ខេត្តកណ្តាល ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញទទួលថវិកា និងអំណោយពីសប្បុរសជននានា មន្ទីរអង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុងស្រុក លើកទី១ ក្នុងពិធីអបអរខួបលើកទី១៦២ ៨ឧសភា ២០២៥ ទិវាពិភពលោកកាកបាទក្រហម…
ព័ត៌មានថ្មីៗ
សមាជរដ្ឋសភានិងព្រឹទ្ធសភា គាំទ្រនិងកោតសរសើររាជរដ្ឋាភិបាលដែល ខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ជំរុញ អភិវឌ្ឍន៍ គាំទ្រ អាជីវកម្មក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ក្នុងការពិភាក្សាលើប្រធានស្តីពី សេដ្ឋកិច្ចក្រៅប្រព័ន្ធ អង្គសមាជរដ្ឋសភានិងព្រឹទ្ធសភា បានគាំទ្រនិងថ្លែងការកោតសរសើរចំពោះយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣ ឆ្នាំ២០២៨ ដែលដាក់ចេញដោយរាជរដ្ឋាភ្បាល ថាជាយុទ្ធសាស្ត្រដ៏ត្រឹមមត្រូវ ស្របនឹងស្ថានភាពសេដ្ឋកិច្ច និងសង្គមកម្ពុជាបច្ចុប្បន្ន និងទៅអនាគត ក្នុងរយៈពេលនៃអាណត្តិទី៧នេះ។ អង្គសមាជរដ្ឋសភានិងព្រឹទ្ធសភា បានលើកឡើងថាយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣ ឆ្នាំ២០២៨ ពិតជាស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដែលផ្តោតលើកំណើន ការងារ សមធម៌ ប្រសិទ្ធភាពនិងចីរភាព។…
ប្រជាពលរដ្ឋស្រុកអង្គស្នួល ចំនួន ៩ភូមិ ទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ជាង ៥០០០ក្បាលដី ពីមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត
ខេត្តកណ្តាល៖ ប្រជាពលរដ្ឋចំនួន ៩ភូមិ គឺភូមិត្រើយបឹង ភូមិប្របវត្ត ភូមិទួលលៀប ភូមិសល់ដី ភូមិចំការស្លែង ភូមិក្រាំងលាវ ភូមិទន្លាប់ ភូមិចំបក់ទន្សាយ ភូមិត្រពាំងរាំង ក្នុងឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៥០០០ប័ណ្ណ សម្រាប់យកទៅប្រើប្រាស់ទៅតាមតម្រូវការចាំបាច់របស់ពួកគាត់ ពីមន្ទីរដែនដីនគរូបនីយកម្ម…
រួមគ្នាផ្តល់ស្នាមញញឹមដល់កុមារកម្ពុជា!
ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា នេត្រភក្ត្រា ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញចែកកាបូប សម្ភារសិក្សា នំ បាល់ទាត់…
សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវមានការអត់ធ្មត់ តែក៏ត្រូវត្រៀមខ្លួនវាយបកគ្រប់ទម្រង់នៃការឈ្លានពាន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានស្នើឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវមានការអត់ធ្មត់ ក្នុងពេលរង់ចាំការដោះស្រាយ ពាក់ព័ន្ធបញ្ហានៅមុំ៣ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី តែក៏ត្រូវត្រៀមខ្លួនវាយបកគ្រប់ទម្រង់នៃការឈ្លានពាន។ តាមរយៈការបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុកនារាត្រីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ បានប្រកាសគាំទ្រទាំងស្រុង ក្រោយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចបវរធិបតី ហ៊ុន…
លោកវរសេនីយ៍ឯក ហុង ម៉េងហួត មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថចូលរួមស្តាប់អង្គប្រជុំ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមរយៈប្រព័ន្ធ Video conference
កំពង់ស្ពឺ ៖ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ឯក ហុង ម៉េងហួត មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថចូលរួមស្តាប់អង្គប្រជុំ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ…
សមត្ថកិច្ច ចុះ បង្ក្រាប សង្វៀន ជល់មាន់ មួយកន្លែង ឃាត់ ខ្លួន មនុស្ស បាន ១១នាក់
ខេត្តក្រចេះ ៖ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ដឹកនាំ កម្លាំង ចុះ បង្ក្រាប ទីតាំង សង្វៀនជល់មាន់ អាប៉ោង មួយកន្លែង និងបានឃាត់មនុស្សលេងល្បែងមាន់ជល់ ចំនួន ១១ នាក់ រួមទាំងម៉ូតូជាច្រើនគ្រឿង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី។ ប្រតិបត្តិការ ចុះបង្ក្រាប នេះ…
ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៣គ្រួសារ នៅស្រុកអង្គស្នួល ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល
ខេត្តកណ្ដាល៖ សៀលថ្ងៃ២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៣ ស្ថិតនៅភូមិចក…
ឯកឧត្តម នេត្រ ភក្ត្រា៖ ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈក្រសួងព័ត៌មាន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ និងប្រសិទ្ធភាព ក្នុងនាមជាស្ថាប័នគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈនៅក្រសួងព័ត៌មាន គឺជាផ្នែកមួយនៃការពង្រឹងប្រសិទ្ធភាព និងគុណភាពរបស់ក្រសួង ស្ថាប័ន ស្របទៅតាមការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ…
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និង ជួបសំណេះសំណាលជាមួយកម្មករ-និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ឧសភា ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និង សំណេះសំណាលជាមួយកម្មករ-និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតក្នុងសង្កាត់បិតត្រាង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ។…










