ភ្នំពេញ ៖ នៅយប់ថ្ងៃចន្ទ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ២០:៣០នាទី ដល់ម៉ោង២១:៣០នាទីយប់ ជាវេនប្រចាំបញ្ជារដឹកនាំដោយ លោក ស៊ឹម សុផង់ នាយករដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ចុះត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រួតពិនិត្យសារជាតិញៀន និងរថយន្តកែឆ្នៃតទ្រុងវែងខុសលក្ខណៈបច្ចេកទេស នៅគោលដៅផ្លូវជាតិលេខ៥ (ខាងមុខសាលាបឋមសិក្សា ព្រែកព្នៅ) សង្កាត់ព្រែកព្នៅ ។
កម្លាំងចូលរួមសរុបចំនួន: ៤៤នាក់ ៖ កម្លាំងPLសង្កាត់-ខណ្ឌចំនួន: ១៥នាក់ កម្លាំងPMខណ្ឌចំនួន: ១០នាក់ មន្ត្រីសាលាខណ្ឌចំនួន:០៧នាក់
កម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន:១២នាក់
ជាលទ្ធផល នៃការត្រួតពិនិត្យ រួមមាន ៖
– ត្រួតពិនិត្យរថយន្តធំធន់ធ្ងន់ឆ្លងកាត់ចំនួន : ៣៥គ្រឿង ។
– ត្រួតពិនិត្យរថយន្តតូចឆ្លងកាត់ចំនួន : ២៨គ្រឿង ។
– រថយន្តតទ្រុងវែងខុសលក្ខណៈបច្ចេកទេសៈ (គ្មាន) ។
– ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ៤២គ្រឿង ។
– ត្រួតពិនិត្យអាវុធជាតិផ្ទុះឆ្លងកាត់ (គ្មាន) ។
– ឃាត់ខ្លួនជនសង្ស័យចំនួន : ២ នាក់ (ប្រុស) , ម៉ូតូ ០១គ្រឿង និងគ្រឿងញៀនចំនួន ២កញ្ចប់តូច បានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីអនុវត្តនីតិវិធីបន្ត ៕






