ព័ត៌មានថ្មីៗ

- ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ការចុះ «​បូជនីយដ្ឋាន​ចងចាំ​នៃ​កម្ពុជា​៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម​មក​ជា​មណ្ឌល​ផ្សះផ្សា​និង​សន្តិភាព​» ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក គឺជា​គំនិត​ផ្តួចផ្តើម​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​សម្តេច​តេជោ ហ៊ុន សែន​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា ការចុះ «​បូជនីយដ្ឋាន​ចងចាំ​នៃ​កម្ពុជា​៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម​មក​ជា​មណ្ឌល​ផ្សះផ្សា​និង​សន្តិភាព​» ដែល​រួមមាន អតីត​មន្ទីរឃុំឃាំង ម​-១៣ សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង និង​មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍ ជើងឯក ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក គឺជា​គំនិត​ផ្តួចផ្តើម​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី…

អានត

- ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម ឧត្តមសេនីយ៍ឯក Roy Mabagos Galido ​មេបញ្ជាការ​កងទ័ពជើងគោក​ហ្វីលីពីន ចូលជួប​សម្តែង​ការគួរសម​

នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៨ ខែកក្កដា ឆ្នាំ​២០២៥ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម ឧត្តមសេនីយ៍ឯក Roy Mabagos Galido មេបញ្ជាការ​កងទ័ពជើងគោក​ហ្វីលីពីន និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។ ​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ…

អានត

- ព័ត៌មានជាតិ

នេះ​ហើយ​គឺជា​សកម្មភាព​នៃ​ការដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ របស់​ក្រុម​ឈ្មួញ​ចេញពី​ក្នុង​តំបន់​ដែន​ចំរុះ​សត្វ​ព្រៃភ្នំ ក្រុម​ការបើក​សញ្ញា​ភ្លើង​ភ្ញៀវ​យ៉ាង​ពេញទំហឹង​ពី​អស់លោក​មន្ត្រី​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ចេញផ្សាយ​.១២.០៧.២០២៥

ខេត្ត​កំពង់ស្ពឺ​  ÷ បើ​យោង​តាម​ប្រភព​ច្បាស់ការ​បានបញ្ជាក់​មក​ថា​មាន​ការកាប់បំផ្លាញ និង​ដឹកជញ្ជូន​ព្រៃឈើ​ដោយ​រថយន្ត​កែច្នៃ​ផង ដោយ​រថយន្ត​ប្រភេទ​មួយ​ចំនួន​ផ្សេងៗ​ទៀតផង គឺ​ឧក្រិដ្ឋជន​ព្រៃឈើ​បាន​ដឹក​ឆ្លងដែន​ពី​ទីតាំង​ជម្រក​សត្វ​ព្រៃឈើ​ភ្នំ​ឱ​រ៉ាល់​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ ជញ្ជូន​ចូលទៅ​ស្តុក​ក្នុង​ទីតាំង​ផ្ទះ​ពលរដ្ឋ​មួយចំនួន ឬ​មាន​រថយន្ត​ខ្លះ​ឆ្ពោះ​ចូល​ក្នុង​ទីតាំង​មួយចំនួន​ទៀត​នៅ​ខេត្ត​កំពង់ស្ពឺ តែ​ម្ដង​ក៏​មាន​។​ ​ជា​ការពិត​ទិដ្ឋភាព​រូបភាព​មួយចំនួន​ដែល​សូមបញ្ជាក់​ថា​គឺជា​សកម្មភាព​ជាក់ស្ដែង​ដែល​ឈ្មួញ​ដោយ​ច្បាប់​ចាត់ទុកថា​ជា​ឧក្រិដ្ឋជន​ព្រៃឈើ​បាន​ធ្វើ​ការដឹកជញ្ជូន​ពី​ចំណុច​ទីតាំង​ខាងលើ​នេះ​ពិត​ប្រាកដ​ដោយ​បង្ហាញ​អំពី​(GPS)​ដែល​បាន​ស្ដែង​មក​រួម​ជាមួយ​ទិដ្ឋភាព​នៃ​រូបភាព​មួយចំនួន ថា​គឺជា​ការដឹក​ជញ្ជូន​នៅ​ពេល​ថ្ងៃ ឬ​ពេល​រាត្រី ជា​ភស្ត្តតាង​ស្រាប់​នាយប់​ថ្ងៃទី ០៦ ខែកក្កដា និង​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៥…

អានត

- ព័ត៌មានជាតិ

ពិធី​បិទ​ផ្សាយ​ជា​សារ​ធា​រណៈ​នូវ​ឯកសារ នៃ​ការវិនិច្ឆ័យ លើ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ចំនួន​១៩​ភូមិ ក្នុង ស្រុក​អង្គស្នួល​

​ខេត្ត​កណ្តាល​៖ ប័ណ្ណកម្មសិទ្ធិ គឺ​មាន​ផលប្រយោជន៍​ជាច្រើន​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ដូច​ជា​ធានា​នូវ​សិទ្ធិ​របស់​បងប្អូន​ក្នុ​ក្នុងការ​ធ្វើ​ជា​ម្ចាស់ ឬ​ការកាន់កាប់​ដីធ្លី អាច​យក​ទៅ​ប្រើប្រាស់​ជា​របស់​ធានា​នៃ​ការខ្ចីប្រាក់ ជា​ឯកសារ​សំអាង​នៅពេល​មាន​ជម្លោះ​ដីធ្លី ធ្វើអោយ​កាន់តែ​ប្រសើរ​ចំពោះ​ការផ្ទេរ​អចលនវត្ថុ និង​អាច​បង្កើន​តម្លៃ​ដី​កាន់តែ​បាន​ថ្លៃ ព្រោះ​ទីផ្សារ​ដី​ប្រកប​ដោយ​ទំនុកចិត្ត ឯកឧត្តម ប៊ុន ផេង អភិបាលរង​ខេត្ត​កណ្តាល បាន​មានប្រសាសន៍​បែបនេះ​ក្នុង​ពិធី​បិទ​ផ្សាយ​ជា​សារ​ធា​រណៈ​នូវ​ឯកសារ នៃ​ការវិនិច្ឆ័យ លើ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ នា​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២៥…

អានត

- ព័ត៌មានជាតិ

​កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព​

ថ្ងៃនេះ ទី​១៥ មិថុនា ឆ្នាំ​២០២៥ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​លិខិត​ជា​ផ្លូវការ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដើម្បី​ជួយ​ស្វែងរក​ដំណោះស្រាយ​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​វិវាទ​ព្រំដែន​នៅ​តំបន់​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី​។ ​គាប់​ជួន​ផងដែរ កាលពី ៦៣​ឆ្នាំមុន នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២ គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) បាន​សម្រេច​ឲ្យ​កម្ពុជា​ឈ្នះ​លើ​រឿងក្តី​ប្រាសាទ​ព្រះវិហារ​។ ​ទោះបីជា​ព្រឹត្តិការណ៍​ទាំងពីរ​នេះ​កើតឡើង…

អានត

- ព័ត៌មានជាតិ

អ្នក​ហ៊ាន​ស្បែក​ដាច អ្នកខ្លាច​ស្បែក​ស្វិត​!​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ជាប់​ពាក់ព័ន្ធ​ករណី​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​

កំពង់ស្ពឺ​,​ដោយ​អនុវត្ត​តាម​បទបញ្ជា និង​មាន​ការចង្អុលបង្ហាញ​ពី លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ ​កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៥ នា​វេលា​ម៉ោង​២០:៣០​នាទី កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន បាន​ចេញ​ល្បាត តាម​បណ្តា​យ​ផ្លូវ​លេខ​១០៥A ដល់​ចំនុច​ផ្លូវ​ខាងលិច​របង​សាលា​ខត្ត​កំពង់ស្ពឺ បាន​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ករណី​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់ ស្ថិតនៅ​ភូមិ​ទួល​គក សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន…

អានត

- ព័ត៌មានជាតិ

ពិធី​ប្រកាស​ទទួលស្គាល់​សមាសភាព របស់​គណៈកម្មការ​សាខាសមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត​កណ្តាល

ខេត្ត​កណ្តាល​៖ ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៥ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​សមាសភាព របស់​គណៈកម្មការ​សាខា​សមាគមនារី កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត​កណ្តាល​។ ​មានប្រសាសន៍​ក្នុង​ពិធី​នោះ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល…

អានត

- ព័ត៌មានជាតិ

​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការបំពេញ​ទិន្នន័យ ពាក់ព័ន្ធ​នឹង​ព័ត៌មាន​របស់​មន្ត្រី​ភូមិ​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​កូបូ​(KοΒο Toolbox)

ខេត្ត​កណ្តាល​៖ នា​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២៥ ឯកឧត្តម ប្រាក់ សា​រ៉ា​ត អភិបាលរង​ខេត្ត​កណ្តាល បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្តីពីវ​គ្គ​បណ្តុះបណ្តាល​ការបំពេ​ញ​ទិន្នន័យ ពាក់ព័ន្ធ​នឹង​ព័ត៌មាន​របស់​មន្ត្រី​ភូមិ​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​កូបូ​(KοΒο Toolbox) ដែល​រៀបចំឡើង​ដោយ​ក្រសួង​មហាផ្ទៃ នាពេលនេះ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោកនាយក​ទីចាត់ការ​ផែនការ និង​វិនិយោគ​សាលាខេត្ត ព្រម​ទាំង​ឃុំ សង្កាត់ នៃ​រដ្ឋបាល​ក្រុង​ស្រុក​ទាំង​១៣ និង…

អានត

- ព័ត៌មានជាតិ

ពិធី​ប្រកាស​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ នៃ​ការវិនិច្ឆ័យ ប្លង់​សុរិយោដី ក្នុង​ឃុំ​ចំនួន​៥ ស្មើនឹង​១៨​ភូមិ​ក្នុង​ស្រុក​ពញាឮ​

ខេត្ត​កណ្តាល​៖​ឯកឧត្តម ប៊ុន ផេង អភិបាលរង​ខេត្ត​កណ្តាល នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២៥​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ផ្សាយ​ជា​សាធារណៈ នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ លើ​ការចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដែល​រៀបចំ​ដោយ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត​កណ្តាល ដែល​មាន​ចំនួន ១៨​ភូមិ រួមមាន​៖​ភូមិ​ស្វាយ ឃុំ​ឈ្វាំង ភូមិ​ថ្មី ភូមិ​ព្រៃ​សុ​ពណ៌…

អានត

- ព័ត៌មានជាតិ

វេទិកា​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួយ​ដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ច្បាប់​ស្តីពី​ការទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ច​ការពារ​ជនរងគ្រោះ និង​ផលប៉ះពាល់​នៃ​ការធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន​

ខេត្ត​កណ្តាល​៖ ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៥ រដ្ឋបាល​ខេត្ត​កណ្តាល​បាន​រៀបចំ​វេទិកា​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ច្បាប់​ស្តីពី​ការទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ច​ការពារ​ជនរងគ្រោះ និង​ផលប៉ះពាល់​នៃ​ការធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន ក្រោម​អធិបតីភាព​លោកជំទាវ ស្រ៊ុន ស្រី​នាង អភិបាលរង នៃ​គណៈ​អភិបាល​ខេត្ក​ណ្តា​ល និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គ​.​ខ​.​ប​.​ជ តំណាង​ឯកឧត្តម គួច ចំរើន អភិបាល…

អានត