ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញឱ្យមន្ត្រីព័ត៌មាន និងគ្រប់គ្រងសាធារណមតិនៃមន្ទីរខេត្តកំពង់ធំ ត្រូវពង្រឹងសមត្ថភាពផ្តល់ព័ត៌មានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយពីសមិទ្ធផល និងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានជូនដល់ដៃប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងថា មន្ទីរព័ត៌មាន មានតួនាទីសំខាន់ណាស់ក្នុងការធានាការទទួលបានព័ត៌មានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយរបស់ប្រជាពលរដ្ឋ ដើម្បីបង្កើនប្រសិទ្ធភាពព័ត៌មាន និងសាធារណមតិក្នុងមូលដ្ឋាន។ ឯកឧត្តម…
ព័ត៌មានថ្មី
ថ្នាក់ដឹកនាំខេត្តកណ្តាល អំពាវនាវប្រជាពលរដ្ឋ តាមដានព័ត៌មានទាក់ទងបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ និងត្រូវគាំទ្រជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះបាន
ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃអភិបាលខេត្តកណ្ដាល បានធ្វើការអំពាវនាវ ទៅដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមតាមដានព័ត៌មាន និងគោលការណ៍នានាដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ ទាក់ទងទៅនិងបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ សូមប្រជាពលរដ្ឋទាំងអស់ជួយគាំទ្រ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហានេះបាន។ ជាពិសេស…
សង្វៀនជល់មាន់ដ៏ធំនៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បើកដំណើរការយ៉ាងរលូន និងមានសុវត្ថិភាព
ក្រុងក្រចេះ៖ កាលពីល្ងាចថ្ងៃអាទិត្យទី០៨ ខែមិថុនា ឆ្នាំ២០២៥ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅភូមិកំពង់-ក ឃុំកំពង់-ក ស្រុកព្រែកប្រសព្វ បានរាយការណ៍មកកាន់ សារព័ត៌មាន ថា ទីតាំងសង្វៀនជល់មាន់ដ៏ធំមួយ ដែលមានម្ចាស់ឈ្មោះ ផល្លី កំពុងបើកអាជីវកម្មល្បែងភ្នាល់ជល់មាន់ និងចាក់អាប៉ោងបានយ៉ាងរលូន ដោយមិនបង្កការរំខានដល់អាជ្ញាធរមូលដ្ឋានឡើយ ខណៈសង្វៀនភ្នាល់ល្បែងដ៏ធំមួយនេះបើកអាជីវកម្មជាយូរយាមកហើយ…។ បើតាមការរៀបរាប់របស់ប្រជាពលរដ្ឋបានឱ្យដឹងថា ទីតាំងនេះ មានលេងអាប៉ោងចំនួន២វង់…
ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន ០៦ភូមិ ក្នុងឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
ខេត្តកណ្តាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណះជាប្រព័ន្ធ ក្នុងស្រុកខ្សាច់កណ្តាល ថា៖ការបិទផ្សាយនេះគឺពិតជាមានសារៈសំខាន់ណាស់ ព្រោះដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី មកពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន មុននឹងវាស់វែងចេញប័ណ្ណកម្មសិទ្ធិ។ ឯកឧត្តមបានលើកឡើងបែបនេះក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន ០៦ភូមិ គឺភូមិព្រែកតាបែន ភូមិស្លា ភូមិស្វាយរមៀត ភូមិឈើទាល ភូមិកណ្តាល និងភូមិស្វាយដំណាក់…
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ធ្វើការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា
នៅព្រឹកថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញដឹកនាំលោកស្នងការរង និងកងកម្លាំងនគរបាលក្រោមឱវាទ ធ្វើការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅបរិវេណស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ បន្ទាប់ពីធ្វើការគោរពទង់ជាតិចប់ លោកឧត្តមសេនីយ៍ទោស្នងការ…
វេទិកាសាធារណៈ ផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋពាក់ព័ន្ធនឹងការធ្វើអាជីវកម្មខ្សាច់ តាមដងទន្លេមេគង្គ ក្នុងសង្កាត់ចំនួន៣ របស់ក្រុងអរិយក្សត្រ
ខេត្តកណ្តាល៖ ក្រសួងរ៉ែ និងថាមពល បានសហការជាមួយអាជ្ញាធរខេត្ដកណ្តាល នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានរៀបចំវេទិកាសាធារណៈដើម្បីផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋពាក់ព័ន្ធ នឹងការធ្វើអាជីវកម្មខ្សាច់ ស្ថិតនៅតាមដងទន្លេមេគង្គ សង្កាត់កោះឧញ៉ាតី សង្កាត់ព្រែកលួង និងសង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាលរបស់ក្រុមហ៊ុន ក្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី…
ព្រះមហាក្សត្រ យាងប្រារព្ធព្រះរាជពិធី «ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា»
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ សព្វព្រះរាជហឫទ័យស្តេចយាងប្រារព្ធព្រះរាជពិធី «ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា» នៅថ្ងៃទី៥មិថុនានេះ។ ព្រះរាជពិធី «ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា» ត្រូវបានរៀបចំឡើងដោយក្រសួងបរិស្ថាន…
លោកឧត្តមសេនីយ៍ត្រីចាន់ទិត្យស្នងការរង សំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទួលឡោសុខាស្នងការនគរបាលខេត្តមណ្ឌលគិរី បានចូលរួមរៀបចំយុទ្ធនាការសម្អាតអនាម័យបរិស្ថាននៅក្នុងបរិវេណក្រុងសែមមនោរម្យ
នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ចាន់ ទិត្យ ស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី…
ផ្លូវមួយចំនួននៅក្នុងតំបន់រមណីយដ្ឋានភ្នំព្រះរាជទ្រព្យ នឹងត្រូវធ្វើការកែលម្អឡើងវិញ ក្នុងឆ្នាំ២០២៦ខាងមុន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋក្នុងតំបន់ មកលេងកម្សាន្តក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំព្រះរាជទ្រព្យ ស្រុកញាឮ ខេត្តកណ្ដាល
ខេត្តកណ្តាល៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋមកកំសាន្តនៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំព្រះរាជទ្រព្យ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់ និងជាផ្នែកមួយសម្រាប់ទាក់ទាញដល់ភ្ញៀវទេសចរណ៍មកកម្សាន្តសប្បាយនូវតំបន់នេះ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុក ចុះពិនិត្យគម្រោងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ នៅជុំវិញភ្នំព្រះរាជទ្រព្យ ស្ថិតនៅឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។ ឯកឧត្តម…
កម្ពុជា-វៀតណាម ឯកភាពរួមគ្នាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ កសាងព្រំដែនឲក្លាយជាព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ
នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៣ ដល់ទី០៦ ខែមិថុនា ឆ្នាំ២០២៥។ ក្នុងថ្ងៃទី១ នៃដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជា គណៈប្រតិភូជាន់ខ្ពស់កងទ័ពប្រជាជនវៀតណាម ដឹកនាំដោយឯកឧត្តម…










