ព័ត៌មានថ្មី

- ព័ត៌មានជាតិ

តើ​វា​ជា​កំហុស​របស់​អាជ្ញាធរ​គ្មាន​ឆន្ទៈ ឬ​ក៏​វា​ជា​កំហុស​របស់​អាជីវករ​លក់ដូរ​ក្នុង​ការ​ជែង​គ្នា​រំកិល​រុលទៅមុខ​លើ​ចំណី​ផ្លូង​សាធារណៈ​…?

រតនគិរី​÷ ដោយ​មាន​ការ​រអ៊ូរទាំ​ពី​សំណាក់​ប្រជាពលរដ្ឋ មន្ត្រីរាជការ នឹង​មជ្ឈដ្ឋាន​ក្នុង​ខេត្ត​រតនគិរី រួម​នឹង​បណ្តា​ភ្ញៀវ​ទេ​ចរណ៍​ជាតិ​នានា តែងតែ​បាន​លើកឡើង អំពី​បញ្ហា​ការអនុញ្ញាតិ​អោយ​មាន​ការ​ដាក់​តាំង​លក់ទំនិញ​នានា ដោយ​ខ្វះ​សណ្តាប់ធ្នាប់​មកលើ​ដងផ្លូវ​សាធារណៈ លើ​កំណាត់​ផ្លូវ​ប្រហែលជា​១០០​ម៉ែត្រ ស្ថិតនៅ​ត្រង់​ចំណុច​ផ្លូវ​ចូល​មុខ​ផ្សារ​ក្រុង​បាន​លុង សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី ។ ​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ មន្ត្រីរាជការ រួម​នឹង​អ្នក​ទេ​ចរណ៍​ដែល​បាន​មក​ធ្វើ​ទេសចរណ៍​កំសាន្ត​ក្នុង​ខេត្ត​រតនគិរី តែងតែ​មាន​ការលើក​សរសើ​រ​មិន​ដាច់​ពី​មាត់ ពី​ការកែប្រែ​មុខមាត់​ថ្មី នៃ​សោភ័ណ្ឌភាព​ទីរួមក្រុង​បាន​លុង…

អានត

- ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការរង​នៃ​កង​យុទ្ធ​ពល​ខេ​មរះ​ភូមិ​ន និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​អញ្ជើញ​ជា អធិបតេយ្យ​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សំ​ម្ភោ​ទ​នៃ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​សមិទ្ធផល ក្នុង​សាលា​នាយទាហាន​សកម្ម

(​កំពង់ស្ពឺ​)៖ ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ក្នុងឱកាស​អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ សមិទ្ធផល​នានា​ក្នុង​សាលា​នាយទាហាន​សកម្ម ខេត្ត​កំពង់ស្ពឺ បាន​លើកឡើង​ថា អាជីព​ជា​យោធិន ជា​អាជីព​ដ៏​ថ្លៃថ្នូរ និង​ជា​អាជីព​ដែល​មាន​ការបូជា​លះបង់​ខ្ពស់បំផុត សម្រាប់​បុព្វហេតុ​ជាតិ មាតុភូមិ ជា​ពិសេស​ការពារ​បូរណភាព​ទឹកដី និង​សុខសន្តិភាព​ជូន​ប្រជាជន​យើង​។​ ​ឯកឧត្តម ឧត្តមសេនីយ៍ឯក…

អានត

- ព័ត៌មានជាតិ

​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​បាក់​ច្រាំង​ព្រែក​ចំនួន ០៦ គ្រួសារ នៅ​ក្រុង​តាខ្មៅ ទទួល​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្តាល​

​ខេត្ត​កណ្តាល ​៖​ ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល និង​ជា​អភិបាលខេត្ត​កណ្ដាល បាន​ចាត់តាំង​ប្រតិភូ​សាខា​ដឹកនាំ​លោក ទៀង សុគន្ធ នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ទទួល​រងគ្រោះ​បាក់​ច្រាំង​ព្រែក​ចំនួន ០៦ គ្រួសារ នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​…

អានត

- ព័ត៌មានជាតិ

​សម្ដេច​ក្រឡាហោម ស ខេង អនុញ្ញាឱ្យ​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា របស់​អង្គការសហប្រជាជាតិ ជួបពិភាក្សា​ការងារ តាម​ប្រព័ន្ធ​វីដេអូ​សន្និសីទ​

​នា​រសៀល​ថ្ងៃ​អង្គារ ទី​១៥ ខែ​មីនា ឆ្នាំ​២០២២ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានអនុញ្ញាត​ឱ្យ លោក​សាស្ត្រាចារ្យ វិ​ទិត មុន​តា​ប៊​ន (Mr. Vitit Muntarbhorn) អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា របស់​អង្គការសហប្រជាជាតិ និង​សហការី ជួបពិភាក្សា​ការងារ…

អានត

- ព័ត៌មានជាតិ

​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ ២០២១ និង លើក​ទិសដៅ​ការងារ​ឆ្នាំ ២០២២ របស់​រដ្ឋបាល​ខេត្ត​កណ្តាល​

ខេត្ត​កណ្ដាល​៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កណ្ដាល ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន បាន​ជំរុញ​ដល់​រដ្ឋបាល​ខេត្ត​កណ្ដាល ក្រុង​-​ស្រុក ខិតខំ​សម្របសម្រួល និង ពង្រឹង​ការផ្តល់សេវា​តាម​អង្គភាព​ច្រកចេញចូល តែ​មួយ​នៅ​សាលាខេត្ត ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ​។​ ​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច…

អានត

- ព័ត៌មានជាតិ, រាយការណ៍ពិសេស

តើ​លោក​ផល្លី​មានអំណាច​ខ្លាំង​ប៉ុណ្ណា ទើប​ហ៊ាន​បើក​ល្បែង​សង្វៀន​បញ្ជល់មាន់​បាន​យ៉ាង​រលូន​នៅ​ស្រុក​ព្រែក​ប្រសព្វ​ខេត្តក្រចេះ​!

ខេត្ត​ក្រចេះ ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ទឹកដី​ខេត្តក្រចេះ​មាន​ការងើងឆ្ងល់​យ៉ាង​ខ្លះ​ថា​ហេតុអ្វី​បានជា​លោក​ផល្លី​បុណ្យ​រិទ្ធី​ដល់​ថ្នាក់​ណា​ទើប​បានជា​លោក​នេះ​បើក​សង្វៀន​បញ្ជល់មាន​បាន​យ៉ាង​រលូន​ហ៊ាន​ធ្វើ​ផ្ទុយ​ពី​អនុ​សាស្ត្រ​របស់​រាជរដ្ឋាភិបាល​ដែល​ខំ​ទប់ស្កាត់​ល្បែង​សុីសង​ដែលនាំឱ្យ​កើតមានឡើង​នៅ​អំពើរចោរកម្ម​កាប្រើរប្រាស់​អំពើរហិង្សា​រ​នៅក្នុង​ក្រុម​គ្រួសា​របង្ក​ភាព​អា​ណាប​តេ​យ្យ​ក្នុង​សង្គមក៏​ដូចជា​ហ៊ាន​ល្មើស​និង​បំរាម​របស់​រាជរដ្ឋាភិបាល​៣​កុំ​៣​ការពារ​និង​ហាម​ការជួបជុំ​ដែល​បង្ក​ឱ្យ​រីក​រៀលដាល​នៅ​ការឆ្លង​ជំងឺ​កូវិត​១៩​ដែល​សង្គម​ជាតិ​កំពុង​រិះរក​វិធី​ដើម្បី​ទប់ស្កាត់​ក្នុង​ការឆ្លង​យ៉ាង​គុំហ៊ុក​សព្វថ្ងៃនេះ​។​ ​តើ​វង់ល្បែង​ដែល​លោក​ផល្លី​បើ​កលែង​យ៉ាង​គគ្រឹកគគ្រេង​នៅក្នុង​ទឹកដី​ស្រុក​ព្រែក​ប្រសព្វ​នេះ​បាន​ជ្រៀប​ដល់​ឯកឧត្តម​អភិបាល​ខេត្ត​ក្រចេះ​ដែរឬទេ​? ​បើ​តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​មក​អង្គភាព​សារព័ត៌មាន​យើង​ឱ្យដឹងថា មិន​ខ្វះ​ទេ​អ្នក​ដែល​រាយ​ការណ៏​ជូន​លោក​ម៉ក់​ប្រុស​មេ​ប៉េអឹម​ស្រុក​ព្រែក​ប្រសព្វ​រាប់​មិន​អស់​ទេ​តែ​ដូច​ពាក្យចាស់​លោក​ថា​កោ​កៗ​សឹក​តែ​ត្រដោក​ឆ្អែត​តែ​ពោះ​ក្របី​នោះ​។​ ​ទាក់ទិន​ទៅ​និង​បញ្ហា​ខាងលើ​នេះ​ប្រភព​ព័ត៌មាន​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បន្ត​ប្រាប់​អ្នកយកព័ត៌មាន​យើង​ឱ្យ​ដឹង​ថែម​ទៀត​ថា លោក​ផល្លី​នេះ​បាន​ទំនាក់ទំនង​ជាមួយ​និង​សមត្ថកិច្ច​គ្រប់​ជំនាញ​អស់​ហើយ​ទើប​គេ​ហ៊ាន​បើក​លែង​ល្បែង​ផ្ទាល់​បញ្ជាល់មាន់​និង​អាប៉ោង​ដោយ​គ្មាន​ខ្លាច​ញញើត​អ្នកណា​នោះ នេះ​បើសិនជា​ដូច​សេចក្តី​រាយ​ការណ៏ប្រាប់​ដូច្នេះ​មែន​នោះ តើ​ឯណា​ទៅ​គោលនិយោបាយ​ភូមិ​ឃុំ​មាន​សុវត្តិភាព​នោះ សូម​ឯកឧត្តម​អភិបាល​ខេត្ត​ក្រចេះ​មេត្តា​ដាក់បទបញ្ជា​មក​មន្ត្រី​ថ្នាក់ក្រោម​របស់​ឯកឧត្តម​ចុះ​មក​មើល​ទីតាំង​សង្វៀន​បញ្ជល់មាន់​និង​អាប៉ោង​ដ៏​ធំ​របស់​លោក​ផល្លី​នេះ​ផង​ក្នុង​នាម​ឯកឧត្តម​ជា​គណ​:​អភិបាល​ខេត្ត​ក្រចេះ​នេះ​ទាំងមូល នេះ​ជា​ការទទូច​ស្នើរ​សុំ​របស់​ប្រជាពលរដ្ឋ​ទាំងមូល​នៅក្នុង​ខេត្ត​ក្រចេះ​។​ ​អង្គភាព​យើងខ្ញុំ​មិន​មាន​ចេតនា​ណាមួយ​ក្នុងការ​រិះ​គុន​ជា​ន់​ពន្លីក​មន្ត្រី​ស្ថាប័ណ្ណ​ណាមួយ​ឡើយ​គឺ​រិះ​គុន​ក្នុង​ការស្ថាបនា​ស្របតាម​ច្បាប់​របប​នៃ​សារព័ត៌មាន​តែ​ប៉ុណ្ណោះ​។​

- សន្តិសុខ សង្គម

បំបែកសំណុំរឿង​ឃាតកម្ម កម្លាំង​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ជា​ជនជាតិ​ចិន​ពាក់ព័ន្ធ​នឹង​ករណី​កម្ម​នៅ​ក្រុងព្រះសីហនុ​

(​ភ្នំពេញ​)៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​សហការ​បំបែក​សំណុំរឿង​ឃាតកម្ម​សម្លាប់​ស្ត្រី​ជនជាតិ​ចិន​ម្នាក់ នៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​ដោយ​ជោគជ័យ​នៅ​យប់​ថ្ងៃ​ទី​០៧ ខែ​មីនា ឆ្នាំ​២០២២​នេះ ដោយ​ជនដៃដល់​ត្រូវ​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​ចាប់ខ្លួន​នៅ​ក្នុង​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក្រោយ​ធ្វើ​សកម្មភាព​កាលពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២២​។​ ​ប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទាល់​ពី នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត…

អានត

- ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ រៀបចំ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ មន្ទីរពេទ្យ​មិត្តភាព កម្ពុជា​-​ចិន​ត្បូងឃ្មុំ និង​សាលាបឋមសិក្សា និង​វិទ្យាល័យ​តេជោ​សែន​ត្បូងឃ្មុំ​

ពិធី​នេះ​ប្រព្រឹត្តិ​ទៅ​នា​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​មីនា ឆ្នាំ​២០២២​នេះ ក្នុង​ទី​រួម​ខេត្ត​ត្បូងឃ្មុំ ដោយ​ស្ថិត​នៅក្រោម​អធិបតី​ដ៍​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​នាយក​រដ្ឋ​មន្រី​នៃ​ព្រៃរាជាណាចក្រ​កម្ពុជា​នឹង​មាន​ការអញ្ជើញ​ចូលរួមជា​កិត្តិយស​ពី​សំណាក់​ឥស្សរៈជន​សំខាន់ៗ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​តាម​ក្រសួង​ស្ថាប័ន​នានា អ្នកតំណាងរាស្ត្រ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ ឯកឧត្តម ស៊ា​ក ឡេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​សាលាខេត្ត មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត អភិបាល​-​មន្ត្រីរាជការ​តាម​បណ្តា​ក្រុង​-​ស្រុក​ទាំង​០៧ កងកម្លាំង​ទាំង​០៣​ប្រភេទ ក្រុមគ្រូពេទ្យ…

អានត

- ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​តាកែវ រៀបចំ​ពិធី​កាត់​ឬ​ស​សីមា​ព្រះវិហារ​ថ្មី និង​សម្ពោធ​សមិទ្ធផល​នានា ក្នុង​វត្ត​សំរោង​រ័ត្ន ស្ថិតនៅ​ឃុំ​ពេ​ជ​សារ ស្រុក​កោះអណ្ដែត

តាកែវ​៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក អញ្ជើញ​កាត់​ឬ​ស​សីមា​ព្រះវិហារ​ថ្មី និង​សម្ពោធ​សមិទ្ធផល​នានា ក្នុង​វត្ត​សំរោង​រ័ត្ន ស្ថិត​ភូមិ​ចុង​អង្ករ ឃុំ​ពេ​ជ​សារ ស្រុក​កោះអណ្ដែត នា​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​០៧ ខែ​មីនា ឆ្នាំ​២០២២ ។​អញ្ជើញ​ចូលរួម​នា​ឱកាស​នោះដែរ ក៏​មាន​វត្តមាន​ឯកឧត្តម…

អានត

- ព័ត៌មានជាតិ

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ខេត្ត​បាត់ដំបង និង​ព្រៃវែង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​អគារ​សាលប្រជុំ និង​សមិទ្ធផល​នានា ក្នុង​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ប​វេល ខេត្ត​បាត់ដំបង​

នា​ព្រឹក​ថ្ងៃ​សៅរ៍ ៣​កើត ខែ​ផល្គុន ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០២២ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ខេត្ត​បាត់ដំបង និង​ព្រៃវែង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​អគារ​សាលប្រជុំ និង​សមិទ្ធផល​នានា ក្នុង​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ប​វេល ខេត្ត​បាត់ដំបង​។​…

អានត