(ក្រចេះ)÷យុវយប្រុស ស្រី មួយក្រុមទៅលេងទឹក បណ្ដាលឲ្យលង់បាត់ខ្លួន អស់រយះពេលប្រហែលពីម៉ោងទើបប្រទះឃើញសាកសពស្លាប់ចំនួន២នាក់ និងសាកសពម្នាក់ទៀតរកមិនទាន់ឃើញ ។
ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១៣ ខែគុម្ភះ ឆ្នាំ២០២០ នៅចំនុចភូមិថ្មី២ ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្តក្រចេះ។
លោក ឆុង តូរ៉ាន់ អធិការនគរបាលស្រុកឆ្លូងបានឲ្យដឹងថា យុវ័យមួយក្រុមមានគ្នាចំនួន៦នាក់ ទៅលេងទឹកទន្លេមេគង្គដែលមានខ្សាច់ដុះ ហើយបណ្ដាលឲ្យលង់ទឹកទាំង៦នាក់ តែមាន៣នាក់បានជិះកង់ឡាន ទើបរួចពីផុតការលង់ទឹកស្លាប់ ហើយ៣នាក់ទៀតបានលង់ស្លាប់ តែរូហូតពេលនេះរកសាកសពម្នាក់ទៀតមិនទាន់ឃើញនៅឡើយ។
ជនរងគ្រោះទី១ មានឈ្មោះ ធិន ភក្ត្រា ភេទប្រុសអាយុ១៩ឆ្នាំរស់នៅភូមិឃុំកើតហេតុ បានស្លាប់។ ជនរងគ្រោះទី២ឈ្មោះ ឡេ ចាន់រក្សា ភេទស្រីអាយុ១៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះបានស្លាប់។ ដោយឡែកជនរងគ្រោះទី៣ឈ្មោះ ខុន ធារ៉ា ភេទស្រីអាយុ១៤ឆ្នាំ រស់នៅ ភូមិព្រែកសំរោង ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង រកសាកសពមិនទាន់ឃើញនៅឡើយ។
លោកអធិការរូបនោះបន្តទៀតថា ក្រោយពីទទួលដំណឹងភ្លាមកម្លាំងនគរបាលបានចុះទៅដល់កន្លែងកើតហេតុធ្វើការជួយរកក៍ប្រទះឃើញសាកសពចំនួន២នាក់ នគរបាលបានពិនិត្យសាកសពជនរងគ្រោះ ឃើញថាពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកត់មែន ហើយសាកសពទាំង២នាក់នោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យប្រពៃណី។






