ខេត្តកំពង់ស្ពឺ ៖ កូនរកលេខដាក់គ្មានក្នុងលោក ខឹងឪពុកបង្កើតយកម៉ូតូរបស់ខ្លួន ទៅលក់យកកាំបិតផ្គាក់កាប់ទៅលើឪពុកបង្កើតបណ្ដាលឲ្យចំក្បាលផ្នែកខាងក្រោយរបួសយ៉ាងធ្ងន់ធ្ងរហេតុការនេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង8និង30នាទី ថ្ងៃទី 24 ខែសីហា ឆ្នាំ 2019 កម្លាំងព្រហ្មទណ្ឌស្រុកសំរោងទងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ នីម សំណាង ភេទប្រុស អាយុ 31 ឆ្នាំ រស់នៅភូមិពង្រធំ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីប្រើអំពើហិង្សាក្នុងគ្រួសារដោយបានយកកាំបិតផ្គាក់កាប់ទៅលើឪពុកបង្កើតរបស់ខ្លួនឈ្មោះ នូ វុទ្ធី ហៅរ៉េម អាយុ 55 ឆ្នាំ នៅផ្ទះជាមួយគ្នា បណ្ដាលឲ្យរងរបួសក្បាលផ្នែកខាង ក្រោយធ្ងន់ធ្ងរ នៅចំណុចផ្ទះរបស់ខ្លួន កាលពីថ្ងៃទី 23 ខែសីហា ឆ្នាំ 2019 វេលាម៉ោង 2០ និង 3០នាទី ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យខាងលើបានឆ្លើយសារភាពថាខ្លួនពិតជាបាន កាប់ទៅលើឪពុករបស់ខ្លួនពិតប្រាកដមែន ដោយមូលហេតុ ខឹងឪពុកបានយកម៉ូតូរបស់ខ្លួនទៅលក់ ។
ករណីខាងលើ ជំនាញបានធ្វើការសាកសួរ កសាងសំណុំរឿង បញ្ជូនជនសង្ស័យនិងវត្ថុតាងទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី។
ដោយ ៖ អ៊ុំ ចិត្ត្រា







