ព័ត៌មានថ្មី

- ព័ត៌មានជាតិ

​ឯកឧត្តម ងី ច័ន្ទ្រផ​ល បាន​ណែនាំ​ដល់​មន្ត្រី និង​សមត្ថកិច្ច​នៅ​ខេត្ត​មណ្ឌលគិរី ត្រូវ​ពង្រឹង​កិច្ចសហការ​គ្នា ក្នុង​ការបង្ការ​ទប់ស្កាត់​បទល្មើស​នានា និង​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ ឲ្យមាន​តម្លាភាព និង​ប្រកបដោយ​ប្រសិទ្ធភាព​

មណ្ឌលគិរី​៖ ឯកឧត្តម ងី ច័ន្ទ្រផ​ល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​មណ្ឌលគិរី បាន​មានប្រសាសន៍ ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ របស់​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី ដោយ​មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួមទាំង ឯកឧត្តម…

អានត

- ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​ក្រចេះ បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០២២

នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៧​រោច ខែ​ផល្គុន ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២២ រដ្ឋបាល​ខេត្ត​ក្រចេះ បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ប្រចាំឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​បន្ត ឆ្នាំ ២០២២ ក្រោម​អធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ…

អានត

- ព័ត៌មានជាតិ

​ពិធី​ប្រកាស​ផ្សព្វផ្សាយ និង​ដាក់ឱ្យ​អនុវត្ត​ជា​ផ្លូវការ កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ តំណាក់កាល​ទី​២

​ព្រឹក​ថ្ងៃ​ចន្ទ ៤​រោច ខែ​ផល្គុន ខែ​ផល្គុន ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២២ ឯកឧត្តម ហឿ ស៊ី​យ៉ែម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញ​ចូលរួម​ពិធី​ប្រកាស​ផ្សព្វផ្សាយ និង​ដាក់ឱ្យ​អនុវត្ត​ជា​ផ្លូវការ…

អានត

- ព័ត៌មានជាតិ

ពិធី​កាត់​ស្រះ​សីមា សាងសង់​សាលា​ឆាន់ និង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ខ្លោងទ្វារ របង​វត្ត និង​សមិទ្ធផល​នានា ក្នុង​វត្ត​ឧត្តម​សាមគ្គី នៅ​ស្រុក​មុខកំពូល​

​ខេត្ត​កណ្ដាល​៖ ឯកឧត្តម​បណ្ឌិត ស៊ា​ង ប៊ុន​លាង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង ជា​ទីប្រឹក្សា​ផ្ទាល់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ អគ្គ​មហា​ឧបាសិកា ហ៊ុន ប៊ុនធឿន រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អំពាវនាវ​ដល់​ព្រះសង្ឃ និង​ប្រជា​ពុទ្ធបរិស័ទ…

អានត

- ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ​

នៅ​ថ្ងៃ​ចន្ទ ៤​រោច ខែ​ផល្គុន ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម វ៉ាង វិន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា…

អានត

- ព័ត៌មានជាតិ

​ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​កណ្តាល បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ យុវជន យុវនារី និង​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ប្រកាស​បញ្ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ល្វាឯម ខេត្ត​កណ្តាល​

​នា​ព្រឹក​ថ្ងៃ​សៅរ៍ ២​រោច ខែ​ផល្គុន ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កណ្តាល បាន​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ យុវជន យុវនារី និង​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ល្វាឯម ដែល​ត្រូវ​ប្រកាស​បញ្ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រកាស​កែសម្រួល​ភារកិច្ច និង​តែងតាំង​មន្ត្រី​ក្រុមការងារ​ចលនា​យុវជន​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​ល្វាឯម…

អានត

- ព័ត៌មានជាតិ

លោកជំទាវ​កត្តិ​សង្គហ​បណ្ឌឹត​ម៉ែន សំអន ឧបនា​យ​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​-​ព្រឹទ្ធសភា​នឹង​អធិការកិច្ច បាន​អញ្ជើញ​ចូល​ទៅ​ថ្វាយបង្គំ​ព្រះ​មហាថេរ​បញ្ញា​នោ សំ បុណ្យ​សាន្ត ដែល​បាន​សុគត កាលពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ​ឆ្នាំ​២០២០ កន្លងទៅ​

​កំពង់ឆ្នាំង​ ៖ ​នៅ​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០២២ ឯកឧត្ដម ស៊ុន សុ​វណ្ណា​រឹទ្ធិ អភិបាល​នៃ​គណ​:​អភិបាល ខេត្ត​កំពង់​ឆ្នាំ​និង​លោកជំទាវ​បាន​អញ្ជើញ​ចូលរួម​ជាមួយ​លោកជំទាវ កែ ច័ន្ទ​មុនី អ្នកតំណាងរាស្ត្រ​មណ្ឌល ខេត្ត​កំពង់ឆ្នាំង បាន​អមដំណើរ​លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច…

អានត

- ព័ត៌មានជាតិ

អភិបាលខេត្ត​ស្វាយរៀង អញ្ជើ​ញ​ចូលរួម​ក្នុង​ពិធី​ចែក​អង្ករ​ជំនួយ​សង្គ្រោះ​បន្ទាន់​ជូន​ដល់​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូវី​ដ​-១៩ ចំនួន ១០០​គ្រួសារ នៅ​ក្រុង​បាវិត​

នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៩ ខែ​មីនា ឆ្នាំ​២០២២​នេះ ឯកឧត្ដម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជេី​ញ​ចូលរួម​ក្នុង​ពិធី​ចែក​អង្ករ​ជំនួយ​សង្គ្រោះ​បន្ទាន់​ជូន​ដល់​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូវី​ដ​-១៩ ចំនួន ១០០​គ្រួសារ នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ក្រោម​អធិបតីភាព…

អានត

- ព័ត៌មានជាតិ

គ្រឿងញៀន​ជាង​២០​គីឡូក្រាម ត្រូវ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បង្ក្រាប​បាន​ពេល​ចុះ​ត្រួតពិនិត្យ​រថយន្ដ​អត់​ពន្ធ នៅ​ខេត្ត​ព្រៃវែង

(​ព្រៃវែង​)៖ អនុវត្តតាម​បទបញ្ជា​របស់​លោក​បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​ក្រោម​ការដឹកនាំ​របស់​លោក អគ្គនាយករង កើត សុទ្ធា​រ៉ា លើ​ចំណាត់ការ​ចំពោះ​រថយន្ត​គ្មាន​ពន្ធ ដែល​មាន​ស្រាប់​នៅក្នុង​ស្រុក នា​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២២ នៅ​ភូមិ​ឡឹ​ក ឃុំ​រំចេក ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង​,…

អានត

- ព័ត៌មានជាតិ

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ អញ្ជើញ​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សំណេះសំណាល និង​ផ្តល់​អនុសាសន៍​ណែនាំ​ផ្តាំផ្ញើ​ដល់​អតីត​សិស្ស​ក្រឡាបញ្ជី​ជំនាន់​ទី​៧ នៃ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ​

​នា​ព្រឹក ថ្ងៃ​ពុធ ១៤ កើត ខែ​ផល្គុន ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២២, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​សំណេះសំណាល និង​ផ្តល់​អនុសាសន៍​ណែនាំ​ផ្តាំផ្ញើ​ដល់​អតីត​សិស្ស​ក្រឡាបញ្ជី​ជំនាន់​ទី​៧ នៃ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ…

អានត