សន្តិសុខ សង្គម

- សន្តិសុខ សង្គម

អគ្គីភ័យ​បាន​លេប​ត្របាក់​ផ្ទះ​បើក​សិប្ប​កែច្នៃ​ឈើ​មួយ​ខ្នង ដែល​មាន​តម្លៃ​ច្រើន​ពាន់​ដុល្លារ របស់​ជនជាតិ​វៀត ណា​ម​មួយ​គ្រួសារ រង​ការឆាបឆេះ​អស់​ស្ទើរ​ទាំងស្រុង នៅ​ខេត្ត​ស្ទឹងត្រែង !

ខេត្ត​ស្ទឹងត្រែង​៖ ផ្ទះ​បើ​សិប្បកម្ម​កែច្នៃ​ឈើ របស់​ជនជាតិ​វៀតណាម​មួយ​ខ្នង មានតម្លៃ​ទឹកប្រាក់​ច្រើន ពាន់​ដុល្លារ បាន​រង​ការឆាបឆេះ​អស់​ស្ទើរ​ទាំងស្រុង ដែល​ហេតុការណ៍​នោះ បាន​កើតឡើង​នៅ​វេលា​ម៉ោង ២ និង​៣០​នាទី​រំលង​អាធ្រា​ត្រ ថ្ងៃទី​១៨​សីហា​ឆ្នាំ​២០២០ ស្ថិតនៅក្នុង​ភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង ។​ ​សេចក្តីរាយការណ៍​បានឲ្យដឹងថា ការឆាបឆេះ​ផ្ទះ​បើក​សិប្បកម្ម​កែច្នៃ​ឈើ​មួយ​ខ្នង​នោះ ត្រូវ​គេ​ដឹងថា ផ្ទះ​នោះ​ជា​របស់​ជនជាតិ​វៀតណាម​ម្នាក់…

អានត

- សន្តិសុខ សង្គម

សមត្ថកិច្ច​ខេត្ត​កណ្ដាល ចុះ​បិទ​ហាង​បញ្ចាំ​ខុសច្បាប់​មួយ​កន្លែង នៅ​ស្រុក​ខ្សាច់កណ្ដាល ឃាត់ខ្លួន​ម្ចាស់​ទីតាំង​អនុវត្តន៍​តាម​ច្បាប់ ខណៈ​រក​ឃើញ​ម៉ូតូ ២៤​គ្រឿង មិន​ប្រក្រតី​

កណ្តាល​៖ កាលពី​ព្រឹក​ថ្ងៃទី ០១​ខែ​សីហា ឆ្នាំ​២០២០​នេះ​សមត្ថកិច្ច​ជំនាញ​ខេត្តកណ្តាល​ចុះ​បិទ ទីតាំង​ហាង​បញ្ចាំ​ខុសច្បាប់​មួយ​កន្លែង​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​អនុវត្តន៍​តាម​ច្បាប់ ខណៈ​មន្ត្រី​ជំនាញ​រក​ឃើញ​ម៉ូតូ ២៤​គ្រឿង មិន​ប្រក្រតី ស្ថិតនៅ​ភូមិ​ស្វាយ​មាស ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល​។​ ​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​ហាង​បញ្ចាំ​ខុស​ច្បាប់​ខាងលើ​នេះ ដឹកនាំ​លោក​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត ស្នងការ​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​កណ្តាល ដោយ​មាន​ការចូលរួម​ពី​សំណាក់​កងកម្លាំង​ចម្រុះ កង​អន្តរាគមន៍​ខេត្ត ដោយ​មាន​ការសម្របសម្រួល​ពី​សំណាក់​លោក…

អានត

- សន្តិសុខ សង្គម

មេក្លោង​ជួញដូរ​គ្រឿងញៀន​៣​នាក់ ថ្នាំញៀន​ជិត​១​គី​ឡូ និង​វត្ថុតាង​ជាច្រើន ត្រូវ​កម្លាំង​នគរបាល​បង្ក្រាប​នៅ​ខេត្ត​ក្រចេះ

(​ក្រចេះ​)៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ សហការ​ជាមួយ​ការិយាល័យ​គ្រឿងញៀន​ខេត្ត ក្រោម​បញ្ជា​របស់​លោក​ឧត្ដមសេនីយ៍ទោ លន់ សុផាត ស្នងការ​នគរបាល​ខេត្ត ក្រោម​ការ​សម្រប សម្រួល​ពី​លោក កែវ សុជាតិ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត នា​ព្រលប់​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២០ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ និង​គ្រឿងញៀន​ចំនួន​១១​កញ្ចប់ (​ជិត​១​គីឡូក្រាម​) នៅ​ភូមិ​ព្រែក​តាថឹង…

អានត

- ព័ត៌មានជាតិ, សន្តិសុខ សង្គម

​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦៧ ចំណុច​ស្ពាន ស្ថិតនៅ​ភូមិ​អូរ​តា​ម៉ែង បណ្តាលអោយ​របួស​និង​ស្លាប់​២២​នាក់​

​ខេត្ត​ឧត្តរមានជ័យ ៖ នៅ​ថ្ងៃ ពុធ ទី​១០ ខែមិថុនា ឆ្នាំ​២០២០ ពេល​វេលា​ម៉ោង​៥​និង​៥០​នាទី​ព្រឹក មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦៧ ចំណុច​ស្ពាន ស្ថិតនៅ​ភូមិ​អូរ​តា​ម៉ែង ឃុំ ស្រុក​អន្លង់វែង ដោយ​រថយន្តក្រុង ក្រុមហ៊ុន​អូរ​ខុង បាន​ដឹក​អ្នកដំណើរ​ពេលយប់ មកពី​ភ្នំពេញ ឆ្ពោះ​មក​ស្រុក​អន្លង់វែង ដល់​ចំណុចកើតហេតុ…

អានត

- សន្តិសុខ សង្គម

បុរស​ចិត្តខ្លាំង ខឹង​សុំលុយ​ប្រពន្ធ​ទៅ​ស្រុក​មិន​បាន ក៍​វាយតប់​ប្រពន្ធ​រួច ក៍​សម្រេច​ដុត​ផ្ទះ ដុត​ទាំង​ខ្លួនឯង​ចោល​

ខេត្ត​ក្រចេះ ៖ បុរស​ម្នាក់​ចិត្តខ្លាំង​សុំ​លុយ​ប្រពន្ធ​២០​ម៉ី​ន​រៀល​ទៅ​លេង​ស្រុក តែ​ប្រពន្ធ​គ្មាន​លុយ​ឲ្យ ទៅរក​ឯ​ណា​បាន​ឲ្យ​ព្រោះ​គ្មាន ក៍កើត​ក្តៅក្រហាយ​កម្រោលចូល​ខ្លួន ប្រើ​អំពើហឹង្សា​វាយ​ប្រពន្ធ​ចាស់ដៃ ដេញ​ឲ្យទៅ​រក​លុយ​ឲ្យ​ខ្លួន ក្រោយ​ពេល​ប្រពន្ធ​ចុះ​រត់​ចេញពីរ​ផ្ទះ ក៍​សម្រេច​ដុត​ផ្ទះ ដុត​ទាំង​ខ្លួនឯង​ផង ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០២០ នៅ​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ​។​ ​បើ​តាម​ការរៀបរាប់​ស្ត្រី​ជា​កូន​បានឲ្យ​សមត្ថកិច្ច​ដឹងថា​: មុនពេល​កើតហេតុ​បុរស់​ឈ្មោះ​(​ឌី​)…

អានត

- សន្តិសុខ សង្គម

គួរឲ្យ​រន្ធត់ តក់ស្លុត យ៉ាងខ្លាំង ចំពោះ​កុមារ រ៉ា អាយុ 10 ឆ្នាំ ស្លាប់ ដោយសារ​សត្វ​ដំរី​ឈ្មោល​

រតនគិរី ៖ ដំរី​ឈ្មោល​មួយ​ក្បាល​របស់​សមាគមន៍​មូនិុំ​អភិរក្ស​ដំរី​ខ្មែរ​អៃរាវ​ត្ដា​ដែល​សម្រាប់​ដឹក​ភ្ញៀវ​ទេសចរណ៍​យក​លុយ​បាន​ចាក់​ក្មេងប្រុស​ម្នាក់​ស្លាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤​ខែ​មីនា​ឆ្នាំ​២០២០​។​ក្មេង​រងគ្រោះ​មាន​ឈ្មោះ​ហៀក​ជីវ​:​ភេទ​ប្រុស​អាយុ​១០​ឆ្នាំ​ជនជាតិ​ព្រៅ​ជា​សិស្សសាលា​មាន​ទីលំនៅ​ភូមិ​កា​ទៀង​ឃុំ​ល្បាំង​២​ស្រុក​លំផាត់​ខេត្ដ​រតន​គិរី​។​ ​ប្រភព​បាន​ឱ្យដឹងថា​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤​ខែ​មីនា​ឆ្នាំ​២០២០​មាន​ហ្មដំរី​ម្នាក់​ឈ្មោះ​ប៊ុន​រឿន​ផ្លាលបាន​នាំ​ក្មេង​រងគ្រោះ​ត្រូវ​ជា​ក្មួយ​ជិះ​ម៉ូតូ​ជូន​ខ្លួន​ទៅ​កន្លែង​ចង​ដំ​រី​ដើម្បីឱ្យ​ក្មួយ​យក​ម៉ូតូ​មក​វិញ​។​ប៉ុន្ដែ​ពេល​ទៅដល់​កន្លែង​ហ្វូង​ដំរី​បួន​ក្បាល​ក្នុងនោះ​ស្រាប់​មាន​ដំរី​មួយ​ក្បាល​ឈ្មោះ​បាក់​ម៉ៃ​បាន​ស្ទុះ​មក​រក​ក្មេង​ដែល​ដួល​ហើយ​ចាក់​ចំ​ដើមទ្រូង​បណ្ដាលឱ្យ​ស្លាប់​។​ ​ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថា​នៅពេល​ជាមួយគ្នា​នោះ​ហ្មដំរី​បាន​រត់គេចខ្លួន​បាត់​តែ​សាច់ញាតិ​បាន​ដឹង​ហើយ​ក៏​ប្រញាប់​ដឹក​ក្មេងរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ខេត្ដ​ដើម្បី​សង្គ្រោះ​។​តែ​ក្មេង​នោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​។​នៅពេល​បន្ទាប់​នោះគេ​ឃើញ​មាន​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​។​ ​លោក សាយ ឃី​លី មេ​ប៉ូលិស​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ល្បាំង​២​បាន​ប្រាប់ឱ្យដឹង​តាម​ទូរស័ព្ទ​ថា​ក្មេងប្រុស​ដែល​មានឈ្មោះ​ដូច​ខាងលើ​គឺ​ពិតជា​ស្លាប់​ដោយសា​សត្វ​ដំរី​របស់​សមាគម​អៃ​រាវ​ត្ដា​ចាក់​និង​ភ្លុក​ចំ​ដើមទ្រូង​ឱ្យស្លាប់​មែន​។​ ​អតីត​ហ្មដំរី​ម្នាក់​ដែល​ធ្លាប់​បម្រើការ​នៅ​សមាគម​នេះ​បាន​បង្ហើប​ឱ្យដឹងថា​ដំរី​ដែល​បោក​ក្មេងប្រុស​បណ្ដាលឱ្យ​ស្លាប់​នោះ​ដើមឡើយ​ជា​ដំរី​នៅ​ខេត្ដ​មណ្ឌលគិរី​។​ដំរី​នោះ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​វា​ធ្លាប់ប្រើ​ភ្លុក​ចាក់​ដើមទ្រូង​ម្ចាស់​វា​ស្លាប់​ម្នាក់​ដែរ ។ ក្រោយមក​ខាង​សមាគមមូ​និធិ​អភិរក្ស​ដំរី​អៃរា​វត្តា​បាន​ទិញ​មក​សម្រាប់ធ្វើ​អាជីវកម្ម​ដឹក​ភ្ញៀវ​យក​លុយ​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​កា​ទៀង​នេះ​។​ត្រូវ​គាត់​ជា​អ្នក​មើល​ថែ​និង​បន្សាំ​ង​ឱ្យ​ស្លូតបូត​ដូច​ដំរី​ផ្សេងទៀត​។​ ​ហ្ម​ដំរី​រូបនោះ​បាន​បញ្ជាក់ថា​កាលពី​គាត់​នៅ​កាន់ការ​ជា​ហ្មដំរី​បាន​ធ្វើ​វិធី​ប្រោះព្រំ​និង​សែនព្រេន​ឱ្យ​វា​ជា​រៀងរាល់ឆ្នាំ​។ តែ​ក្រោយ​ពី​គាត់​លាឈប់​ពី​ការងារ​នៅ​ទីនោះ​អ្នក​ក្រោយ​គេ​មិន​ជឿ​លើ​កា​សែនព្រេន​ធ្វើឱ្យ​ដំរី​នោះ​រើ​កំហឹង​ឡើងវិញ​ហើយ​ពេលនេះ​វា​បាន​ចាក់​ក្មេង​ស្លាប់​ម្នាក់​ទៀត​។​មកដល់​ពេល​នេះ​គេ​នៅ​មិនទាន់​បាន​ដឹងថា​ម្ដាយ​ឪពុក​ក្មេង​រងគ្រោះ​នោះ​នឹង​ដាក់ពាក្យ​ប្ដឹង​ទារ​សំណង​ពី​លោកស្រី​ខៃ​ចិន្ដា​ប្រធាន​សមាគម​ដូចខាងលើ​នោះ​យ៉ាងណា​នៅឡើយ​ទេ​៕ ​

- សន្តិសុខ សង្គម

អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​២​ខ្នង នៅ​ស្រុក​ឆ្លូង​

(​ក្រចេះ​)÷​សេចក្ដីរាយការណ៍​បានឲ្យដឹងថា នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែគុម្ភះ ឆ្នាំ​២០២០​នេះ មាន​អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​២​ខ្នង​ទាំង​ស្រុង និង​១​ខ្នង​អស់​មួយ​ចំហៀង​ផ្ទះ ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ ដ៍​ដូចជា​សមត្ថកិច្ច​កំពុង​ជួយ​អន្តរាគមន៍​ពន្លត់​ដោយ​ប្រើ​រថយន្ដ​ពន្លត់​អគ្គីភ័យ​ជាច្រើន​គ្រឿង នៅ​ចំនុច​ភូមិ ឈ្នៃ ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។​ ​លោក ឆុង​តូ​រ៉ា​ន់ អធិការនគរបាល​ស្រុក​ឆ្លូង​បាន​បញ្ជាក់​ឲ្យដឹងថា ហេតុការណ៍​នេះ​កើតឡើង​ដោ​សា​ឆ្លង​ចរន្ដ​អគ្គីសនី ពេល​ម្ចាស់ផ្ទះ​មិន​នៅផ្ទះ ហើយ​ក្នុង​ហេតុ​ការ…

អានត

- សន្តិសុខ សង្គម

យុ​វ័យ​ប្រុស ស្រី​ចំនួន​៣​នាក់ លង់ទឹក​ទន្លេមេគង្គ ស្លាប់​ចំនួន​3​នាក់ នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​

(​ក្រចេះ​)÷​យុវ​យ​ប្រុស ស្រី មួយ​ក្រុម​ទៅ​លេង​ទឹក បណ្ដាល​ឲ្យ​លង់​បាត់​ខ្លួន អស់​រយះពេល​ប្រហែល​ពី​ម៉ោង​ទើប​ប្រទះឃើញ​សាកសព​ស្លាប់​ចំនួន​២​នាក់ និង​សាកសព​ម្នាក់​ទៀត​រក​មិនទាន់​ឃើញ ។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែគុម្ភះ ឆ្នាំ​២០២០ នៅ​ចំនុច​ភូមិ​ថ្មី​២ ឃុំ​ខ្សាច់​អណ្ដែត ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។​ ​លោក ឆុង តូ​រ៉ា​ន់ អធិការនគរបាល​ស្រុក​ឆ្លូង​បានឲ្យដឹងថា យុ​វ័យ​មួយក្រុម​មាន​គ្នា​ចំនួន​៦​នាក់ ទៅ​លេង​ទឹក​ទន្លេមេគង្គ​ដែល​មាន​ខ្សាច់​ដុះ…

អានត

- សន្តិសុខ សង្គម

រថយន្ត​បើក​បុក​ក្បាល​នាគ​ស្ពាន​អូរ​កូន​តូ​ស​របួស​ធ្ងន់ធ្ងរ​៣​នាក់​ប្រុស​ស្រុក​គងពិសី​

ខេត្ត​កំពង់ស្ពឺ ៖ អ្នកបើកបរ​រថយន្ត​និង (​ព្រូ​)២​នាក់​ជនជាតិ​វៀតណាម របួស​យ៉ាង​ធ្ងន់ធ្ងរ​ខណៈ​បើករថយន្ត​ខ្វះ​ការប្រុងប្រយ័ត្ន​ជ្រុល​ទៅបុក​ក្បាល​នាគរ​បួស​យ៉ាងធ្ងន់ធ្ង​រទាំង​៣​នាក់​និង​រថយន្ត​ខូចខាត​ស្ទើ​ទាំងស្រុង​។ ​ហេតុការណ៍​នេះ​បាន​បង្ក​អោយមាន​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​៣​និង​៣៥​នាទី ថ្ងៃទី ២៧ ខែ​មករា ឆ្នាំ​២០២០​នៅលើ​ផ្លូវជាតិ​លេខ​41 ចន្លោះ​គីឡូម៉ែត្រ​លេខ ២៥​និង​២៦ ត្រង់​ចំណុច​ភូមិ​ស្រង់ ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3E-2427 បើកបរ​ដោយ​ឈ្មោះ​ម៉ី…

អានត

- ព័ត៌មានជាតិ, សន្តិសុខ សង្គម

រថយន្ត​មិន​ស្គាល​ម៉ាក​បុក​ម៉ូតូ​បណ្តាលអោយ​បុរស​2​នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​យ៉ាង​អាណោចអាធម្ម​

ខេត្ត​កំពង់ស្ពឺ​ ៖ ​បុរស​2​នាក់​ជិះ​ម៉ូតូ​ឌុប​គ្នា​ស្លាប់​យ៉ាង​អាណោចអាធម្ម​ខណៈ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ចំ​ពីមុខ​ពេញទំហឹង ។ ហេតុការណ៍​នេះ​បង្ក​អោយ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១៩​និង​១០​នាទី ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០២០ ។ ​ក្រោយពេល​កើតហេតុ​ប្រភព​បាន​អោយ​ដឹងថា មាន​ម៉ូតូ ១ គ្រឿង​ជិះ​គ្នា ២ នាក់​ពី​ជើង​ទៅ​ត្បូង ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ​ខាងលើ​មាន​រថយន្ត​មិន​ស្គាល់​ម៉ាក​1​គ្រឿង​បើក​មក​បុក​ចំ​ពីមុខ​ពេញទំហឹង​បណ្ដាលអោយ​ស្លាប់​ទាំង​2​នាក់​ភ្លាមៗ​នៅ​និង​កន្លែង​ចំណែក​រថយន្ត​បាន​បន្ថែម​ល្បឿន​រត់គេច​បាត់​ដោយ​សុវត្ថិភាព​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ផ្លូវ​ក្រាល​កៅស៊ូ​ស្ថិតនៅ​ភូមិ​ប្រាសាទ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច​ខេត្ត​កំពង់ស្ពឺ ។ បើកបរ​បញ្ចា​សទិស​គ្នា…

អានត