ខេត្តឧត្តរមានជ័យ ៖ សូមឯកឧត្តម អភិបាលនៃគណអភិបាលខេត្តឧត្តរមានជ័យ មេត្តាជួយ មើលទៅក្នុងស្រុកត្រពាំងប្រាសាទផងទាន ដែលនៅសព្វថ្ងៃនេះបទល្មើសព្រៃឈើកំពុង កើតឡើង យ៉ាងអនាធិបតេយ្យ ដោយមានការបើកភ្លើងខៀវពី អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចជំនាញ និងមន្ដ្រីបរិស្ថាន ជាពិសេសផ្នែករដ្ឋបាលព្រៃឈើតែម្ដងបានឃុបឃិតជាមួយក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើទើបបទល្មើសឈើទាំងនោះកើតមានឡើងគគ្រឹកគគ្រេង តែមិនឃើញសមត្ថកិច្ចជំនាញចុះទៅធ្វើការ ទប់ស្កាត់បង្ក្រាបឡើយ។ ស្រុកត្រពាំង ខេត្តឧត្តរមានជ័យ សព្វថ្ងៃក្រុមឈ្មួញកំពុងមមាញឹកក្នុងការដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យមិនដែលឃើញ អាជ្ញាធរ…
ព័ត៌មានជាតិ
យុវជនម្នាក់ បានស្លាប់ភ្លាមៗក្នុងហេតុការណ៍ទុស្តសេដាច់ខ្សែកាបមេបញ្ជូនចរន្តអគ្គិសនី
ខេត្តរតនគិរី÷ មានករណីគួរឲ្យមានការភ្ញាក់ផ្អើលនិងភ័យខ្លាចទាំងកណ្តាលយប់ ខណ:មានហេតុការណ៍ទុស្តសេខ្សែកាបមេបញ្ជូនចរន្តអគ្គិសនីកាលពីវេលាម៉ោង៩យប់ថ្ងៃទី៦ខែឧសភាឆ្នាំ២០១៩បណ្តាលឲ្យតៃកុងរថយន្តម្នាក់មានឈ្មោះថូ រតនា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ១ក្រុមតាស៊ុយសង្កាត់កាចាញក្រុងបានលុងខេត្តរតនគិរីបានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ និងផ្ទុះកង់រថយន្តចំនួន១២គ្រាប់។ បើតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យក្រុមអ្នកសារព័ត៌មានដឹងថា មុនពេលកើតហេតុតៃកុងរថយន្តខាងលើបានរៀបចំចតរថយន្តរបស់ខ្លួននៅចំហៀងផ្ទះហើយបានចូលទៅដេកនៅក្នុងការប៊ីនរថយន្តមួយសន្ទុះក្រោយមកក៏ស្រាប់តែមានការទុស្តសេខ្សែកាបមេបញ្ជូនចរន្តអគ្គិសនីបណ្តាលឲ្យដាច់ខ្សែកាបមេនោះធ្លាក់មកលើរថយន្តហើយចុងខ្សែធ្លាក់ដល់ដីប៉ះនិងកង់រថយន្តបណ្តាលឲ្យផ្ទុះកង់អស់ចំនួន១២គ្រាប់លាន់រំពងដូចគ្រាប់បែកទាំងកណ្តាលយប់បង្កឲ្យមានការភ្ញាក់ផ្អើលនិងភ័យខ្លាចស្លន់ស្លោរដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះរត់ចែកជើងគ្នា។ ប្រភពបានបន្តទៀតថា ក្រោយពីផ្ទុះកង់រថយន្តតៃកុងរថយន្តខាងលើក៏បានបើកទ្វាលោតចេញមកក្រៅក៏ប៉ុន្តែស្របពេលនោះដៃតៃកុងប៉ះទៅនិងដែកទ្វារថយន្តបណ្តាលឲ្យឆក់ធ្លាក់ពីលើរថយន្តផ្កាប់មុខមកដីស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុនោះតែម្តង។ ក្រោយកើតហេតុគេឃើញមានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការខេត្តចំនួន២គ្រឿងនិងរថយន្តរបស់អធិការស្រុកអូរជុំចំនួន១គ្រឿងដើម្បីអន្តរាគមន៍ជួយបាញ់ពន្លត់ ហើយក្នុងនោះក៏មានមន្ត្រីខាងអគ្គិសនីចុះទៅពិនិត្យនិងបិតចរន្តអគ្គិសនីផងដែរ។ ហើយក្នុងនោះក៏មានរថយន្តសាមុយរបស់ស្នងការខេត្តបានមកដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែជាអកុសលខាងមន្ទីរពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។ ទាក់ទងទៅនិងករណីខាងលើនេះ ប្រធានអគ្គិសនីខេត្តរតនគិរីមិនអាចសុំការបំភ្លឺជុំវិញរឿងនេះបានទេព្រោះអ្នកសារព័ត៌មានយើងបានទំនាក់ទំនងទៅផ្នែករដ្ឋបាលនិងមន្ត្រីអគ្គិសនីមួយចំនួនទៀត ប៉ុន្តែពួកគាត់ដូចជាមានការលាក់លាមហើយឆ្លើយថាអត់ស្គាល់លេខមេទេ។…
ល្បីឈ្មោះ ពីន អួតខ្លួនជាយោធាភូមិភាគ៤ ដើរកាងបទល្មើសដឹកជញ្ជូនពីព្រៃដែនអភិរក្សគូលែនព្រំទេព
ព្រះវិហារ៖ ល្បីលោក ពីន អួតខ្លួនជាយោធាភូមិភាគ៤ យកឈ្មោះភូមិភាគទាំងមូល មកដើរកាងបទល្មើស ការកាប់ រុករាន្ទព្រៃហាមឃាត់ កាងបទល្មើសដឹកជញ្ជូនតាមកាឡេថង ចេញពីដែនអភិរក្សគូលែនព្រំទេព ដែលមហាជន សង្ស័យថា ការប្រព្រឹត្តបទល្មើសនេះ គឺជាការលួចយកឈ្មោះ ក្លែងបន្លំ ដោយសារតែ គ្រប់កងយោធពលភូមិខេមរភូមិន្ទ យោភូមិភាគទី៤ ក្រោមការគ្រប់គ្រងរបស់ ឯកឧត្តម…
សត្វផ្សោតញី១ក្បាលមានទំងន់ជិត២០០គីឡូក្រាមត្រូវបានងាប់អណ្តែតក្នុងទឹកទន្លេមេគង្គ
ខេត្តក្រចេះ ៖ ប្រទះឃើញសត្វផ្សោត ១ក្បាលបានងាប់អណ្តែតក្នុងទឹក នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩យើងនេះ ដែលស្ថិតនៅក្នុងទន្លេមេគង្គ ចំណុចផែក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ សត្វផ្សោតញីចំនួន១ក្បាល ដែលជាសត្វកម្រ ត្រូវបានគេប្រទះឃើញងាប់ ចំនួន១ក្បាល ហើយសត្វផ្សោតមួយក្បាលនេះ មានទំងន់ចំនួន១៩១គីឡូក្រាម ប្រវែង២២៣សង់ទីម៉ែត្រ រស់នៅអន្លង់កាំពីខេត្តក្រចេះ។…
ក្រសួងព័ត៌មានផ្សព្វផ្សាយប្រកាសស្តីពីការធ្វើប្រតិភូកម្មផ្ទេរមុខងារផ្តល់សេវារដ្ឋបាលលើវិស័យព័ត៌មាន និងសោតទស្សន៍ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ
នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ នៅទីស្តីការក្រសួង មានបើកសិក្ខាសាលា ស្តីពីការធ្វើប្រតិភូកម្មផ្ទេរមុខងារផ្តល់ សេវារដ្ឋបាលលើវិស័យព័ត៌មាន និងសោតទស្សន៍ ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ រាជធានី ខេត្ត ក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បានមានប្រសាសន៍បញ្ជាក់ថា…
ឃាត់ខ្លួនជនសង្ស័យពីររូបភាព និងគ្រឿងញៀន២កញ្ចប់តូច ក្នុងសកម្មភាព ចុះត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រួតពិនិត្យសារជាតិញៀន គោលដៅផ្លូវជាតិលេខ៥
ភ្នំពេញ ៖ នៅយប់ថ្ងៃចន្ទ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ២០:៣០នាទី ដល់ម៉ោង២១:៣០នាទីយប់ ជាវេនប្រចាំបញ្ជារដឹកនាំដោយ លោក ស៊ឹម សុផង់ នាយករដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ…
តោះ..ចាំអីទៀត ងាយៗចឹងសោះ!
ថ្ងៃនេះយើងនឹងលើកយករូបមន្តងាយៗ និងពិសេសមួយដែលគ្រាន់តែប្រើគ្រឿងផ្សំសំខាន់២មុខតែប៉ុណ្ណោះ មកជម្រាបជូនមិត្តអ្នកអានឱ្យបានជ្រាបដើម្បីយកមកអនុវត្តឱ្យបានមុខស្អាតទាំងអស់គ្នា។ ចំពោះអត្ថប្រយោជន៍វិញមិនធម្មតានោះទេ ឯវិធីធ្វើវិញក៏ស្រួល។ តោះ! មកតាមដានទាំងអស់គ្នា៖ គុណប្រយោជន៍ – ជួយចិញ្ចឹមស្បែកមុខឱ្យស ទន់ ស្រស់ថ្លា ភ្លឺរលោងមានសំណើមលាបម្សៅអីក៏ចូលមុខល្អ – បំបាត់មុខស្នាម ខ្មៅ ស្រអាប់ និងរលាកដោយសារពន្លឺព្រះអាទិត្យ – ជួយកម្ចាត់កោសិកាស្បែកដែលខូចនិងចាស់ៗចោល…
លោក ផែង វណ្ណៈ ៖ មានបងប្អូនជាច្រើនសួរខ្ញុំថា ហេតុអ្វីបានឡានអត់ពន្ធសេរីទំនើបៗនាំចូលបានដោយសេរីមានច្រើន ទាំងចង្កូតឆ្វេង ទាំងចង្កូចស្ដាំ ?
យោងតាមគណនីហ្វេសប៊ុកលោក ផែង វណ្ណៈ បានបង្ហោះថា៖ មានបងប្អូនជាច្រើនសួរខ្ញុំថា ហេតុអ្វីបានឡានអត់ពន្ធសេរីទំនើបៗនាំចូលបានដោយសេរីមានច្រើន ទាំងចង្កូតឆ្វេង ទាំងចង្កូចស្ដាំ ? ខ្ញុំបាទសូមឆ្លើយថា ៖ រថយន្តសេរីទំនើបៗអត់ពន្ធនាំចូលដោយឈ្មួញដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលសហការជាមួយសមត្ថកិច្ច និង មន្ត្រីគយឈឺភ្នែក ។ របៀបនាំចូល ៖ ឈ្មួញប្រឆាំងរដ្ឋាភិបាលទាំងនោះ បានយករថយន្តសេរីទំនើបៗដាក់ទុកក្នុងហោប៉ៅខោ ហោប៉ៅអាវ…










