ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃ ពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ ពេលវេលាម៉ោង៥និង៥០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៦៧ ចំណុចស្ពាន ស្ថិតនៅភូមិអូរតាម៉ែង ឃុំ ស្រុកអន្លង់វែង ដោយរថយន្តក្រុង ក្រុមហ៊ុនអូរខុង បានដឹកអ្នកដំណើរពេលយប់ មកពីភ្នំពេញ ឆ្ពោះមកស្រុកអន្លង់វែង ដល់ចំណុចកើតហេតុ…
ព័ត៌មានថ្មី
មន្ដ្រីជំនាញនៅស្រុកត្រពាំងប្រាសាទមិនបានបង្ក្រាបឈ្មោះ ខន និងឈ្មោះ ធី ដឹកជញ្ជូនឈើបាននៅឡើយ
ខេត្តឧត្តរមានជ័យ ៖ នេះហើយជាឈើដែលក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើថ្មីយកមកវ៉ៃដែកគោលធ្វើជាឈើផ្ទះចាស់ យកមកស្តុកទុកនៅខាងមុខផ្ទះរបស់ខ្លួនស្ថិតនៅក្នុងភូមិស្រះជ្រៃ ឃុំត្រពាំងប្រាសាទស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ ថាការមិនបង្ក្រាបបទល្មើសពីមេឈ្មួញនោះគឺមកពីយល់មុខរវាងលោក ជៀល សុផល នាយសង្កាត់រដ្ឋាភិបាលព្រៃឈើត្រពាំងប្រាសាទ លោក ហោ លិម មន្ដ្រីបរិស្ថានប្រចាំក្នុងស្រុក ក៏ដូចជំនាញនៅទៅនោះ បានបណ្ដោយឲ្យ មេឈ្មួញឈ្មោះ ខន និងឈ្មោះ ធី ជាក្រុមឈ្មួញរកស៊ីដឹកជញ្ជូន…
ទីតាំងសិប្បកម្មកែឈើប្រណិតបួនកន្លែងត្រូវជាខ្សែរស្រឡាយលោកអនុសេនីយ៏ឯកប៊ុត សាវុធមេបញ្ជារ ការរងPMស្រុកត្រពាំងប្រាសាទតើមានអ្វីនៅពីក្រោយទើបលោកជៀល សុផលនាយសង្កាត់រដ្ឋបាលព្រៃឈើមិនបង្ក្រាប
ខេត្តឧត្តរមានជ័យ ៖ ទីតាំងសិប្បកម្មកែឆ្នៃឈើប្រណិតបេង និងធ្នង់ចំនួនបួនកន្លែង ស្ថិតនៅឃុំនិងស្រុកត្រពាំងប្រាសាទ ដែលគេស្គាល់ម្ចាស់ទីមួយឈ្មោះចាន់ទីពីរឈ្មោះឌុក ទីបីឈ្មោះរ៉ាល់និងទីបួនឈ្មោះណកថៅកែសិប្បកម្មទាំងបួននាក់ខាងលើត្រូវជាខ្សែរស្រឡាយនិងជាបងប្អូនលោក ប៊ុត សាវុធ មេបញ្ជារការរងPMស្រុក ដែលជាបុរសមានអំណាចនិងមានតួនាទីបង្ក្រាបបទល្មើសគ្រប់ប្រភេទជាពិសេសបទល្មើសព្រៃឈើតែម្តង ពលរដ្ឋនៅក្នុងស្រុកត្រពាំងប្រាសាទបានដាក់ការសង្ស័យថាលោកប៊ុត សាវុធអាចមានភាគហ៊ុនក្នុង ជំនួញឈើប្រណិតឆ្លងដែនខាងលើនេះព្រោះកន្លងមកគេឃើញលោកប៊ុត សាវុធតែងតែប្រើប្រាសរថយន្តម៉ាកហ្វត់ដើរប្រដេញចាប់បទល្មើសព្រៃឈើនៅក្នុងស្រុកមិនថាឈ្មួញរឺពលរដ្ឋដឹកជញ្ជូនឈើច្រើនរឺតិចនោះទេអោយតែជួបលោកប៊ុត សាវុធគឺស៊យហើយ។ ដោយឡែក ឈ្មួញទាំងបួននាក់ខាងលើ គេអាចប្រម៉ូលទិញដឹកជញ្ជូនឈើប្រណិត តាមរថយន្តម៉ាកកូរ៉េនិងរថយន្តពីរបាំងពណ៌ត្រីអ៊ីពាក់ផ្លាកលេខក្រសួងការពាជាតិជាចំហរទាំងថ្ងៃទាំងយប់ដោយសេរី…
ពលរដ្ឋប្រមាណជិត៤០នាក់លើកគ្នាមកតវ៉ា នៅមុខសាលាខេត្តក្រចេះ សុំឲ្យអាជ្ញាធរដោះលែងមនស្សចំនួន៣នាក់ដែលសម្តកិច្ចចម្រុះឃាត់ខ្លួន ពាក់ពន្ធ័និងធ្វើអាជីកម្មរ៉ែមាស នៅស្រុកស្នួល
(ក្រចេះ) ៖ ប្រជាពលរដ្ឋប្រមាណជិត៤០គ្រួសារ មកពីភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួលនៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ បានលើកគ្នាមកតវ៉ានៅ មុខសាលាខេត្តក្រចេះស្នើរសុំឲ្យអាជ្ញាធរខេត្តធ្វើការដោះលែងមនុស្សចំនួន៣នាក់ ដែលសម្តកិច្ចចម្រុះ បានឃាត់ខ្លួនកាលពីថ្ងៃទី១ ខែមិថុនា ពាក់ពន្ធ័និងការធ្វើអាជីកម្មរ៉ែមាស ខុសច្បាប់។ ការលើកគ្នាមកតវ៉ារបស់ប្រជាពលរដ្ឋពេញមួយថ្ងៃ គឺពួកគាត់ បានធ្វើឡើងនៅមុខសាលាតំបូងខេត្ត និងមុខសាលាខេត្តដោយស្នើរជាពិសេសទៅកាន់លោកវ៉ាថន អភិបាលខេត្តក្រចេះសូមអោយមានការដោះលែង…
មហាជន សូមអំពាវនាវដល់នាយឧត្តមសេនីយ៍ សៅ សុខា ជួយកោះហៅធ្លើយបំភ្លឺ ឈ្មួញឈើដុះស្លែ ឈ្មោះ អ៊ឹថ ជាវ ឆាយ ជាមន្ដ្រីយោធា ដែលធ្វើសកម្មភាពជាង១០ឆ្នាំ មកហើយនៅតែបន្តសកម្មភាពដដែលៗ
ខេត្តឧត្តរមានជ័យ ៖ មហាជនទូទាំងខេត្តឧត្តរមានជ័យ សូមអំពាវនាវដល់នាយឧត្តមសេនីយ៍ សៅ សុខា ប្រធាន គណៈកម្មាធិការថ្នាក់ជាតិ បង្ក្រាបបទល្មើសព្រៃឈើ និងការពារធនធានម្មជាតិ សូមជួយមានវិធានការទៅលើមេឧក្រិដ្ឋកម្មព្រៃឈើ ឈ្មោះ អឹុង ជាវឆាយ មានទីលំនៅភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ដៃលជា១០ឆ្នាំ មកនេះនៅតែបន្ដសកម្មភាពបទល្មើសឈើ…
កម្លាំងអាវុធហត្ថស្រុកចិត្តបុរីចាប់រថយន្ដសាំងយ៉ុងដឹកឈើគ្មានច្បាប់អនុញ្ញាតប្រគលជូនរដ្ឋបាលព្រៃឈើ
(ក្រចេះ) ៖ អាវុធហត្ថស្រុកចិត្របុរី ក្រោមបញ្ជាពីលោកឧត្ដមសេនីយ៍ត្រីសាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថដោយមានការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាសាលាដំបូងខេត្ត ដឹកនាំដោយលោក អុឹម ចិត្រា មេបញ្ជាអាវុធហត្ថស្រុកចិត្របុរី នៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ បានបង្ក្រាបរថយន្ដសាំងយ៉ុងដឹកឈើគ្មានច្បាប់អនុញ្ញាត្ត១គ្រឿង នៅម្ដុំសាលាដំបូងខេត្តក្រចេះ…
បទល្មើសព្រៃឈើ ដែលកើតឡើងយ៉ាង អនាធិបតេយ្យ គគ្រឹកគគ្រេងរាលជាលក្នុងស្រុក ត្រពាំងប្រាសាទ
ខេត្តឧត្តរមានជ័យ ៖ សមត្ថកិច្ចពាក់ក្នុងស្រុក ត្រពាំងប្រាសាទ បើកដៃឲ្យមានបទល្មើសព្រៃឈើ ដែលកើតឡើងយ៉ាង អនាធិបតេយ្យ គគ្រឹកគគ្រេងរាលជាល ដែលស្ថិតក្នុងដែនគ្រប់គ្រងរបស់ខ្លួននិងមានការកាប់បំផ្លាញនិងដឹកជញ្ជូនឈើតាមគោយន្តកន្ត្រៃតែអំពើចិត្ត។ សេចក្តីរាយការណ៍បានឲ្យដឹងដែរថា មានឡធ្យូងជាច្រើនកន្លែងរីកដូចផ្សិត មានក្រុមឈ្មួញដឹកជញ្ជូនឈើថ្មីវៃដែកគោលធ្វើផ្ទះចាស់ស្កុកទុកនៅចំណុច ភូមិក្រសាំង ភូមិអូរសោម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យកំពុងធ្វើសកម្មភាពដុតបានដោយសេរី។ សេចក្តីរាយការណ៍បន្ដទៀតថាក្រុមអ្នកដុតឡធ្យូងនិងឈ្មួញដឹកជញ្ជូនឈើ ទាំងនោះបានកាប់ព្រៃឈើចេញពីទឹកដី ខេត្តព្រះវិហារនិងមួយចំនួនទៀតកាប់ក្នុងទឹកដីស្រុកត្រពាំងប្រាសាទរួចហើយដឹកជញ្ជូនយកមកផលិតនៅក្នុងទីតាំងខាងលើរួចហើយបន្ដលក់និងចាយនៅខេត្តនាៗ។…
លោកភារម្យជាមួយឈ្មួញដឹកជញ្ជូនឈើចេញពីឃុំគ្រញូងសែនជ័យស្រុកស្នួលខេត្តក្រចេះនៅតែបន្តដឹកឈើឆ្លងទៅប្រទេសវៀតណាមបានយ៉ាងរលូន
ខេត្តក្រចេះ ៖ តាំងពីថ្ងៃទី 1រហូតដល់ទី12 ខែ ឧសាភា ឆ្នាំ 2020 លោកភារម្យជាមេឈ្មួញដឹកជញ្ជូនឈើយ៉ាងសកម្មចេញពីឃុំស្រែឈូកស្រុកកែវសីមាឆ្ពោះមកឃុំក្រញូងសែនជ័យស្រុកស្នួលយកទៅលក់តាមច្រកប៉ុស្តិ៍នគរបាលការពារព្រំដែនគោក 16 គេហៅថាជ្រោះជ្រៅ យ៉ាងរលូនមិនមានរំខានពីសំណាក់សមត្ថកិច្ចដែលកំពុងឈរជើងជ្រោះជ្រៅវស្ថិតនៅក្នុងឃុំក្រញ៉ូងសែនជ័យស្រុកស្នួលនោះទេ។ជាក់ស្ដែងកម្លាំងរាជអាវុធហត្ថដែលកំពុងឈរជើងមានដូចជាកម្លាំងសហការ 709 និងកម្លាំងរបស់បញ្ជាការរាជអាវុធហត្ថខេត្តក្រចេះឈរជើងនៅគោលដៅនេះមិនត្រឹមតែប៉ុណ្ណោះមានទាំងជំនាញរដ្ឋបាលព្រៃឈើកម្លាំងយោធានិងប៉ូលីសការពារព្រំដែនគោកនិងទាហានការពារព្រំដែនគោកដែលបានឈរជើងតាមគោលដៅចាំបង្ក្រាបបទល្មើស។ បែបជាលោក ភារម្យ កំពុងតែដឹកជញ្ជូនឈើយ៉ាងសកម្មឆ្លងទៅប្រទេសវៀតណាមយ៉ាងអនាធិបតេយ្យទៅវិញសូមបញ្ជាក់ផងដែរនៅត្រង់ចំណុចភូមិឃុំដូចខាងលើនេះមិនមានតែឡានគោយន្តកែច្នៃរបស់លោកភារម្យនោះទេមានក្រុមឈ្មួញជាច្រើននាក់ដឹកជញ្ជូនឈើតាមម៉ូតូកែច្នៃចេញពីភូមិឃុំដូចខាងលើនឹងចូលទៅតាមទីតាំងដូចខាងលើនោះផងដែរ។ ប្រជាពលរដ្ឋដាក់សំណួរសួរទៅមន្ត្រីដែលឈរជើងនៅក្នុងឃុំក្រញូងសែនជ័យព្រំប្រទល់ស្រុកស្នួលនិងស្រុកកែវសីមា.ថាលោកមេបញ្ជាការអាវុធហត្ថខេត្តក្រចេះនិងថ្នាក់ដឹកនាំកំពូលនៅក្នុងខេត្តក្រចេះបានដាក់ឲ្យអស់លោកឈរជើងតាមគោលដៅធ្វើការបង្ក្រាបនិងទប់ស្កាត់មិនឲ្យក្រុមឈ្មួញបន្តដឹកជញ្ជូនឈើឆ្លងទៅប្រទេសវៀតណាមទៀតទេ។ តែបែបជាអស់លោកដែលកំពុងតែមកនៅទីតាំងដូចខាងលើនេះ ធ្វើមិនដឹងមិនឮមិនស្ដាប់បទបញ្ជានោះទេ។…
ប្រជាពលរដ្ឋជិត១០០នាក់នាំគ្នាទៅដុតបំផ្លាញទីស្នាក់ការប៉ុស្តិ៍ឧទ្យានជាតិវរៈជ័យចំនួន២ខ្នងនិងខូចខាតសម្ភារមួយចំនួននៅស្រុកតាវែង
(រតនគិរី) ៖ ប្រជាពលរដ្ឋចំនួន៧៥នាក់មធ្យោបាយម៉ូតូ៤០គ្រឿងនៅថ្ងៃទី១០ខែឧសភាឆ្នាំ២០២០បាននាំគ្នាទៅដុតបំផ្លាញទីស្នាក់ការប៉ុស្តិ៍ឧទ្យានជាតិវរៈជ័យចំនួន២ខ្នងត្រង់ចំណុចអូរឡាប៉ងស្ថិតក្នុងភូមិតាបូកឃុំតាវែងលើស្រុកតាវែងខេត្តរតនគិរី។ ក្រោយពីទទួលព័ត៌មានកម្លាំងនគរបាលស្រុកតាវែងបានសហការគ្នាចុះត្រួតពិនិត្យនិងស៊ើបអង្កេតករណីខាងលើនេះបានឲ្យដឹងថាដោយសារមន្ត្រីឧទ្យានុរក្សចំនួន៤នាក់ទី១-ឈ្មោះបាន អន(ដឹកនាំ),ទី២-ឈ្មោះទុំ វ័ន,ទី៣-ឈ្មោះសាយ សំអាននិងទី៤-ឈ្មោះជា ប៊ុនលឿ បានចុះដកហូតដីចំការដោយវាយផ្លាកសញ្ញាលើដើមឈើដោយសរសេរថា(ដីនេះត្រូវដកហូត)ព្រមទាំងដុតខ្ទមចំការរបស់ប្រជាពលរដ្ឋចំនួន២កន្លែងកាលពីថ្ងៃទី៩ខែឧសភាឆ្នាំ២០២០កន្លងទៅ ។ ប្រភពព័ត៌មានដដែលខាងលើបន្តថាដោយសារតែមានគំនុំជាមួយមន្ត្រីឧទ្យាននុរក្សទើបពួកគេគៀងគរគ្នាជិត១០០នាក់មកដុតបំផ្លាញទីស្នាក់ការឧទ្យានជាតិវរៈជ័យនោះចោលតែម្តង ។ ប្រភពព័ត៌មានខាងលើបញ្ជាក់ឲ្យដឹងទៀតថាសម្ភារខូចខាតរួមមាន៖អង្ករចំនួន១បេ,ឆ្នាំងចំនួន៦,អង្រឹងចំនួន៤,អាគុយចំនួន១,កានដាក់ទឹកចំនួន៣,ក្តារងឿប្រភេទឈើកកោះចំនួន២សន្លឹក ។ ជាមួយគ្នានឹងសកម្មភាពប្រជាពលរដ្ឋលើកគ្នាមកដុតបំផ្លាញទីស្នាក់ការចោលខាងលើនេះដែរលោកផុន ខេមរិន្ទប្រធានមន្ទីរបរិស្ថានខេត្តរតនគិរីបានប្រាប់ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍លេខ 8 HDTVនៅព្រឹកថ្ងៃទី១១ខែឧសភាឆ្នាំ២០២០នេះថាពួកគាត់លើកគ្នាមកដុតបំផ្លាញទ្រព្យសម្បត្តិរដ្ឋត្រូវតែប្រឈមមុខចំពោះមុខច្បាប់។ លោកថា…
ពលរដ្ឋជិត១០០គ្រួសារ នៅភូមិឡៅកា បានប្រមូលផ្ដុំគ្នាទាមទារកយុត្តិធម៌ ករណីមន្ត្រីបរិស្ថាន ដុតផ្ទះសំបែងពួកគាត់អស់ចំនួន១ខ្នង
ខេត្តមណ្ឌលគិរិ ៖ សមត្ថកិច្ចឱ្យដឹងថា ពលរដ្ឋ ជិត១០០គ្រួសារបានប្រមូលផ្ដុំគ្នាទាមទារកយុត្តិធម៌ ករណីមន្ត្រីបរិស្ថាន ដុតផ្ទះសំបែងពួកគាត់អស់ចំនួន១ខ្នង កាលពីថ្ងៃទី២៧មេសាឆ្នាំ២០២០ នៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ករណីនេះ សមត្ថកិច្ចបានបន្តឱ្យដឹងទៀតថាប្រជាពលរដ្ឋ ចំនួន ៨០ ក្រួសារ /ស្មើ និង ចំនួនមនុស្ស…










