ព័ត៌មានថ្មី

- ព័ត៌មានជាតិ

មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​មណ្ឌលគិរី បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្ដីពី​នីតិវិធី​បច្ចេកទេស​នៃ​ការរៀបចំ​គម្រោង​ថវិកា​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២៣

​មណ្ឌលគិរី ÷ នៅ​ព្រឹក​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ​២០២២ មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​មណ្ឌលគិរី បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​នីតិវិធី​បច្ចេកទេស​នៃ​ការរៀបចំ​គម្រោង​ថវិកា​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២៣ ដឹកនាំ​កិច្ចប្រជុំ​ដោយ​លោក ប៉េង សម្បត្តិ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក រឿង ផៃ​រិទ្ធិ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត ប្រតិភូ​អគ្គនាយកដ្ឋាន​ហិរញ្ញវត្ថុ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក លោកស្រី…

អានត

- ព័ត៌មានជាតិ

រថយន្ត​វេ​អង័ យី​ឌុប​ខ្នាត​យក្ស​ដឹកឈើ​ខុសច្បាប់​មួយ​គ្រឿង​ត្រូវបាន​ជាប់អន្ទាក់​សមត្ថ​កិច្ខ​ទាំង​ព្រឹក​តែម្តង​

រតនគិរី : មាន​រថយន្ត​វេ​អ័ង្កយី​ឌុប​ខ្នា​ត​យក្ស​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3B.8636 ដឹកឈើ​ប្រភេទ​លេខ​១ លេខ​២​ពេញ​ណែន​មួយ​រថយន្ត​ដោយ​គ្នាន​ច្បាប់​អនុញ្ញាត​លោត​ឆត្រ័​ត្រូវ​ជាប់អន្ទាក់​សមត្ថ​កិច្ច ខេត្ត​រតនគិរី​! នៅវេលា​ម៉ោង​៧.៣៥​នាទី​ថ្ងៃ​ទី​១៨ ខែ​កក្ត​ដា ឆ្នាំ​២០២២​។​នៅត្រង់​ចំ ណុ​ច វាល​ឆ្កែ​ហត់ ភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ​។​ ​បើ​តាម​ប្រភពព៌ត៍មាន​ដែល​ទទួលបាន​ពី​កន្លែ​ង​កើតហេតុ​បាន​អោយដឹង​ថា រថយន្ត​នេះ​ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់​ចេញមក​ពី ឃុំ​ស្រែគរ…

អានត

- ព័ត៌មានជាតិ, សន្តិសុខ សង្គម

នគរបាល​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ធាក់​កាប់​ប្លន់​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ បាន​មួយ​ចំនួន​

​កណ្តាល ៖ នៅ​ថ្ងៃ​អាទិត្យ ៤​រោច ខែ​អាសាឍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​កក្ដ​ដា ឆ្នាំ​២០២២ នគរបាល​ស្រុក​កៀនស្វាយ ចាប់​ឃាត់ខ្លួន​បាន​ក្រុមចោរ ធ្វើ​សកម្មភាព (​កាប់​យក​ម៉ូតូ​-​លួច​សកម្ម​)​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ កើតហេតុ​ថ្ងៃទី​១៦ ខែ​កក្ត​ដា​ឆ្នាំ​២០២២​វេលា​ម៉ោង ០១​និង​៤៥​នាទី ត្រង់​ចំណុច​ផ្លូវ​ជាតិ​លេខ​១ ភូមិ​ខ្សុំ…

អានត

- ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្តម អ៊ឹង គៀត ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ

​នៅ​រសៀល​ថ្ងៃ​ទី​១៤​កក្កដា សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្តម អ៊ឹង គៀត ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ទទួលមរណភាព​កាលពី​វេលា​ម៉ោង ១១​និង​៥០​នាទី ថ្ងៃ​១៥​កើត ខែ​អាសាឍ ឆ្នាំ​ខាល ចត្វា​ស័ក ពុទ្ធ​សករាជ​២៥៦៦…

អានត

- ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព បិទ​សន្និបាត​បូកសរុប​ការងារ​វិស័យ​ទេសចរណ៍​

(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព បិទ​សន្និបាត​បូកសរុប​ការងារ​វិស័យ​ទេសចរណ៍ ដែល​រៀបចំឡើង​ដោយ​ក្រសួង​ទេសចរណ៍ និង​ប្រតិបត្តិ​ករ​ទេសចរណ៍ នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២២​នេះ ពិធី​នេះ​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ​សុខា​។​ ​ក្នុង​ឱកាស​នេះ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​សុន្ទរកថា​រយៈពេល​ប្រមាណ​ជាង​៣០​នាទី​, ​ ខាងក្រោម​ជា​ខ្លឹមសារ​ទាំងស្រុង ៖…

អានត

- ព័ត៌មានជាតិ

ទឹក​បាន​ហូរ​កាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំនុច​គីឡូ​ម៉ែ​តលេខ ​១១៦ ​ទៅ​ ១១៧ ​ឯកឧត្តមអភិបាលខេត្ត​កំពង់ស្ពឺ ប្រកាស​សូមឱ្យ​អ្នកធ្វើដំណើរ​ឆ្លងកាត់ ផ្លូវជាតិ​លេខ​៤ សូមមេត្តា​បង្វែរ​ទិស​តាម​ផ្លូវជាតិ​លេខ​ ៣ ​វិញ

​ខេត្ត​កំពង់ស្ពឺ​៖ ​ឯកឧត្តម វ៉ី សំណាង អភិបាល​នៃ​គណ​អភិបាលខេត្ត​កំពង់ស្ពឺ សូម​ជូនដំណឹង​ដល់​ពុក​ម៉ែ​មាមីង​បងប្អូន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា ក៏ដូចជា​សាធារណជន​ទាំងអស់​មេត្តា​ជ្រាប​ថា​ក្នុង​ខណៈ​នេះ​ទឹក​បាន​ហូរ​កាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំនុច​គីឡូ​ម៉ែ​តលេខ ​១១៦ ​ទៅ​ ១១៧ សូម​ពុក​ម៉ែ​មាមីង​បងប្អូន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា…

អានត

- ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​ប្រតិភូ​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម មុន​ចេញទៅ​ប្រកួត​នៅ​ឥណ្ឌូនេស៊ី​

​នៅ​ព្រឹក ថ្ងៃ​ពុធ ៨​កើត ខែ​អាសាឍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល ក៏ដូចជា​ផ្តល់នូវ​ដំបូន្មាន​មួយចំនួន​ជូន​ដល់​ប្រតិភូ​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម មុន​នឹង​ពួកគេ​ចេញ​ទៅ​ប្រកួត​កីឡា​ពិការ​អាស៊ាន…

អានត

- ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតអោយឡានចង្កូតស្ដាំ អាចបង់ពន្ធដោយមិនចាំបាច់កែចង្កូត

​នៅ​ព្រឹក​ថ្ងៃទី​០៦ កក្កដា នេះ ក្នុង​ពិធី​សំណេះសំណាល ជាមួយ​គណៈប្រតិភូ​កីឡា អាស៊ាន​ប៉ា​រ៉ា​ហ្គេម (ASEAN Para Games) សម្ដេច​តេជោ នាយករដ្ឋមន្ត្រី បាន​យល់ព្រម​តាម​សំណូមពរ​ប្រជាពលរដ្ឋ អនុញ្ញាត​អោយ​រថយន្ត​ចង្កូត​ស្ដាំ អាច​បង់ពន្ធ ដោយ​មិន​ចាំបាច់​ប្ដូរ​ចង្កូត ដូច្នេះ អ្នក​មិន​បាន​មក​បង់ពន្ធ ត្រូវ​មក​បង់ពន្ធ អ្នក​ដែល​បាន​កក់​ប្រាក់​ពន្ធ ត្រូវ​ទៅ​បង្គ្រប់​ប្រាក់​បង់ពន្ធ…

អានត

- ព័ត៌មានជាតិ

ក្រសួង​ទេសចរណ៍ រៀបចំ​ពិធី​ផ្សព្វផ្សាយ​សមាសភាព​គណៈ​កម្មា​ធិ​ការដឹកនាំ​អនុវត្ត​ផែនការមេអ​ភិ​វឌ្ឍវិ​ស័យ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី (២០២១-២០៣៥)

មណ្ឌលគិរី ÷ នៅ​ព្រឹក​ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២២ ក្រសួង​ទេសចរណ៍​និង​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី បាន​រៀបចំ​ពិធី​ផ្សព្វផ្សាយ​សមាសភាព​គណៈ​កម្មា​ធិ​ការដឹកនាំ​ការអនុវ​ត្ត​ផែនការមេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី អម​ជាមួយ​នឹង​ការប្រកាស​ផែនការ​សកម្មភាព​នៃ​ផែនការមេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី ២០២១-២០៣៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម…

អានត

- ព័ត៌មានជាតិ

អាជ្ញាធរ​ស្រុក​អង្គស្នួល​ធ្វើ​កំណត់ហេតុ​ផ្អាក​សកម្មភាព​ការដ្ឋាន​ចំនួន​៤ ឲ្យ​ឈប់​ដឹក​ខ្សាច់ និង​ដី​ចេញ​ជា​បណ្តោះអាសន្ន ចាប់ពី​វេលា​ម៉ោង ១២ នា​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២២ រហូត​មាន​ការសម្រេច​ជាថ្មី

ខេត្ត​កណ្តាល​: នៅ​ថ្ងៃ​ទី​៣០​ខែ​មិថុនា​ឆ្នាំ​២០២២​ដោយ​មាន​ការ​អង្អុល​បង្ហាញ​អំពី លោក ខុន សេរី​រដ្ឋា អភិបាល​នៃ​គណៈ​អភិបាលស្រុក​អង្គស្នួល​បាន​ចាត់តាំង​អោយ​លោក សុិន សុ​វី ប្រធាន​រដ្ផបាល​ស្រុក​អង្គស្នួល​ដឹកនាំ​ក្រុម​ការងារ​ចុះ​ត្រួតពិនិត្យ​កំណាត់​ផ្លូវ​ខូចខាត​នៅក្នុង​មូលដ្ផាន​ឃុំ​ព្រៃពួច​និង​ឃុំ​លំហាច ។ ​ទីតាំង​ដែល​ត្រូវ​ចុះ​ត្រួតពិនិត្យ​រួម​មាន​÷ ១.​រណ្តៅ និង​ការដ្ឋាន​ខ្សាច់​មាន​ចំនួន ០៤ រួមមាន​៖ -​រណ្តៅ លោក ផុន ឈុន​ណា​ង (​ភូមិ​អូរ​កំបុត…

អានត