ព័ត៌មានជាតិ

- ព័ត៌មានជាតិ

ពិធី​បំពាក់​ឋានន្តរស័ក្តិ​ប​ច្ឆាមរណៈ​កិត្តិយស និង​គោរព​វិញ្ញាណក្ខន្ធ​សព ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការ កងពលតូច​អន្តរាគមន៍​លេខ​៧ ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ប្រយុទ្ធ​លើ​សមរភូមិ​ជា​មួយ​ចោ​សៀម​ឈ្លានពាន ដើម្បី​ការពារ​បូរណភាព​ទឹកដី​កម្ពុជា​

ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កក្ត​កដា​ឆ្នាំ​២០២៥ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ព្រមទាំង​ថ្នាក់ដឹកនាំ​កងទ័ព​ជាច្រើ​រូប​បាន​អញ្ជើញ បំពាក់​ឋានន្តរសក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក ជា​កិច្ច​ប​ច្ឆាមរណៈ និង​បំពាក់​គ្រឿង​ឥសរិយ​ស​មេដៃ​ការពារ​ជាតិ​ថ្នាក់​មាស​ជូន​សព ឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការ កងពលតូច​អន្តរាគមន៍​លេខ​៧ កងពល​ធំ អន្តរាគមន៍​លេខ​៣ កងទ័ពជើងគោក​ដែល​បាន​ពលី​ជីវិត​កាលពី​ថ្ងៃ​សៅរ៍…

អានត

- ព័ត៌មានជាតិ

​ក្រសួង​ការពារជាតិ​ថ្កោលទោស​ក្រុម​ជាតិនិយម​ថៃ​ដែល​បាន​វាយ​ធ្វើបាប​ពលករ​កម្ពុជា​នៅក្នុង​ប្រទេស​ថៃ ខណៈ​ពលករ​ប្រមាណ​ជិត ៤០​ម៉ឺន​នាក់ បាន​និង​កំពុង​នាំ​គ្នា​ត្រឡប់​មក​ប្រទេស​វិញ​

ក្រោយ​ការឈ្លានពាន​យ៉ាង​គឃ្លើន​របស់​កងទ័ព​ថៃ មកលើ​អធិបតេយ្យភាព​កម្ពុជា និង​ការវាយប្រហារ​គ្នា​រយៈពេល​៥​ថ្ងៃ​មក​នេះ មាន​ពលករ​កម្ពុជា​យ៉ាងហោច​ណាស់​ប្រមាណ​ជិត​៤០​ម៉ឺន​នាក់ បាន​កំពុង​នាំគ្នា​សម្រុក​មកកាន់​ប្រទេស​កម្ពុជា​វិញ​។​ ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​បច្ចុ​ប្បន្ន​ភាព​នៃ​ការឈ្លានពាន​របស់​កង​ទ័ព​ថៃ​មក​លើ​ទឹកដី​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ លោកជំទាវ​ឧត្តមសេនី​យ៍​ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​បានបញ្ជាក់​ថា​៖ «​ត្រង់​ចំណុច​នេះ​យើង​ក៏​បាន​ទទួល​សេចក្តីរាយការណ៍​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការវាយដំ ធ្វើបាប គំរាមកំហែង ពី​សំណាក់​ក្រុម​ជ្រុលនិយម​ជនជាតិ​ថៃ មកលើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​ដែល​ជា​ពលករ​កម្ពុជា ។…

អានត

- ព័ត៌មានជាតិ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែងថា សកម្មភាព​ឈ្លានពាន​របស់​ថៃ​លើ​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា គឺជា​ការរំលោភ​បំពាន​ច្បាប់​អន្តរជាតិ​ធ្ងន់ធ្ងរ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស សាមគ្គី​អភិវឌ្ឍ​មាតុភូមិ​កម្ពុជា បាន​នាំយក​អំណោយ ចែកជូន​ប្រជាពលរដ្ឋ ចំនួន ជាង ៣​ពាន់​គ្រួសារ នៅ​វត្ត​បាត់​ថ្កៅ ស្ថិតក្នុង​ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ នា​ព្រឹក ថ្ងៃ​សៅរ៍ ១​កើត ខែ​ស្រាពណ៍ ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស​.…

អានត

- ព័ត៌មានជាតិ

Breaking៖ កម្ពុជា ស្នើ​ឱ្យ​អន្តរជាតិ​ចាត់វិធានការ​ជាបន្ទាន់ ចំពោះ​ការពង្រាយ​កម្លាំង​ទ័ព​ឈ្លានពាន​របស់​ថៃ​មក​លើ​កម្ពុជា​!

(​ភ្នំពេញ​)៖ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​២៦.០៧.២០២៥ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បាន​ស្នើ​ឱ្យ​សហគមន៍​អន្តរជាតិ ចាត់វិធានការ​ជាបន្ទាន់ ។​ ​ចំពោះ​ការពង្រាយ​កម្លាំង​ឈ្លានពាន​របស់​ថៃ​មកលើ​កម្ពុជា ក្រោយ​ភាគី​ថៃ​កាន់តែ​គឃ្លើន ដោយ​ពង្រាយ​ទ័ព​តាម​ព្រំដែន​ខេត្ត​ផ្សេងៗ ដែល​បង្ហាញ​ពី​បំណង​ពង្រីក​ការវាយប្រហារ​ទាំង​កំរោល​។​ ​លោកស្រី លើកឡើងថា ភាគី​ថៃ​កាន់តែ​គឃ្លើន និង​ដាក់ពង្រាយ​កម្លាំង​វាយប្រហារ​មកលើ​កម្ពុជា កាន់តែ​ខ្លាំង​ឡើង ដោយ​មិន​ចាត់​វិធានការ​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​នៃ​ជម្លោះ​ណាមួយ​ឡើយ​។​…

អានត

- ព័ត៌មានជាតិ

Breaking៖ កម្ពុជា ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​ថៃ ដែល​បង្កហេតុ​វាយប្រហារ ចូល​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​!

(​ភ្នំពេញ​)៖ ថ្ងៃទី​២៦ ខែ កក្កដា ឆ្នាំ ២០២៥ ក្រសួង​ការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​។​ ​ដោយ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​អំពើ​ឈ្លានពាន​ដោយ​មិន​មាន​ការ​បង្កហេតុ និង​ដោយ​ត្រៀម​ទុក​ជាមុន ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ព្រះរាជាណាចក្រ​ថៃ នៅវេលា​ម៉ោង ០៥:០២​នាទី ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២៥ ។​ ​ដោយ​បាន​បើក​ការវាយប្រហារ​ដោយ​កាំភ្លើង​ធំ​ចំនួន ៥​គ្រាប់…

អានត

- ព័ត៌មានជាតិ

ពលរដ្ឋ​អះអាងថា លោក​ផ្កាយ​២ អៀម រតនា ប្រធាន​នាយកដ្ឋាន​អធិការកិច្ច ស៊ីដាច់​លុយ​៦០​ម៉ឺន​ដុល្លារ ពាក់ព័ន្ធ​ករណី​ទិញ​លក់​ដី​នៅ​ស្រុក​គងពិសី​!

(​ភ្នំពេញ​)៖ ពលរដ្ឋ​ជា​អ្នក​លក់​ដី កំពុងស្រែ​ក​ដង្ហើយ​រក​យុត្តិធម៌ ដោយ​អះអាង​ថា លោក​ឧត្តមសេនីយ៍ទោ អៀម រតនា អត្តលេខៈ ០៧៣៧៦ ប្រធាន​នាយកដ្ឋាន​អធិការកិច្ច កិច្ចការ​នគរបាល​ថ្នាក់កណ្តាល នៃ​អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ស៊ីដាច់​លុយ​ចំនួន​៦០​ម៉ឺន​ដុល្លារ​..!!​។​ ​ខណៈ​ខ្លួន​បាន​ប្ដឹង​ចូល​តុលាការ ក្នុងនោះ តុលាការ ក៏​បាន​ចោទប្រកាន់​លោក អៀម រតនា…

អានត

- ព័ត៌មានជាតិ

សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​ចំនួន​៥​ចំនុច ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កម្ពុជា ពី​ភាគី​ថៃ​នាពេល​ថ្មីៗ​នេះ​

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​កត់សំគាល់ថា មួយ​រយៈ​នេះ ថ្នាក់ដឹកនាំ​នយោបាយ កងទ័ព និង​បណ្ដាញសារព័ត៌មាន​ថៃ បាន​ធ្វើ​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កម្ពុជា​ពាក់ព័ន្ធ​នឹង​បញ្ហា​មួយចំនួន​ដូចជា​លូកដៃ​ចូល​នយោបាយ​ផ្ទៃក្នុង​ថៃ ការដាក់​មីន ព្រមទាំង​បាន​ធ្វើការ​គម្រាម​ដាក់ចេញ​នូវ​វិធានការ​ជា​ឯកតោភាគី​នៅក្នុង​តំបន់​ដែល​មាន​វិវាទ រួមមាន​តំបន់​មុំ​បី និង​ប្រាសាទតាមាន់ធំ ។​ល​។​ ​សម្តេច​បាន​បន្តថា ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួង​ការពារជាតិ ក្រសួង ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​របស់​កម្ពុជា…

អានត

- ព័ត៌មានជាតិ

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ ដែល​សកម្ម​ក្នុង​ការ​ឆបោក តាម​រូបភាព​ផ្សព្វផ្សាយ​ផ្តល់​សេវា​អ្នកបំរើ​តាម​ផ្ទះ​តាមរយៈ ផេ​ក សេវាកម្ម​ស្ត្រី​មេផ្ទះ Easy-Maid​

យោងតាម​បទបញ្ជា​របស់ ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ និង​តាម​ការចង្អុល​ណែនាំ​ពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការ​រង​នគរបាលជាតិ នៅ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៥ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ​ជាមួយ ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​០១​រូប ឈ្មោះ ឃ​.​ឡ អាយុ​៣៨​ឆ្នាំ…

អានត

- ព័ត៌មានជាតិ

ក្រោយ​ផ្ទុះ​រឿង​អាស្រូ​​វ​ដីឡូតិ៍ លោក ជឿន សា​រួន អធិការរង​ខណ្ឌ​ព្រែក​ព្នៅ ត្រូវ​ស្នើ​បណ្ដេញចេញ​ពី ក្របខ័ណ្ឌ​នគរបាល​ជាតិ​!

(​ភ្នំពេញ​)៖ លោក​វរសេនីយ៍ទោ ជឿន សា​រួន អធិការរង​ខណ្ឌ​ព្រែក​ព្នៅ ត្រូវ​បាន​ស្នើ​បណ្ដេញចេញ​ពី​ក្របខ័ណ្ឌ​ក្រោយ​ល្មើស​វិន័យ ពាក់ព័ន្ធ​លក់​ដី​ឡូត៍​ខ្យល់ រហូត​ពលរដ្ឋ ជា​អតិថិជន​នាំ​គ្នា​ផ្ទុះ​ការតវ៉ា​.​។​ -​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៥ បាន​ស្នើ​សុំ​គោលការណ៍​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ អនុវត្ត​ទណ្ឌកម្ម​វិន័យ​ចំពោះ លោក​វរសេនីយ៍ទោ ជឿន សា​រួន អធិការរង​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ចេញពី​ក្របខ័ណ្ឌ ក្រោយ​មន្ដ្រី​រូប​នេះ​ពាក់ព័ន្ធ​ល្មើស​វិន័យ​កងកម្លាំង​នគរបាលជាតិ…

អានត

- ព័ត៌មានជាតិ

​សម្តេច ម៉ែន សំអន អញ្ជើញ​ប្រគេន​ទៀន​ព្រះវស្សា ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស នៅ​វត្ត​សិរី​សុន្ធរ​វង្ស (​ហៅ​វត្ត​ក្រចេះ​ក្រុង​)

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​អញ្ជើញ​ប្រគេន​ទៀន​ព្រះវស្សា ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស នៅ​វត្ត​សិរី​សុន្ធរ​វង្ស (​ហៅ​វត្ត​ក្រចេះ​ក្រុង​) ស្ថិត​ក្នុង​ក្រុង​ក្រចេះ ខេត្ត​ក្រចេះ នា​ព្រឹក​ថ្ងៃ​សៅរ៍ ៩​រោច ខែ​អាសាឍ ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស​. ២៥៦៩ ត្រូវ​នឹង ថ្ងៃទី​១៩ ខែកក្កដា…

អានត