះ​ខ្លោច នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង ១២​និង​០០​នាទី​ថ្ងៃត្រង់ មាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា ត្រង់​ចំណុច​ផ្លូវ​កាំភ្លើង​ធំ ក្នុង​ឡូតិ៍​ចម្ការកៅស៊ូ​ក្រុមហ៊ុ​ន​ស្នួល ភូមិ​ដូន​ប៉ុក ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្ត​ក្រចេះ ប្រទះឃើញ​មនុស្ស​ដេក​ឆេះ​ស្លាប់​ក្នុង​ភ្នក់ភ្លើង ក្បែរ​ម៉ូតូ​មួយគ្រឿង ក្នុង​ដី​ឡូតិ៍​កៅស៊ូ​ចម្ងាយ​ពី​ផ្លូវលំ​ប្រមាណ​ជា ១០០​ម៉ែត្រ​។​

​ជនរងគ្រោះ​ឈ្មោះ ខុម សិទ្ធ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ដូន​ប៉ុក ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្ត​ក្រចេះ ។​

​សូមបញ្ជាក់​៖ ជនរងគ្រោះ​កន្លងមក​ធ្លាប់បាន​ប្រើប្រាស់​សារធាតុ​ញៀន​។​

​យោង​តាម​ការបំភ្លឺ​ពី​ជីដូន​របស់​សាកសព បាន​ឆ្លើយ​បំភ្លឺ​ថា មុនពេល​កើតហេតុ​វេលា​ម៉ោង​ប្រហែល ១០​និង​០០​នាទី​ព្រឹក ជនរងគ្រោះ​បាន​សុំ​លុយ​ចំនួន ២០០០​រៀល (​ពីរ​ពាន់​រៀល​) ដើម្បី​ទៅ​កាប់​អុស​ក្នុង​ចម្ការ​កៅស៊ូ បន្ទាប់មក​ក៏​ជិះ​ម៉ូតូ​ម៉ាក សង់​ការ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ (​ម៉ូតូ​ចាស់​) និង​កាំបិតផ្គាក់ ចំនួន​១ ជិះ​ចេញ​មក​តែម្នាក់ឯង​។ លុះដល់​វេលា​ម៉ោង ១២​និង​០០​នាទី មាន​កម្មករ​ជៀរ​ជ័រកៅស៊ូ ប្រទះ​ឃើញ​មាន​សាកសព មិន​ស្គាល់​អត្តសញ្ញាណ ឆេះ​ស្លាប់ នៅក្បែរ​ម៉ូតូ​ឆេះ​ខ្លោច​មើល​មិន​ស្គាល់ រួច​រាយការណ៍​ជូន​សមត្ថកិច្ច​ភ្លាម ទទួលបាន​ដំណឹង​នេះហើយ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់ កន្លែងកើតហេតុ ធ្វើ​ការហ៊ុមព័ទ្ធ និង​ស្រាវជ្រាវ​រក​សាច់ញាតិ អត្តសញ្ញាណ​សព ។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ បាន​ធ្វើ​ការហ៊ុមព័ទ្ធ​ទី​កន្លែង​កើតហេតុ ដើម្បី​រងចាំ​ផ្នែក​ជំនាញ​ខេត្ត ចុះមក​ធ្វើ​ការស្រាវជ្រាវ​ឃើញ​មាន​ស្រា​បៀរ​កម្ពុជា​ចំនួន ៣​កំប៉ុង ប្រអប់​ស្នោរ​ចំនួន​១ ក្រៅពី​នោះ​ពុំ​មាន​អ្វី​គួរ​កត់សម្គាល់​ទេ ករណី​នេះ​សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​តាម​នីតិវិធី​៕ សេក សក​

Leave a Reply

Your email address will not be published. Required fields are marked *