- សន្តិសុខ សង្គម

ស្លាប់​ម្នាក់ និង​របួស​២៥​នាក់ ដោយសារ​រថយន្តក្រុង បុក​រថយន្ត​ស្ទូច នៅ​ក្រុង​ស្វាយរៀង​….

(​ស្វាយរៀង​)៖ រថយន្តស្ទូច និង​រថយន្តក្រុង​បុក​គ្នា បាន​បណ្តា​ឱ្យ​បុរស​ម្នាក់​ស្លាប់ ខណៈ​មាន​អ្នករងរបួស​ធ្ងន់ និង​ស្រាល​ចំនួន ២៥​នាក់ ត្រូវ​បញ្ជួន​ទៅ​ដល់​មន្ទីរពេទ្យ​ភ្លាមៗ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៩ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១២១-១២២ ស្ថិតក្នុង​ភូមិ​ស្វាយ សង្កាត់​ចេក ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង​។​

​នគរបាល​ក្រុង​ស្វាយរៀង បានឱ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង រវាង​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ប្រភេទ​ទេសចរណ៍ ៤៥​កៅអី ពាក់​ស្លាក​លេខ ភ្នំពេញ 3B-3883 ពណ៌​បៃតង បើកបរ​ដោយ​ឈ្មោះ ទ្រឿង ម៉ិញ​ហ័​រ ជនជាតិ​វៀតណាម អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភូ​ហ្វា ឃុំ​ភូថិ​ន ស្រុក​តាំ​ប៊ិន ខេត្ត​វិន​ឡុង (​ស្លាប់​ពេល​បញ្ជូន ដល់​មន្ទីរពេទ្យ​ខេត្ត​) និង​អ្នករួមដំណើរ​ចំនួន ២៥​នាក់​។​

​សមត្ថកិច្ច​បាន​បន្តថា ចំណែក​រថយន្ត​ស្ទូច ពណ៌​ស ពាក់​ស្លាក​លេខ ស្វាយរៀង 3A-7677 បើកបរ​ដោយ​ឈ្មោះ គង់ វន្ថា អាយុ​២៨​ឆ្នាំ មុខរបរ​បើក​បរមា​ន​ទីលំនៅ​ភូមិ​ទ​ទា សង្កាត់​ចេក ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង (​គ្មាន​របួស​)​។​

​បច្ចុប្បន្ន មធ្យោបាយ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត រីឯ​សាកសព​ប្រគល់​ជូន​គ្រួសារ​សព​ធ្វើបុណ្យ​តាម​ប្រពៃណី និង​អ្នករងរបួស​ស្រាល​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ស្វាយរៀង​៕

Leave a Reply

Your email address will not be published. Required fields are marked *